ពេលដែលជួបនឹងមនុស្សអាក្រក់ តើអ្នកនឹងធ្វើបែបណា ដើម្បីដោះស្រាយជាមួយនឹងគេ?

ជ្រើសរើសរូបឆ្កែចចកមួយ ក្នុងចំណោមទាំង៤ខាងក្រោមនេះ ដើម្បីដឹងថា នៅពេលដែលជួបនឹងមនុស្សដែលមានគំនិតអាក្រក់ចំពោះអ្នក តើអ្នកនឹងធ្វើបែបណា ដើម្បីដោះស្រាយជាមួយនឹងមនុស្សនោះ?

Screen Shot 2021 06 02 At 9.50.23 AM

១. ឆ្កែចចកទី ១

អ្វីដែលអ្នកត្រូវធ្វើ គឺខិតខំបង្ហាញពីខ្លួនអ្នក កុំខ្ជះខ្ជាយពេលវេលាក្នុងការទំនាក់ទំនងជាមួយមនុស្សតូចតាចអស់ទាំងនោះ។ សូមឱ្យសមិទ្ធិផលរបស់អ្នក "ធ្វើឱ្យពួកគេភ្ញាក់ខ្លួន" ដែលធ្វើឱ្យគូប្រជែងមិនហ៊ានមើលងាយទៀតឡើយ។ នៅពេលដែល“ ជនទុច្ចរិត” ទាំងនោះបានឃើញសមិទ្ធិផលរបស់អ្នក ពួកគេនឹងមានអារម្មណ៍ខ្មាសអៀនដោយស្វ័យប្រវត្តិ ដែលកន្លងមកនេះ ពួកគេតែងតែមានគំនិតអាក្រក់មកលើអ្នក។ ដូច្នេះហើយ អ្នកមិនគួរទៅខ្វាយខ្វល់នឹងមនុស្សទាំងនោះច្រើនទេ ធ្វើអ្វីដែលជាខ្លួនអ្នក ធ្វើរឿងដែលអ្នកគួរធ្វើ ឱ្យចេញជាលទ្ធផលល្អឱ្យគេមើលវិញ។

២. ឆ្កែចចកទី ២

វាពិតជាលំបាកណាស់សម្រាប់អ្នក ក្នុងការដោះស្រាយ និងកម្ចាត់មនុស្សអាក្រក់ដែលនៅជុំវិញអ្នក ពីព្រោះវាមានចំនួនច្រើន និងមានគ្រោះថ្នាក់ខ្លាំងទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកក៏ត្រូវគេសម្លុតធ្វើបាបជាញឹកញាប់ផងដែរ។

ប្រហែលជា អ្វីដែលអ្នកគួរធ្វើដើម្បីគេចផុតពីល្បិចរបស់គូសត្រូវ គឺអ្នកត្រូវរក្សាគម្លាត និងចម្ងាយរបស់អ្នកជាមួយនឹងមនុស្សទាំងនោះ តាមដែលអាចធ្វើទៅបាន។ ប្រសិនបើអ្នកធ្វើការនៅកន្លែងតែមួយ អ្នកអាចគិតពីការចាកចេញពីក្រុមហ៊ុនដោយស្វែងរកការងារផ្សេងទៀត នេះជាជម្រើសដែលល្អបំផុតហើយ។

៣. ឆ្កែចចកទី ៣

អ្នកជាមនុស្សដែលមានឥទ្ធិពលខ្លាំង អ្នកមិនមានហើយនឹងមិនអនុញ្ញាតឱ្យអ្នកដទៃធ្វើបាបអ្នកងាយៗនោះឡើយ។ ប្រសិនបើមានមនុស្សអាក្រក់នៅជុំវិញអ្នក អ្នកនឹងមិនរង់ចាំដោយស្ងៀមស្ងាត់ដើម្បីឱ្យពួកគេធ្វើបាបអ្នកនោះទេ អ្នកនឹង "តស៊ូ" និងប្រឈមមុខយ៉ាងសកម្មដើម្បីប្រយុទ្ធប្រឆាំនឹងពួកគេទាំងនោះ។

អ្នកនឹងរកវិធីដើម្បីបង្ក្រាបសត្រូវមុនពេលពួកគេចាប់ផ្តើមធ្វបាបអ្នក។ តាមពិតអ្នកមិនមែនជាមនុស្សដែលមានចរិតឆេវឆាវ ចូលចិត្តប្រកួតប្រជែងនោះទេ ប៉ុន្តែអារម្មណ៍នៃភាពយុត្តិធម៌របស់អ្នកគឺខ្លាំងណាស់ ដូច្នេះអ្នកមិនអាចបណ្ដោយឱ្យអ្នកណាមកធ្វើបាប ឬដើរខ្សែលើអ្នកបាននោះឡើយ។

៤. ឆ្កែចចកទី ៤

អ្នកមិនមានជំនឿលើខ្លួនឯងច្រើនទេ អ្នកក៏មិនរស់នៅដោយស្មារតីខិតខំ ហើយអ្នកក៏តែងតែកើតអារម្មណ៍ខឹង និងអន់ចិត្តច្រើនផងដែរ។ អ្នកគិតថាវាជារឿងធម្មតាទេ ដែលត្រូវគេគាបសង្កត់ក្នុងជីវិត ដូច្នេះអ្នកទំនងជារងទុក្ខច្រើនណាស់។ អ្នកគិតថាដោយសារតែអ្នកមានអារម្មណ៍ថាអ្នកមិនល្អដូចមនុស្សជុំវិញខ្លួន។

ក្នុងករណីនេះវិធីដែលអ្នកដោះស្រាយជាមួយពួកគេគឺ ត្រូវឆ្លើយតបឱ្យបានឆាប់នៅពេលមាននរណាម្នាក់ដាស់តឿនអ្នកកុំឱ្យអ្នកដទៃបន្ទោស ឬរុញច្រានការទទួលខុសត្រូវលើអ្នក។ ប្រសិនបើវាជាការពិតដែលសមត្ថភាពរបស់អ្នកមិនស្មើនឹងអ្នកដទៃ ចូរចាប់ផ្តើមបង្កើនសមត្ថភាពរបស់អ្នកឱ្យមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការប្រឈមមុខ និងការពារខ្លួនអ្នកឱ្យបានល្អ៕

ប្រភព ៖ iOne/Knongsrok