អ្នកដែលចាកចេញ មិនមែនសុទ្ធតែអាក្រក់នោះឡើយ ហើយការចាកចេញ ក៏មិនមែនព្រោះតែមានថ្មីនោះដែរ តែវាជាការចាកចេញដ៏ឈឺចាប់បំផុត

ពេលខ្លះអ្នកចាកចេញ មិនមែនមានន័យថា គេជាមនុស្សក្បត់ ឬមនុស្សអាក្រក់នោះឡើយ ពេលខ្លះ ការចាកចេញមួយនេះ គឺ ដើម្បីឱ្យមនុស្សដែលខ្លួនស្រឡាញ់ បានជួបនឹងមនុស្សដែលល្អជាងនេះ ... ចាកចេញ ព្រោះតែដឹងថា ខ្លួនមិនអាចមានលទ្ធភាព ៀ្ដល់នូវក្ដីសុខ និងសុភមង្គលដល់មនុស្សដែលខ្លួនស្រឡាញ់បាន។

ពេលខ្លះ ការចាកចេញមួយនេះ បានធ្វើឱ្យគេទទួលរងនូវការឈឺចាប់ជាច្រើនដែលមិនអាចនិយាយបាន ចាកចេញ ទាំងដែលមិនអាចនិយាយប្រាប់ពីមូលហេតុ រឹតតែមិនអាចប្រាប់ពីហេតុផលដែលមាននៅក្នុងចិត្ត ចាកចេញទាំងស្ពាយកំហុសថាជាមនុស្សក្បត់ មនុស្សសាវា មនុស្សបោះបង់ស្នេហា តែការពិត វាជាការសម្រេចចិត្តដ៏ឈឺចាប់បំផុតនៅក្នុងជីវិត។

3d60af855400534e8cb34e311a837585

អ្នកដឹងទេថា មនុស្សម្នាក់នេះ សុខចិត្តលះបង់ក្ដីសុខខ្លួនឯង ដើម្បីជូនដំណើរអ្នកចេញទៅ ឱ្យបានជួបមនុស្សដែលល្អ ព្រមស្ពាយឈ្មោះមនុស្សសាវា មិនខ្វល់ទេថាអ្នកដទៃមើលមកបែបណា សំខាន់ ឱ្យតែអ្នកមានអនាគតល្អ រកបានក្ដីសុខដ៏ពិតប្រាកដ នោះហើយជាអ្វីដែលមនុស្សម្នាក់នេះចង់បាន។

- បន្ទោសខ្ញុំចុះ ដែលព្រមដោះលែងអ្នក!

- ស្អប់ខ្ញុំចុះ ដែលមិនអាចថែរក្សាស្នេហាមួយនេះឱ្យនៅគង់វង្សយូរអង្វែង!

- បន្ទោសខ្ញុំចុះ ព្រោះខ្ញុំកំសាក ខ្ញុំអន់ ដែលពុំអាចបន្តដំណើរមួយនេះជាមួយអ្នករហូតមួយជីវិត!

- ស្អប់ខ្ញុំចុះ ខ្ញុំបោះបង់អ្នក ខ្ញុំចាកចេញពីអ្នក ខ្ញុំទៅចោលអ្នក តែចង់ប្រាប់ថា ការលះបង់មួយនេះ ខ្ញុំសុំត្រឹមតែអាចទទួលបាននូវស្នាមញញឹម និងសុភមង្គលពិតប្រាកដ សង្ឃឹមថា អ្នកនឹងបានជួបមនុស្សម្នាក់ដែលស្រឡាញ់អ្នកជាងខ្ញុំ អាចមើលថែអ្នកបានល្អជាងខ្ញុំ អ្វីដែលសំខាន់ គេអាចផ្ដល់ឱ្យអ្នកគ្រប់បែបយ៉ាង ទាំងទ្រព្យធន យសសក្តិ សុភមង្គល ភាពកក់ក្ដៅពេញមួយជីវិត!

95f0b5d5137d4f676a922ea8cd4309c3

ខ្ញុំមិនល្អ ខ្ញុំគ្មានភាពក្លាហាន ខ្ញុំគ្មានសមត្ថភាព ខ្ញុំអន់ ខ្ញុំមិនសក្តិសមនឹងអ្នក រឹតតែមិនអាចផ្ដល់នូវសុភមង្គល ស្នាមញញឹ​ម និងអនាគតត្រចះត្រចង់មួយសម្រាប់អ្នកបាន ខ្ញុំគ្មានលទ្ធភាពនឹងបន្តស្រឡាញ់អ្នកនោះឡើយ សុំទោស! ម្នាក់នេះ មិនអាចធ្វើឱ្យអ្នករីករាយសប្បាយចិត្ត នឹងរួមដំណើរជីវិតជាមួយអ្នករហូតទៅ ...!!!៕

E7f909bf2790112602317e17f46c7683

អត្ថបទ ៖ pHknongsrok/Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖