ទេពអប្សរតូចបង្ហាញសម្រស់! តើដល់ពេលណា ដែលអ្នកនឹងមើលទៅស្រស់ស្អាតបំផុត?

ជ្រើសរើសរូបទេពអប្សរតូចដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើដល់ពេលណា វេលាណា ដែលអ្នកអាចនឹងបង្ហាញសម្រស់ ដែលមើលទៅនឹងស្រស់ស្អាតបំផុត?

Screen Shot 2021 06 04 At 10.29.59 PM

1. នៅពេលដែលអ្នកស្ងៀមស្ងាត់ និងគិតពិចារណា

នៅពេលដែលអ្នកស្ងាត់ស្ងៀម មានអត្តចរិតសុភាពរាបសារ នោះជាពេលដែលអ្នកមានភាពទាក់ទាញ និងស្រស់ស្អាតបំផុត។ អ្នកជាមនុស្សដែលនិយាយស្ដីឮៗ តែបែបពីរោះ (បើអ្នកជាបុរស) ធ្វើឱ្យមនុស្សមានអារម្មណ៍កក់ក្ដៅចំពោះអ្នក។ នៅពេលមាននរណាម្នាក់ឃើញអ្នកអង្គុយស្ងាត់ស្ងៀម ហើយគិត ឬផ្តោតអារម្មណ៍ខ្លាំងលើការងារ ពេលនោះហើយ ដែលសម្រស់របស់អ្នកពិតជាភ្លឺចែងចាំង ទាក់ទាញចិត្តមនុស្សដែលសម្លឹងមើលទៅអ្នក។

2. ពេលមុខធម្មជាតិ

មិនថាអ្នកជាបុរស ឬស្ត្រីទេ នៅពេលដែលអ្នកមិនពាក់គ្រឿងតុបតែងខ្លួន មិនបាច់ស្លៀកពាក់បែបឆើតឆាយ ហ៊ឹហាអីនោះទេ នោះជាពេលដែលអ្នកស្អាតបំផុតហើយ។ អ្នកមានសម្រស់ស្រស់ស្អាតពីធម្មជាតិស្រាប់ ដូច្នេះ ស្ថិតក្នុងពេលធម្មតាៗ ក៏អ្នកមានភាពទាក់ទាញដែរ។ ដូច្នេះហើយ ភាពសាមញ្ញរបស់អ្នក គឺជាមន្តស្នេហ៍ដែលអាចធ្វើឱ្យមនុស្សគ្រប់គ្នាលង់នឹងសម្រស់របស់អ្នក ដោយមិនបាច់ប្រឹងបង្អួតនោះឡើយ។

3. នៅពេលផ្លាស់ប្តូរស្ទីលម៉ូដសក់

មិនថាអ្នកជាបុរស ឬស្ត្រីទេ សម្លៀកបំពាក់ មិនមែនជាចំណុចលើកសម្រស់អ្នកនោះឡើយ តែផ្ទុយទៅវិញ គឺស្ទីល និងពណ៌សក់ទៅវិញទេ ដែលធ្វើឱ្យអ្នកមានភាពទាក់ទាញខ្លាំង។ អ្នកតែងតែទទួលបានការលើកសរសើរពីមនុស្សជុំវិញខ្លួន នៅពេលដែលអ្នករៀបចំ និងលេងម៉ូដសក់ ឱ្យសមនឹងទម្រង់មុខ និងវ័យរបស់អ្នក។ អ្នកមានទឹកមុខស្រស់ស្អាតភ្លឺថ្លាពីធម្មជាតិស្រាប់ ដូច្នេះ បើអ្នកចេះតុបតែងសក់ឱ្យបានសមរម្យ និងស៊ីសង្វាក់នឹងផ្ទៃមុខរបស់អ្នក នោះនឹងធ្វើឱ្យអ្នកមានភាពលេចធ្លោថែមមួយកម្រិតទៀតហើយ។

4. មុនអាយុ ២៧ ឆ្នាំ

អ្នកកើតមកមានទឹកមុខស្រស់ស្អាត ដូច្នេះនៅពេលដែលគេបានជួបអ្នកហើយ មិនសរសើរអ្នកមិនបានឡើយ។ ជាទូទៅអ្នកប្រៀបធៀបនឹងមនុស្សដែលមានអាយុដូចគ្នានឹងមានគុណសម្បត្តិបន្តិចបន្តួចនៅក្នុងរូបរាង។ ប៉ុន្តែអ្នកមិនអាចរក្សាសម្រស់នេះជារៀងរហូតបានទេ។ បន្ទាប់ពីយុវវ័យរបស់អ្នកបានកន្លងផុតទៅ សម្រស់របស់អ្នក គឺប្រៀបដូចជាការរអិលចុះពីលើភ្នំអ៊ីចឹង។ ប្រសិនបើអ្នកថែរក្សាស្បែករបស់អ្នកតាំងពីវ័យក្មេង អ្នកនឹងមិនឆាប់ចាស់នោះឡើយ។ ដូច្នេះ អ្នកត្រូវចេះថែរក្សាស្បែករបស់អ្នក កុំធ្វេសប្រហែសឱ្យសោះ៕

ប្រភព ៖ iOne/Knongsrok