បុរស​ដែល​មាន​ផ្នែក​ទាំង ៤ នេះ​ធំ ស្រីៗ​យក​ទៅ​មិន​ខុស​ទេ ពូកែ​ស៊ូ ពូកែ​បង្កើត​លុយ​ណាស់

តាម​ក្បួន​ចាស់ៗ​ពី​បុរាណ​ដំណាល​មក​ថា បុរស​ដែល​មាន​ផ្នែក​ទាំង ៤ ខាង​ក្រោម​នេះ នៅ​ទំហំ​ធំ ជា​ទូទៅ​ពួក​គេ​រមែង​មាន​ដំណើរ​ជីវិត​ល្អ ហើយ​បើ​និយាយ​ពី​អត្តចរិត​ក៏​ល្អ​ពី​ធម្មជាតិ​ថែម​ទៀត៖

៤) ជើង​ធំ

Ice_screenshot_20210616 131653

បុរស​ដែល​មាន​ជើង​ធំ ច្រើន​តែ​ជា​បុរស​ដែល​មាន​ភាព​រឹងមាំ ចរិត​លក្ខណៈ​របស់​ពួក​គេ​បើ​តាំង​ចិត្ត​ធ្វើ​អ្វី​មួយ​ហើយ គឺ​ច្បាស់លាស់​នឹង​ធ្វើ​វា​ឲ្យ​បាន ​ដើម្បី​សម្រេច​ក្តី​សុបិន។

ដោយសារ​តែ​ភាព​ស្មោះត្រង់ ឧស្សាហ៍​ព្យាយាម​របស់​ពួកគេ​នេះ​ហើយ ក៏​រមែង​នាំ​ឲ្យ​ភាព​ជោគជ័យ​ងាយ​កើត​ឡើង​សម្រាប់​ជីវិត​របស់​ពួកគេ។ និយាយ​ទៅ​មនុស្ស​ប្រភេទ​នេះ ដរាប​ណា​ដង្ហើម​នៅ​មាន គឺ​មាន​ផ្លូវ​ដើរ​សម្រាប់​ខ្លួន​ឯង​រហូត ហើយ​បើ​និយាយ​ពី​ការ​រក​លុយ​គឺ​រមែង​មាន​ប្រៀប​ជាង​មនុស្ស​ប្រុស​ទូទៅ។

៣) ច្រមុះ​ធំ

2

អ្នក​ដែល​មាន​ខ្ទង់​ច្រមុះ​ទាំង​សង​ខាង​បើក​ចំហ​ធំ ហើយ​រន្ធ​ច្រមុះ​រាង​តូច នោះ​ជា​មនុស្ស​ឯករាជ្យ និង​ចេះ​គ្រប់គ្រង​ខ្លួន​ឯង​បាន​ល្អ។ ការ​បង្កើត​អាជីព ចាប់ផ្តើម​ជំនួញ​អ្វី​ពួក​គេ​គិត​បាន​ល្អិតល្អន់​ណាស់ ហើយ​រមែង​ធ្វើ​វា​អស់​ពី​សមត្ថភាព​មិន​ខ្ជិល​ច្រអូស​ឡើយ។

ជាមួយ​ភាព​អត់ធ្មត់​ពី​កំណើត លាយឡំ​នឹង​សមត្ថភាព​នៃ​ការ​គ្រប់គ្រង ក៏​នាំ​ឲ្យ​ពួក​គេ​រមែង​ដាក់​អី ជោគជ័យ​ហ្នឹង ហើយ​បើ​និយាយ​ពី​ទ្រព្យ​គឺ​ចេះ​តែ​កើត​មាន​ជាប់​រៀង​រហូត​ដល់​ទី​បញ្ចប់​នៃ​ជីវិត។

២) ត្រចៀក​ធំ

3

ត្រូវ​បាន​គេ​និយម​ហៅ​ថា ជា​មនុស្ស​ឆ្លាត ហើយ​មាន​ចិត្ត​ទូលាយ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន និង​ជា​ពិសេស​គឺ​គ្រួសារ​សាច់ញាតិ។ មនុស្ស​ប្រុស​ប្រភេទ​នេះ រមែង​ចង់​រៀន​អ្វី​ដែល​ថ្មី ចង់​ចេះ​ចង់​ដឹង ព្រោះ​គិត​ថា​ងាយស្រួល​ក្នុង​ការ​សម្រេច​ភាព​ជោគជ័យ​ក្នុង​ជីវិត។

បុគ្គលិកលក្ខណៈ​របស់​ពួក​គេ ក៏​មាន​ការ​គិត​បាន​ល្អ និង​មាន​ប្រាជ្ញា​ចេះ​បែងចែក​ស​ខ្មៅ ដឹង​ខុស​ដឹង​ត្រូវ ដឹង​ចាស់​ដឹង​ទុំ ដែល​នារី​ភាគ​ច្រើន​រមែង​ប្រាថ្នា​ចង់​បាន​បុរស​ចំណុច​ទី ២ នេះ​ជា​គូ។

១) ចង្អូរ​ធំ

4

នោះ​គឺ​សំដៅ​ដល់​ចង្អូរ ដែល​នៅ​ចន្លោះ​នៃ​បបូរ​មាត់​និង​ច្រមុះ​របស់​អ្នក។ បើ​វា​មាន​ទំហំ នោះ​ជា​បុរស​ដែល​រមែង​មាន​អាជីព​ការងារ​ល្អ ហើយ​មាន​សំណាង​ក្នុង​ជីវិត។

បុរស​នេះ​ដែរ​ក៏​តែងតែ​មាន​ថាមពល​វិជ្ជមាន​ហូរ​ចូល​មក​ក្នុង​ចិត្ត លាយឡំ​នឹង​ភាព​អត់ធន់ ហើយ​ការ​ចាប់ផ្ដើម​អាជីវកម្ម​បើ​ចាប់ផ្ដើម​ដៃ​ទទេ ក៏​រមែង​ងាយ​នឹង​បាន​ផល​មក​វិញ​ថ្កុំថ្កើង​ផង​ដែរ​នៅ​ថ្ងៃ​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole