ជ្រើសរើស​រូបភាព​មួយ ដើម្បី​ទទួល​បាន​សារ​អប់រំ​ចិត្ត​ដ៏​ល្អ​​សម្រាប់​ជីវិត​អ្នក​ពេល​នេះ

តាម​រយៈ​ការ​ជ្រើសរើស​នូវ​រូបភាព ១ ក្នុង​ចំណោម​រូបភាព​ទាំង ៣ ដែល​អ្នក​គិត​ថា​ពេញ​ចិត្ត​បំផុត យើង​នឹង​បើក​បង្ហាញ​ឲ្យ​អ្នក​ទទួល​បាន​នូវ​សារ​ណែនាំ​សម្រាប់​ជីវិត​របស់​អ្នក​នៅ​ពេល​នេះ៖

រូបភាព​ទី ១

1

"ជីវិត​គឺ​ជា​ការ​ផ្តល់​ឲ្យ​នូវ​ឱកាស​ថ្មី"។ មេរៀន​ទាំង​អស់​ពី​មុន មិន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​នោះ​ទេ ដ្បិត​វា​ធ្លាប់​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់ តែ​វា​នៅ​តែ​ជា​បទពិសោធន៍​ដែល​ឆ្លុះ​ឲ្យ​អ្នក​បាន​ឃើញ និង​បាន​ស្គាល់​ពី​មនុស្ស​ជុំវិញ​ខ្លួន​កាន់​តែ​ច្បាស់។

ជា​សារ​ណែនាំ​វា​ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​លាង​ស្នាម​របួស​កាល​ពី​អតីតកាល ហើយ​បើក​ទ្វារ​ទទួល​យក​ឱកាស​ថ្មី ទទួល​យក​មនុស្ស​ថ្មី​មក​ក្នុង​ជីវិត​របស់​អ្នក។ ការ​ផ្តល់​ឱកាស​ថ្មី​សម្រាប់​ខ្លួន​ឯង លាយឡំ​នឹង​បទពិសោធន៍​ដែល​ធ្លាប់​ជួប​កន្លង​មក យើង​អាច​ធានា​បាន​ថា អ្នក​នឹង​ជួប​ផល​ល្អ​ប្រសើរ​ជាង​មុន។

រូបភាព​ទី ២

2

អ្នក​ដែល​ជ្រើសរើស​រូបភាព​មួយ​នេះ ភាគ​ច្រើន​គឺ​ពួក​គេ​កំពុង​មាន​ការ​ហត់នឿយ​ខ្លាំង ឬ​ពួក​គេ​បាន​ឆ្លង​កាត់​រឿង​លំបាក​ច្រើន​ណាស់​ហើយ​ក្នុង​ជីវិត។ ដំណើរ​ជីវិត​រាប់​ពាន់​យោជ​របស់​ពួក​គេ សឹង​តែ​ពេល​ខ្លះ​ពួក​គេ​រក​ពេល​សម្រាក​មិន​បាន រក​ពេល​សម្រាប់​ខ្លួន​ឯង​មិន​បាន ដែល​ម្តងម្កាល​នាំ​ឲ្យ​ខ្លួន​ឯង​លែង​មើល​ឃើញ​ពី​តម្លៃ​នៃ​ជីវិត។

អ្នក​ដល់​ពេល​ហើយ​ដែល​ត្រូវ​បង្កើត​ពេលវេលា​សម្រាក​ខ្លះ ដក​ឃ្លា​ពី​បញ្ហា​ទាំង​ឡាយ​ខ្លះ​ក្នុង​ជីវិត។ ត្រូវ​ចាំ​ថា មិន​មែន​រស់នៅ​ដើម្បី​តែ​រស់ តែ​ត្រូវ​រស់​ដើម្បី​គុណ​តម្លៃ​និង​សេចក្តី​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន។

គួរ​ឆ្លៀត​ពេល​សម្រាក​បន្តិច ដើរ​លំហែ​កាយ​បន្តិច ហើយ​យក​ពេល​នោះ​រៀបចំ​និង​គិត​អំពី​ផែនការណ៍​ថ្មី​ដែល​ត្រូវ​ដើរ និង​រំឭក​ឡើង​មក​វិញ​នូវ​អ្វី​ដែល​អ្នក​បាន​សម្រេច​កន្លង​មក ដែល​វា​ក៏​ជា​សារ​ជំរុញ​ចិត្ត ឲ្យ​អ្នក​ប្រឹងប្រែង​បន្ត​ទៅ​មុខ​ទៀត​បាន​ដែរ។

រូបភាព​ទី ៣

3

ចូរ​ដោះលែង​ខ្លួន​ឯង ពី​ដំណើរ​រាំងស្ទះ​ដែល​បិទ​ផ្លូវ​មិន​ឲ្យ​ឈាន​ដល់​គោលដៅ​របស់​អ្នក។ ជា​ការ​ពិត​យើង​មិន​អាច​បិទ​មាត់​មនុស្ស​ជុំវិញ​ខ្លួន​បាន​ទេ តែ​យើង​អាច​បិទ​ត្រចៀក​មិន​ឲ្យ​ស្តាប់លឺ​នៅ​ពាក្យ​ដែល​គេ​និន្ទា​បាន។

មិន​សុទ្ធ​តែ​ពាក្យ​ទាំង​អស់ គួរ​តែ​ទទួល​យក​មក​ក្នុង​ចិត្ត​ឡើយ ព្រោះ​ពាក្យ​ខ្លះ​បើ​ស្តាប់​ហើយ ព្យាយាម​គិត​ពេក រមែង​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ភាព​ជា​ខ្លួន​ឯង បាត់បង់​គោលជំហរ​របស់​ខ្លួន​ឯង ក៏​នាំ​ឲ្យ​ដំណើរ​ដែល​កៀក​នឹង​ដល់​គោលដៅ​ទៅ​ហើយ បែរ​ជា​ជាប់​គាំង​ទៅ​វិញ។

ជា​សារ​ណែនាំ ចូរ​អ្នក​ប្រកាន់​គោលជំហរ​របស់​ខ្លួន​ឯង ហើយ​ស្តាប់​អ្នក​ដទៃ​ឲ្យ​បាន​តិច​ជាង​ស្តាប់​បេះដូង​ខ្លួន​ឯង នោះ​ទើប​អ្នក​អាច​សម្រេច​ជោគជ័យ​បាន។ មាន​តែ​អ្នក​ខ្លួន​ឯង​ទេ ជា​អ្នក​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ឯង ហើយ​នៅ​រាល់​បញ្ហា​ទាំង​ឡាយ ត្រូវ​យក​ខ្លួន​ឯង​ទៅ​ដោះស្រាយ ចូរ​កុំ​ពឹងផ្អែក​ឬ​រង់ចាំ​អ្នក​ដទៃ​ជា​ជំនួយ​ឲ្យ​សោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole