តើ Ronaldo អាច​បំបែកកំណត់​ត្រា​ព័រទុយហ្គាល់យក​ឈ្នះក្រុម​កំពុងរងសម្ពាធអាល្លឺម៉ង់យប់​នេះដែរ​ឬទេ?

ពូល F គឺពិតជាពូលមរណៈមែន​ទែននៅយូរ៉ូ ២០២០ ហើយ​នៅ​យប់​ថ្ងៃ​សៅរ៍នេះកាន់​តែ​កក្រើក​ពេលព័រទុយហ្កាល់ដែល​ទទយលបាន​ពិន្ទុក្នុងការ​ប្រកួត​ទី​មួយ ត្រូវ​ជួប​ក្រុម​កំពុងរង់សម្ពាធអាល្លឺម៉ង់នៅទីក្រុងមុយនិច។

Euro2020_PODE_H2Hs_HD

☝️រឿងដែលខ្ញុំគួរយកចិត្តទុកដាក់?

បន្ទាប់ពីការបរាជ័យជាមួយបារាំងកាលពីសប្តាហ៍មុន ជម្រើសជាតិអាឡឺម៉ង់ត្រូវការលទ្ធផលល្អក្នុងការ​ប្រកួតនេះ ប្រសិនបើពួកគេចង់ចៀសវាងពីការធ្លាក់ចេញពីវគ្គជម្រុះតាមពូលជាលើក​ទី​២​ជាប់​គ្នា​ក្នុងការ​ប្រកួត​ Euro ។

សម្ពាធដ៏ធំរបស់ក្រុមលោក Joachim Löw កំពុងស្ថិតក្នុងការគំរាមកំហែងរបស់ព័រទុយហ្កាល់ដែល​ធ្វើឲ្យ​ការ​ប្រកួត​កាន់​តែចាប់អារម្មណ៍។ ក្រុម​ណាដែល​ស៊ុត​បញ្ចូល​ទី​មុនគឺ​ពិត​ជាចាបាច់​ក្នុង​ឈ្នះ។

🔑 កីឡាករសំខាន់ៗក្នុងការ​ប្រកួត​នេះ៖

-Cristiano Ronaldo

Portugal_vs_germany.jpg_1546398727

ជឿសមិនផុតពី Christiano Ronaldo ​នោះ​ទេ​សម្រាប់​អ្នក​បើ​ចង់​រក​ឃើញ​កីឡាករ​ល្អបំផុតក្នុង​ជំនួប​នេះ។ គាត់​បង្ហាញទម្រង់លេងមិនសូវល្អ​ពេល​ប៉ះហុងគ្រី ប៉ុន្តែនៅ​តែ​អាច​រក​បាន​២​គ្រាប់ ខណៈដែល​២​គ្រាប់​នេះ​បាន​បំបែកកំណត់​ត្រាជាច្រើន​ក្នុងពានរង្វាន់ទ្វីបអឺរ៉ុប។

-Joshua Kimmich

ការ​ដាក់​គាត់ឲ្យ​លេង​ក្នុង​តំបន់​បម្រការពារ និង​មក​ជួយក្នុងតំបន់ស្លាបស្ដាំបាន​ធ្វើឲ្យ​គាត់​កាន់​តែ​ល្អ។ Kimmich គឺពិតជាល្អនិងមានឥទ្ធិពលខ្លាំងសម្រាប់អាឡឺម៉ង់ហើយគាត់គួរតែជាអ្នកជួយលេងក្នុងតំបន់កណ្តាលជំនួសឱ្យដេញតាម​គេក្នុងតំបន់ស្លាប។

📊ជំនួបផ្សេងៗ៖

Https___wp Images.onefootball.com_wp Content_uploads_sites_10_2021_06_imago0016645623h

-ព័រទុយហ្កាល់មិនដែលចាញ់ទេក្នុង ២២ ប្រកួតចុងក្រោយ​ហើយក្នុងចំណោម ២៣ ប្រកួតចុងក្រោយ។ បី​ប្រកួតចុងក្រោយព័រទុយហ្គាល់រក្សា Clean-Sheet ។

-អាឡឺម៉ង់បានចាញ់ការប្រកួតបើកឆាកដំបូងក្នុងព្រឹត្តិការណ៍ជើងឯកអ៊ឺរ៉ុបជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីចាញ់បារាំង ១-០ ។

-នេះជាការជួបគ្នាលើកដំបូងរវាងភាគីទាំងពីរចាប់តាំងពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៤ នៅពេលដែលអាឡឺម៉ង់ជាអ្នកឈ្នះ ៤-០ ។

🔮 Predicted line-ups

K9gbgojyxv4mwnum_1624012165

Portugal (4-2-3-1): Rui Patrício; Semedo, Pepe, Dias, Guerreiro; Danilo, William Carvalho, Bruno; Bernardo, Jota, Ronaldo.

Germany (3-4-3): Neuer; Ginter, Hummels, Rüdiger; Kimmich, Gündogan, Kroos, Gosens; Müller, Havertz, Gnabry.

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

Optimized by Optimole