វ័យ៣៦ឆ្នាំតែគ្រាប់បាល់របស់ Ronaldo យប់​មិញ​ប្រើល្បឿន៣២គីឡូម៉ែត្រក្នុងមួយម៉ោង​ ពី​មុខទី​ខ្លួនឯងទៅស៊ុតក្នុងប្រអប់ទីរបស់​អាល្លឺម៉ង់

ព័រទុយហ្កាល់បានចាញ់ក្រុមអាឡឺម៉ង់ ២-៤ កាលពីយប់មិញ ហើយក្រុមអាឡឺម៉ង់ពិតជាសមនឹងទទួលបានជ័យជំនះដោយផ្អែកទៅលើអ្វីដែលពួកគេបានបង្ហាញជាពិសេសតាមរយៈការវាយប្រហារយ៉ាងរហ័សតំបន់ស្លាបឆ្វេង និងស្តាំ។

Ronaldo Goal Vs Germany AP IG

ទោះយ៉ាងណា! ក្រុមព័រទុយហ្កាល់អាចបំបែកភាពជាប់គាំងដោយគ្មានគ្រាប់បាល់ដែលបានមកពីការទប់បាល់ក្នុងតំបន់គ្រោះថ្នាក់របស់ខ្លួន និងប្រើ​ល្បឿនយ៉ាងលឿនរហូតបញ្ចប់​ទីដោយCristiano Ronaldoនៅ​ប្រអប់​ទី​របស់​អាល្លឺម៉ង់ ។អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថាតើចលនាពីការទាត់បាល់ជ្រុងរបស់អាឡឺម៉ង់មក​លើ​ព័រទុយហ្គាល់ រហូតដល់ការស៊ុតបញ្ចូលទីបែបណា។

Cristiano Ronaldo Robin Gosens Portugal Vs Germany Euro 2020_99ghh139snbqzem5dpuoxetf

សូមទស្សនាវីដេអូខាងក្រោម៖

ប្រសិនបើសង្កេតឃើញការទាត់បាល់ជ្រុងដែលត្រូវបានចាប់ដោយ Toni Kroos កីឡាករ Cristiano Ronaldo គឺជាកីឡាករដំបូងគេដែល "Clear បាល់"​ចេញពីតំបន់បាល់ប៉េណាល់ទី ដោយជោគជ័យហើយបន្ទាប់មកបង្កើនល្បឿន ៣២ គីឡូម៉ែត្រក្នុងមួយម៉ោងទៅតំបន់បាល់ប៉េណាល់ទីរបស់អាល្លឺម៉ង់ និងរកគ្រាប់បាល់បាន ១ គ្រាប់។

CR

យោងតាមវីដេអូពី BeinSport បានដឹងថាកីឡាករ Cristiano Ronaldo បានរត់ ៩៧ ម៉ែត្រដើម្បីរកគ្រាប់បាល់បាន! ។ ក្នុងវ័យ ៣៦ ឆ្នាំប្រហែលជានេះជាដំណាក់កាលចុងក្រោយសម្រាប់កីឡាករ Cristiano Ronaldo និងកីឡាករជំនាន់ដូចគ្នា តែ​វីដេអូ​នេះ​នឹង​បន្សល់​ទុកជាសាក្សីរបស់​គាត់។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

Optimized by Optimole