មិននឹកស្មានថា គ្រាប់រីករាយ មានអត្ថប្រយោជន៍ដល់ថ្នាក់នេះ

គ្រាប់រីករាយ ឬ Pistachio ជាប្រភេទគ្រាប់ធញ្ញជាតិ ដែលមានរសជាតិឆ្ញាញ់ និងផ្តល់អត្ថប្រយោជន៍ផ្នែកសុខភាពជាច្រើន។ វាជាប្រភពនៃប្រូតេអ៊ីន ជាតិសរសៃ ព្រមទាំង antioxidants មនុស្សភាគច្រើនតែងបញ្ចូលវាទៅក្នុងរបបអាហារសម្រាប់គ្រប់គ្រងលើទម្ងន់របស់ពួកគាត់ និងជួយដល់សុខភាពពោះវៀនធំរបស់គាត់ថែមទៀត។ ដូច្នេះហើយខាងក្រោមនេះ គឺជាសារៈប្រយោជន៍របស់គ្រាប់រីករាយដែលអ្នកគួរដឹង ៖

១. សារធាតុចិញ្ចឹម

នៅក្នុងគ្រាប់រីករាយវាមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដោយក្នុង 28g វាផ្ទុកទៅដោយ ៖

- កាឡូរី 159

- កាបូអ៊ីត្រាត 8g

- កាកសរសៃ 3g

- ប្រូតេអ៊ីន 6g

- ខ្លាញ់ 13g ដោយ 90% ជាប្រភេទខ្លាញ់ unsaturated

- ប៉ូតាស្យូម 6%នៃតម្រូវការប្រចាំថ្ងៃ

- ផូស្វ័រ 11% នៃតម្រូវការប្រចាំថ្ងៃ

- វីតាមីន B6 28% នៃតម្រូវការប្រចាំថ្ងៃ

- Thiamine 21% នៃតម្រូវការប្រចាំថ្ងៃ

- ទង់ដែង 41% នៃតម្រូវការប្រចាំថ្ងៃ

- ម៉ង់កាណែស 15% នៃតម្រូវការប្រចាំថ្ងៃ

ក្នុងនោះដែរ គ្រាប់រីករាយក៏ត្រូវអាចចាត់ទុកជាអាហារដែលសម្បូរទៅដោយវីតាមីន B6 និងប៉ូតាស្យូមច្រើនផងដែរ។

Unnamed

២. សម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម

សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វាជាអ្នកការពាររាងកាយរបស់យើងពីបរិយាកាសខាងក្រៅ ដែលអាចបង្កផលប៉ះពាល់ដល់រាងកាយរបស់យើង។ គ្រាប់រីករាយ វាផ្ទុកសារធាតុទាំងនោះ ដែលច្រើនជាងធញ្ញជាតិដទៃ បន្ទាប់ពី pecans និង walnuts។ នៅក្នុងនេះគ្រាប់រីករាយ វាមានផ្ទុក lutein និង zeaxanthin ដែលសារធាតុទាំងពីរនេះ វាមានសារៈសំខាន់ក្នុងការការពារភ្នែករបស់យើង។

៣. មានកាឡូរីទាប តែសម្បូរទៅដោយប្រូតេអ៊ីន

គ្រាប់ធញ្ញជាតិមានច្រើន ហើយវាមានសារៈប្រយោជន៍ដល់សុខភាពប្រហាក់ប្រហែលគ្នា តែជាទូទៅគ្រាប់ធញ្ញជាតិសម្បូរ កាឡូរី ដោយឡែកគ្រាប់រីករាយ វាមិនដូចធញ្ញជាតិដទៃនោះទេ គឺវាមានកាឡូរីទាបជាងគេ ដោយក្នុង 28g វាមាន កាឡូរីត្រឹម 159ប៉ុណ្ណោះ ជំនួសមកវិញគឹវាផ្ទុកប្រូតេអ៊ីន ដល់ទៅ 20% នៃទម្ងន់របស់វា គ្រាប់រីករាយវាមានប្រូតេអ៊ីនច្រើនជាងគេបន្ទាប់ពីគ្រាប់ almonds។

59849ca18ca805add5ae3333aba47f0864bcd696

៤. ជាអាហារសក្តិសមនឹងការបញ្ចុះទម្ងន់

គ្រាប់ធញ្ញជាតិ វាជាអាហារដែលល្អសម្រាប់ជំនួយដល់ការបញ្ចុះទម្ងន់របស់យើង ជាពិសេសគ្រាប់រីករាយ វាសម្បូរទៅដោយជាតិសរសៃ ព្រមទាំងប្រូតេអ៊ីន របស់ទាំងពីរនេះ វាធ្វើឱ្យយើងមិនឆាប់ឃ្លាន និងអាចឱ្យយើងញុំាអាហារឆាប់ឆ្អែតផងដែរ។

៥. ជំនួយដល់បាត់តេរីក្នុងពោះវៀនធំ

គ្រាប់ផ្ការីករាយសម្បូរទៅដោយ ជាតិសរសៃ ដែលក្នុង 28g មានដល់ទៅ 3g ជាតិសរសៃទាំងនេះ វាមិនត្រូវបានបំបែកនៅក្នុងពោះវៀនតូចរបស់យើងដោយផ្ទាល់នោះទេ វាភាគច្រើនគឺត្រូវបានបំបែកដោយសារបាត់តេរីនៅក្នុងពោះវៀនធំរបស់យើង បាត់តេរីទាំងនោះ គឺវាមានប្រយោជន៍ដល់រាងកាយរបស់យើង ដោយពួកវាធ្វើការបំបែកសារធាតុដែលរាងកាយយើងមិនអាចបំបែកបាន  ដើម្បីបានជាសារធាតុដែលរាងកាយរបស់យើងអាចប្រើប្រាស់បានវិញ។

A06e7b61 De66 4fde 9652 Fd4398376a44

៦. ជួយដល់ប្រព័ន្ធរបត់ឈាម

គ្រាប់រីករាយ វាបង្ការបេះដូងរបស់យើងពីជំងឺផ្សេងៗ ជាពិសេស ជំងឺស្ទះសរសៃឈាម ដែលកើតឡើងដោយសារការកើនឡើងនៃ Cholesterol មិនល្អច្រើនហួស ដោយវាអាចការបន្ថយ Cholesterol ទាំងនោះ ព្រមទាំងអាចបញ្ចុះសម្ពាធឈាមរបស់យើងបានថែមទៀត។

៧. ជួយបន្ទាបកម្រិតស្ករក្នុងឈាម

ទោះជានៅក្នុងគ្រាប់រីករាយ មានស្ករក៏ដោយ តែវាមានកម្រិត glycemic index ទាប ដែលវាមានន័យថា គ្រាប់រីករាយ មិនអាចធ្វើឱ្យស្ករក្នុងឈាមរបស់យើងកើនខ្ពស់នោះទេ។ ហើយមានការស្រាវជ្រាវមួយបង្ហាញថាការញុំាគ្រាប់រីករាយក្នុងបរិមាណសមស្រប វាអាចជួយរក្សាស្ថិរភាពកម្រិតស្ករក្នុងឈាមរបស់យើងឱ្យនៅក្នុងកម្រិតល្អបាន៕

អត្ថបទ ៖ Mythical Bird/Knongsrok

Optimized by Optimole