ទស្សន៍ទាយសន្លឹកបៀរ! តើខែណាដែលអំណោយផលល្អ ដល់ស្នេហារបស់អ្នក?

ជ្រើសរើសសន្លឹកបៀរមួយសន្លឹក ដើម្បីដឹងពីដំណើរនៃស្នេហារបស់អ្នក នឹងជួបរឿងល្អៗនៅក្នុងខែណា?

Screen Shot 2021 06 23 At 12.02.15 AM

1. សន្លឹកបៀរទី 1

សន្លឹកបៀរនេះបង្ហាញថា ទំនាក់ទំនងដែលបានកំណត់ទុកជាមុនរបស់អ្នក នឹងលេចចេញជារូបរាងនៅក្នុងអំឡុងខែកក្កដា និងសីហា។ កាលពីពេលមុន អ្នកមានអារម្មណ៍ឯកាខ្លាំង ហើយចង់ឱ្យនរណាម្នាក់ស្រលាញ់អ្នក។ អ្នកជាមនុស្សរស់រវើក និងមានភាពស្វាហាប់។ អ្នកចូលចិត្តធ្វើដំណើរ និងចូលរួមសកម្មភាពក្រៅច្រើន។ អ្នកនឹងជួបស្នេហានៃជីវិតរបស់អ្នក​ ក្នុងពេលដើរលេងជាមួយមិត្តភក្តិ។ ដូច្នេះកុំខកខានឱកាសចេញទៅក្រៅ ឬធ្វើដំណើរក្នុងអំឡុងខែទាំងនេះ។

2. សន្លឹកបៀរទី 2

សន្លឹកបៀរទី2នេះបង្ហាញថា អ្នកតែងតែត្រូវបានគេកោតសរសើរចំពោះទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ បង្កើតមិត្តភក្តិជាមួយអ្នក គឺជារឿងងាយស្រួល និងមានផាសុកភាពបំផុត ដូច្នេះអ្នកមានមិត្តភក្តិច្រើនមិនថាភេទដូចគ្នា ឬផ្ទុយគ្នានោះឡើយ។ ពួកគេចូលចិត្តសេពគប់ជាមួយអ្នក ព្រោះអ្នកតែងតែបញ្ចេញថាមពលវិជ្ជមានទាក់ទាញមនុស្សផ្ទុយ។

អ្នកមានសមត្ថភាពធ្វើឱ្យមនុស្សភេទផ្ទុយ មានការចាប់អារម្មណ៍ចំពោះអ្នក តាំងពីការជួបជាលើកដំបូង។ នៅខែមិថុនាសំណាងរបស់អ្នកនឹងកើនឡើងគួរឱ្យកត់សម្គាល់មនុស្សជាច្រើននៃភេទផ្ទុយ មានអារម្មណ៍ចំពោះអ្នក ហើយម្នាក់ក្នុងចំណោមពួកគេអាចសារភាពចំពោះអ្នក។

3. សន្លឹកបៀរទី 3

សន្លឹកបៀរនេះបង្ហាញថា សំណាងនៃស្នេហារបស់អ្នកនឹងរីកដុះដាលនៅខែសីហា និងខែវិច្ឆិកា។ ឆមាសទីមួយនៃឆ្នាំនេះ អ្នកនឹងផ្តោតលើការរកលុយ ធ្វើឱ្យអាជីពរបស់អ្នកមានស្ថិរភាព។ ប៉ុន្តែនៅឆមាសទី ២ អ្នកនឹងមានឱកាសជួបមិត្តភក្តិភេទផ្ទុយកាន់តែច្រើន។

ដូច្នេះឱកាសសម្រាប់អ្នកអាចជួបស្នេហាពិតដោយចៃដន្យ និងគួរឱ្យចាប់អារម្មណ៍។ អ្នកមិនចូលចិត្តស្គាល់ភេទផ្ទុយគ្នាតាមរយៈបណ្តាញសង្គមទេ តែចូលចិត្តជួបផ្ទាល់។ អ្នកទាំង ២ ពិតជាចាប់អារម្មណចំពោះគ្នា ហើយនឹងបន្តណាត់ជួបគ្នាយ៉ាងឆាប់រហ័ស។

4. សន្លឹកបៀរទី 4

សន្លឹកបៀរនេះបង្ហាញថា បុគ្គលិកលក្ខណៈរបស់អ្នករីករាយ និងចូលចិត្តការសប្បាយណាស់។ អ្នកមានរូបរាងស្រស់ស្អាត ហើយត្រូវបានមនុស្សទាំងចាស់ទាំងក្មេងតាមស្រឡាញ់។ អ្នកក៏មានជំនាញប្រាស្រ័យទាក់ទងល្អ ការប្រាស្រ័យទាក់ទងជាមួយមនុស្ស និងជាមនុស្សដែលមានប្រជាប្រិយបំផុត។ លាភសំណាងរបស់អ្នកក្នុងឆ្នាំនេះនឹងលេចចេញជារៀងរាល់ខែមករា កុម្ភៈ និងធ្នូ។ ដូច្នេះសូមឆ្លៀតពេលនេះដើម្បីស្វែងរកខ្លួនអ្នក និងមនុស្សដែលសក្តិសមជាគូនឹងអ្នក៕

ប្រភព ៖ Emdep/Knongsrok

Optimized by Optimole