ស្រលាញ់បង អូនប្រហែលជាមិនមានផ្ទះវិឡារស់នៅ តែបងសន្យាថាផ្ទះដ៏តូចរបស់យើងនឹងមិនខ្វះសុភមង្គលទេ…☹

ស្រលាញ់បង អូនប្រហែលជាមិនសប្បាយចិត្តនឹងស្តាប់រឿងមិនល្អពីអតីកាលដែលបងធ្លាប់ធ្វើ ពីមនុស្សដែលនៅជំុវិញអូន តែនេះជាការពិតរបស់បង ហើយរឿងនោះនឹងមិនកើតឡើងចំពោះអូនទេ...😞

ស្រលាញ់បង អូនប្រហែលជាគ្មានឡានទំនើបជិះដូចគេទេ តែបងមានត្រឹមម៉ូតូចាស់មួយដែលអាចអោយអូនជិះអោបចង្កេះបងគ្រប់ពេលប៉ុណ្ណោះ...😉

ស្រលាញ់បង បងប្រហែលជាគ្មានពេលច្រើនសំរាប់កំដរអូន តែក្នុងចិត្តបងនឹកអូនគ្រប់ពេល...😘

ស្រលាញ់បង បងគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ តែអារឿងsweet នឹងទុកចិត្តលើបងចុះ មិនខុសឡើយថ្លៃ!!! 😉😝😂😍

ស្រឡាញ់បង អូនអាចនឹងមិនអាចមានសេរីភាព ក្នុងការចង់ជ្រើសរកកង់សឺកួរ ទុកពេលយើងឈ្លោះគ្នា ឬចង់ចែកផ្លូវបាននោះទេ ព្រោះបងជាមនុស្សចិត្តកំណាញ់ មុខក្រាស់ គ្មានថ្ងៃនឹងចាកចេញពីជីវិតអូនឡើយ បងនឹងនៅជាមួយអូនរហូតដល់យើងចាស់កោងខ្នងជាមួយគ្នា 🙈👫💏👪

Credit : Uddomkrissna Chan

Optimized by Optimole