មនុស្សស្រីមានប្រជ្រុយ ៣ ទីតាំង នាំជោគជ័យ ទាំងជីវិតស្នេហា កេរ្តិ៍ឈ្មោះ និងជីវិតរៀបការ

ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ជាម្ចាស់ប្រជ្រុយចំនួន ៣ ប្រភេទ នោះបង្ហាញថា អ្នកនឹងទទួលបានទ្រព្យសម្បត្តិហូរហៀរ ជីវិតរជោគជ័យនិងកេរ្តិ៍ឈ្មោះល្បាញល្បី។ ទាំងនេះជាប្រជ្រុយ ៣ "នាំសំណាង" ពេញមួយឆ្នាំ៖

ប្រជ្រុយលើច្រមុះ៖ តាមបែបនរវិទ្យា មនុស្សមិនថាប្រុសឬស្រីទេមានប្រជ្រុយលើច្រមុះ នឹងមានទ្រព្យសម្បត្តិច្រើន។ មនុស្សមានប្រជ្រុយនៅច្រមុះ ជាធម្មតា នឹងទទួលបានសំណាងលើវិថីទៅរកភាពល្បីល្បាញ អាជីព។ ម្យ៉ាងទៀត មនុស្សដែលមានប្រជ្រុយនេះច្រើនតែមានទេពកោសល្យជាងអ្នកដែលត្រូវបានគាំទ្រដោយមនុស្សថ្លៃថ្នូរ ងាយជោគជ័យក្នុងអាជីពក្នុងពេលឆាប់ៗនេះ។

លើសពីនេះ ម​នុស្សដែលមានចរិតបែបនេះ ក៏​មាន​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ទ្រព្យសម្បត្តិ​តាំង​ពី​ក្មេង​ ជីវិត​កម្រ​ជួប​នឹង​ការ​លំបាក និង​ការ​ខ្វះខាត​ណាស់។ ជាពិសេស​មនុស្ស​ប្រភេទ​នេះ​មាន​សំណាង​ខ្លាំង​ណាស់​ទាក់ទង​នឹង​​ស្នេហា ជីវិត​រៀបការ​។

ប្រជ្រុយលើបបូរមាត់៖ នៅក្នុងនរវិទ្យា មនុស្សដែលមានប្រជ្រុយលើបបូរមាត់ ភាគច្រើនជាមនុស្សដែលមានទេពកោសល្យខ្ពស់។ ម្ចាស់​ប្រជ្រុយ​នេះ​ច្រើន​តែ​មានសំណាង​ក្នុង​ការ​ញ៉ាំ និង​ផឹក ​មាន​ន័យ​ថា (ក្នុង​ជីវិត​​តែង​តែ​ហូប​ស្អាត ស្លៀកពាក់​ស្អាត)។

មនុស្សដែលមានប្រជ្រុយនេះច្រើនតែធំឡើងនៅក្នុងគ្រួសារដែលល្អ ដោយសារពួកគេត្រូវបានផ្តល់លក្ខខណ្ឌអំណោយផលដើម្បីអភិវឌ្ឍអាជីព រហូតសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យនៅក្នុងវិស័យដែលបានស្វែងរក។

ប្រជ្រុយលើចិញ្ចើម៖ មិនថាបុរស ឬស្ត្រីនោះទេ ដែលមានប្រជ្រុយនេះត្រូវបានរកឃើញថា ជាសញ្ញាបង្ហាញថាសមាជិកគ្រួសារជិតស្និទ្ធនឹងរៀបអាពាហ៍ពិពាហ៍។ ជាពិសេស ម្ចាស់​ប្រជ្រុយ​លើ​ចិញ្ចើម​ខ្មៅ​មាន​លាភ​សំណាង​ខ្លាំង​ណាស់ តែ​បើ​ពណ៌​ខៀវ​ខ្មៅ​ស្លេក​បន្តិច​បើ​ទោះជា​មាន​ទ្រព្យ​សម្បត្តិ ប៉ុន្តែ​តែងមាន​ជម្លោះ​ជាមួយ​ញាតិ​សន្តាន​ឬ​អាចធ្លាក់​ចូលស្ថានភាពអាក្រក់ណាមួយ។

ប្រភព៖ បរទេស