ជ្រើសរើសបន្តោងខ្លាមួយ ដើម្បីដឹងថាជីវិតអ្នកទទួលបានអំណោយទានអ្វីពីធម្មជាតិ?

តើក្នុងក្រសែភ្នែកអ្នកដទៃ គេមើលមកអ្នកជាមនុស្សបែបណា? អ្នកស្គាល់ខ្លួនឯងច្បាស់ដល់កម្រិតណា? ចំណុចខ្លាំងអ្វីដែលអ្នកគិតថា អ្នកមានប្រៀបជាងមនុស្សទូទៅ?

តាមរយៈការជ្រើសរើសនូវបន្តោងរូបខ្លាមួយ ក្នុងចំណោមបន្តោងទាំង ៣ យើងអាចបង្ហាញចម្លើយទៅកាន់អ្នកដូចខាងក្រោម៖

បន្តោងរូបខ្លាទី ១

1

អ្នកគឺជាមនុស្សដែលមានប្រាជ្ញាឈ្លាសវៃពីកំណើត ហើយមានកម្លាំងចលករពីខាងក្នុង ដែលជំរុញឲ្យអ្នកទទួលបានថាមពលវិជ្ជមានច្រើនក្នុងជីវិត។ ស្ថានភាពខ្លះសម្រាប់មនុស្សទូទៅអាចថាលំបាក ប៉ុន្តែសម្រាប់អ្នកវិញបែរជាមើលឃើញថា ងាយស្រួល និងថែមទាំងអាចណែនាំផ្លូវសម្រាប់អ្នកដទៃទៀតផង។

អ្នកមើលឃើញភាពវិជ្ជមានច្រើនសម្រាប់ស្ថានភាពនៃជីវិតជុំវិញខ្លួន ដែលនាំឲ្យបន្ទុកក្នុងជីវិតអ្នករាងស្រាលជាងមុន។ ដោយសារហេតុផលនេះអ្នករមែងទទួលបានការគោរពស្រលាញ់ពីមនុស្សជុំវិញខ្លួន។ ជាសារណែនាំសម្រាប់អ្នក៖ រឿងរ៉ាវឈឺចាប់ទាំងឡាយ ដែលអ្នកបានជួប នឹងបញ្ចប់នៅពេលខាងមុខ ហើយស្រមោលអតីតកាលទាំងឡាយ នឹងត្រូវបានបំភ្លេចចេញពីក្នុងចិត្តរបស់អ្នក។

បន្តោងរូបខ្លាទី ២

2

អំណោយទានពីធម្មជាតិរបស់អ្នក គឺការដែលអ្នកចេះមានចរិតសុភាពរាបសា និងចេះដាក់ខ្លួនតាំងពិកំណើត។ អ្នកចូលចំណោមគេចុះ ហើយងាយទទួលបានការឲ្យតម្លៃ និងស្រលាញ់រាប់អានពីមនុស្សគ្រប់ស្រទាប់វណ្ណៈ។

នៅពេលដែលជួបរឿងលំបាក សូមណែនាំឲ្យអ្នកគិតពីរឿងពីមុនៗឲ្យបានច្រើន ហើយចូរកុំឲ្យភាពខ្មៅងងឹតអាចមកលងបន្លាចអ្នកបានឲ្យសោះ។ គ្រប់យ៉ាងសុទ្ធតែជាបទពិសោធន៍ មិនមែនជាទារុណកម្មនៃជីវិតនោះឡើយ។

បន្តោងរូបខ្លាទី ៣

3

ធម្មជាតិបានផ្តល់ឲ្យអ្នកក្នុងការក្លាយជាមនុស្សបេះដូងធំ បេះដូងទូលាយ ស្រលាញ់ការចែករំលែក និងមិនចង់មានចង់បានតែម្នាក់ឯងនោះទេ។ អ្វីដែលអ្នកមាន អ្នកមិនខ្លាចនឹងចែករំលែកទៅកាន់មនុស្សជុំវិញខ្លួនឡើយ ឲ្យតែប្រាកដថាគេអាចយកវាទៅអនុវត្ត ហើយបង្កើតក្តីសុខ មិនបង្កើតទុក្ខឬរឿងក្តៅក្រហាយសម្រាប់នរណានោះ។

របៀបរស់នៅរបស់អ្នក មានការកោតសរសើរពីមនុស្សជាច្រើន មិនពិបាកពេក តែក៏មិនស្រួលពេល ដ្បិតស្ថិតក្នុងកម្រិតមធ្យម តែអ្នកចេះស្វែងរកក្តីសុខសម្រាប់ខ្លួនឯង ចេះធ្វើឲ្យផ្លូវដែលខ្លួនឯងដើរ មើលទៅមានក្តីសុខ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក