ចាន់ វឌ្ឍនាកា​ស៊ុតយ៉ាង​សាហាវ២​គ្រាប់​ម្នាក់ឯងជួយបឹង​កេត​រក​បាន​៣ពិន្ទុ​ពីព្រះខ័នរាជ

ក្រុម​បឹង​កេត​រក​បាន៣​ពិន្ទុបន្ថែមពី​ការ​យក​ឈ្នះ​ក្រុមព្រះខ័នរាជស្វាយរៀងបន្ទាប់​ពីយក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះព្រះខ័នរាជស្វាយរៀង​ក្នុង​លទ្ធផល​២​ទល់​១​ក្នុង​ការ​ប្រកួតនៅ​ពាន​រង្វាន់ Metfone Cambodian League 2021 នៅកីឡដ្ឋានខេត្តស្វាយរៀង។

Photo_2021 08 01_20 04 10

ក្រុមព្រះខ័នរាជស្វាយរៀងបាន​ធ្វើ​ការ​នាំមុខ​មុននៅ​នាទទី​១៥​ដោយ​កីឡាករ Jean Befolo Mbaga Marie Privat តែ​យ៉ាងណា ចាន់ វឌ្ឍនាកាស៊ុត​តាម​ស្មើ​នៅ​នាទី ៤៤មុន​ចប់​វគ្គ​ទី​មួយ។

Fn 2021 07 05 11 42 14 0

ចូលវគ្គ​ទី​២ ការ​ប្រកួត​ចំណាយ​ពេល​៤៥នាទី​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​នោះ​ទេ ប៉ុន្តែ​ចូល​ដល់​ម៉ោងបន្ថែមមានរបួស ចាន់ វឌ្ឍនាកាបន្ថែម​គ្រាប់​ជ័យជម្នះដោយ​ការទាត់​ផ្ដាប់ចានមួយជើង​យ៉ាងល្អបញ្ជូល​ទី​ឱ្យ​បឹង​កេត​ឈ្នះតែ​ម្ដង។

Photo_2021 08 01_20 04 01

ចំណែក​លទ្ធផលដទៃ​ទៀត​ក្នុង​ការ​ប្រកួត​ថ្ងៃ​នេះ! ណាហ្គាវើល​ស្មើ​ជាមួយភ្នំពេញ​ក្រោន​១​ទល់​១ វិសាខាឈ្នះព្រៃវែង​៣​ទល់២ ខណៈដែល​គិរីវង់ឈ្នះអគ្គិសនីកម្ពុជា២​ទល់០។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN