តើអ្នកកំពុងមានរឿងអ្វីលាក់ក្នុងចិត្ត? រើសរូបមួយដែលអ្នកចង់ទៅបំផុត ដើម្បីដឹងពីបញ្ហាដែលអ្នកកំពុងជួបប្រទះ

សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមកពិនិត្យមើលអ្វីដែលដក់ជាប់នៅក្នុងចិត្តរបស់អ្នក តាមរយៈការជ្រើសរើសរូបទេសភាពមួយ ដែលអ្នកចូលចិត្តហើយមើលចម្លើយខាងក្រោម ។

PicsArt_09 10 10.56.30

រូបទី ១

Screenshot_20210910 224933_Chrome

អ្នកមានអារម្មណ៍ចង់ចេញក្រៅ និងស្វែងយល់ពីពិភពលោក ចង់គេចចេញពីអ្វីដែលកើតឡើងនាពេលបច្ចុប្បន្ន ដោយសារតែបរិយាកាសអាប់អួរ ប្រហែលជាមកពីអ្នកនៅក្នុងបន្ទប់តូចចង្អៀត ដែលបែរទៅជួបតែជញ្ជាំង ជួបតែតុ ជួបតែកៅអី ឬសូម្បីតែសម្ពាធពីមនុស្សនៅជុំវិញខ្លួន ដែលនេះវាធ្វើឱ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងដូចជាកង្កែបនៅក្នុងអណ្តូងខ្លាំងពេក ។

រូបទី ២

2ac4e2b403d8a04b366601d41e167ff5

អ្នកចង់ធ្វើតាមបេះដូងខ្លួនឯង! ប៉ុន្តែអ្នកមិនអាចព្រោះអ្នកត្រូវបានមនុស្សនៅជុំវិញខ្ញុំដាក់សម្ពាធ ជាមួយការរំពឹងខ្ពស់។ អាចប្រហែលជាគ្រួសារដែលមានបំណងឱ្យអ្នកក្លាយជាអ្វីមួយ ទាំងដែលអ្នកពិតជាមិនចង់ធ្វើវាទាល់តែសោះ ហើយអ្នក​ថែមទាំងចង្អៀតចង្អល់ ជាមួយមនុស្សដែលហាក់ដូចជាមិនស្មោះត្រង់ទៀតផង ។

រូបទី ៣

730_hills Landscape Mist Smoke Forest 889131

អ្នក​គឺ​ជាមនុស្សល្អ និងមានគោលដៅច្បាស់លាស់ ដូច្នេះអ្នកដាក់សម្ពាធខ្លួនឯង ឲ្យប្រញាប់ឆ្ពោះទៅមុខឲ្យលឿន រហូតដល់ថ្នាក់វាហាក់ដូចជាអ្នកត្រូវទទួលបន្ទុកផ្សេងៗ នៅលើស្មាតែម្នាក់ឯង រួមទាំងភាពមិនស្រណុកចិត្តនៅក្នុងររឿងការងារ និងផ្នែកហិរញ្ញវត្ថុ ដែលអ្នកបង្ខំខ្លួនអ្នកឱ្យឡើងដល់កំពូល រហូតដល់អស់កំលាំងនឹងបាក់ទឹកចិត្តដែរ។

រូបទី ៤

Photo 1446746422064 D38d3b2bc589

អ្នកតែងតែមានអារម្មណ៍ថា ខ្លួនឯងមិនល្អគ្រប់គ្រាន់ មិនស័ក្តិសម មិនក្លាហានក្នុងការធ្វើអ្វីមួយ ដោយសារតែនៅក្នុងចិត្តរបស់អ្នកដឹងតែគិតថា តើខ្ញុំអាចធ្វើវាបានមែនទេ? ទាំងដែលខ្លួនឯងមិនទាន់បានសាកល្បងវាផង ។ អ្នកមានការភ័យខ្លាចបន្តិច ក្លាហានបន្តិច តែអ្នកមិនលុះដល់ ទើបធ្វើឱ្យវារអាក់រអួល រហូតដល់ខ្លួនឯងធ្លាក់ចូលក្នុងតំបន់សុវត្ថិភាព ដកខ្លួនមិនរួច ៕

ប្រភព៖ Knongsrok