រឿង​មួយ​ដែល Ronaldo មិន​ព្រម​ធ្វើ​កាល​នៅ Juventus ឥឡូវ​ព្រម​ហើយ​ជាមួយ​ក្លឹប​ថ្មី Man Utd

តើ​អ្នក​ចាប់​អារម្មណ៍​ទេ ពី​ចំណុច​មួយ​ទាក់ទង​នឹង​ការ​លេង​លើ​ទីលាន សម្រាប់​ការ​ឈរ​ជើង​ឲ្យ​ក្លឹប Juventus ចន្លោះ​ឆ្នាំ ២០១៨ ដល់ ២០២១ គឺ​តារា​ឆ្នើម Cristiano Ronaldo តែងតែ​បដិសេធ​ដាច់​ខាត មិន​ចង់​លេង​ឲ្យ​តំណែង​ប្រយុទ្ធ​កណ្តាល​នោះ​ទេ។

Ice_screenshot_20210913 212401

Ice_screenshot_20210913 213628

ប៉ុន្តែ​ពេល​មក​ដល់​ក្លឹប Man Utd សារ​នេះ លោក​គឺ​ជា​កីឡាករ​ដែល​មាន​អាទិភាព​ក្នុង​ការ​សម្រេច​ចិត្ត​ជាមួយ​លោក Ole Gunnar Solskjaer តែ​សាមី​ខ្លួន​បែរ​ជា​មិន​ស្ទាក់ស្ទើរ​ទាល់​តែ​សោះ ក្នុង​ការ​ជ្រើសរើស​តំណែង​ប្រយុទ្ធ​កណ្តាល។

តាម​ការ​លើក​ឡើង​របស់​អតីត​ខ្សែ​បម្រើ​នៅ​សេះ​បង្កង់​លោក Marocchi ក៏​បាន​មើល​ឃើញ​ដូច​គ្នា​ថា៖ "ខ្ញុំ​កត់​សម្គាល់​ឃើញ Ronaldo គេ​លេង​តំណែង​ប្រយុទ្ធ​កណ្តាល​ពេល​ប្រកួត​ទល់ Newcastle ដោយ​នេះ​ជា​រឿង​មួយ​ដែល​គេ​បាន​បដិសេធ មិន​ព្រម​ធ្វើ​តាម​គ្រូ​បង្វឹក​នោះ​ទេ​កាល​នៅ​ក្លឹប Juventus"។

Marocchi Juventus Spal

Ice_screenshot_20210913 213623

ពាក់ព័ន្ធ​នឹង​រឿង​នេះ សាមី​ខ្លួន​ Ronaldo ផ្ទាល់​ក៏​មិន​ទាន់​ចេញ​មក​បកស្រាយ​នោះ​ដែរ​ តែ​តាម​មតិ​អ្នក​ជំនាញ​វិភាគ​ជា​ច្រើន និយាយ​ដូច​គ្នា​ថា ដោយសារ​កីឡាករ​ព័រទុយហ្គាល់ ទុក​ចិត្ត​លើ​ប្រព័ន្ធ​បម្រើ និង​ស្លាប​សង​ខាង​របស់​ក្លឹប​ថ្មី ច្រើន​ជាង​ក្លឹប​ចាស់ ហើយ​ជឿ​ថា​មិត្ត​រួម​ក្រុម​នៅ Old Trafford ​ប្រាកដ​ណាស់ នឹង​អាច​ចូលរួម​បង្កើត​ឱកាស​ឲ្យ​មក​ខ្លួន​បាន​ច្រើន ខុស​ពី​កាល​នៅ Juventus គឺ​លោក​មិន​ជា​ទុក​ចិត្ត​មិត្ត​រួម​ក្រុម​នោះ​ទេ ហើយ​ស៊ូ​ព្យាយាម​បង្កើត​ឱកាស​និង​ស្វែងរក​ផ្លូវ​ស៊ុត​ដោយ​ខ្លួន​ឯង ច្រើន​ជាង​ចាំ​គេ​កាត់​បាល់​ឲ្យ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក