ប្រយ័ត្ន​តែ​ដាច់​សរសៃឈាម​ខួរក្បាល ដោយសារ​ទម្លាប់​មិន​ល្អ ៥ នៅ​ពេល​ព្រឹក

បើ​ចង់​ទទួល​បាន​សុខភាព​ល្អ បញ្ចៀស​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ រៀងរាល់​ពេល​ព្រឹក អ្នក​ត្រូវ​ហាមផ្តាច់​កុំ​អនុវត្ត​សកម្មភាព ៥ នេះ​ឲ្យ​សោះ៖

៥) រួម​ភេទ​នៅ​ពេល​ព្រឹក

1

បន្ទាប់​ពី​ភ្ញាក់​ពី​គេង រាងកាយ​តែងតែ​ស្ថិត​ក្នុង​ស្ថានភាព​ខ្សោះ​ជាតិ​ទឹក ដូច្នេះ​ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​នឹង​បណ្តាល​ឲ្យ​មាន​ការ​រំញោច​ចរាចរ​ឈាម​ខ្លាំង ហើយ​អាច​នាំ​ឲ្យ​ឡើង​សម្ពាធ​ឈាម កើត​ជា​ជំងឺ​គាំង​បេះដូង ដាច់​សរសៃឈាម​ជា​ដើម។

៤) ឆេវឆាវ​ទាំង​ព្រលឹម

2

ពេល​ឈាម​ស្ថិត​ក្នុង​សភាព Viscous នោះ​អត្រា​នៃ​ការ​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​ខួរក្បាល​គឺ​ឡើង​ខ្ពស់​ណាស់។ ដូច្នេះ​ការ​ផ្លាស់ប្តូរ​អារម្មណ៍​ឆេវឆាវ​ខ្លាំង​មួយ​រំពេច វា​ក៏​អាច​កន្រា្តក់​សរសៃឈាម​នាំ​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​ឈាម​មិន​គ្រប់គ្រាន់ បណ្តាល​ទៅ​ជា​ជំងឺ​ដាច់​សរសៃឈាម​បាន។

៣) ងើប​ទៅ​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ​លឿន​ពេក

3


នៅ​ពេល​ព្រឹក​ព្រលឹម​ពេក រាងកាយ​ដែល​ទទួល​សីតុណ្ហភាព​ខាង​ក្រៅ គឺ​ត្រជាក់​ខ្លាំង ដូច្នេះ​ការ​ហាត់ប្រាណ​នៅ​ព្រឹក​ព្រលឹម​ពេក នៅ​ខាង​ក្រៅ​ផ្ទះ គឺ​អាច​នាំ​ឲ្យ​ភាព​សុាំ​ចុះ​ខ្សោយ អាច​បង្កើន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ផ្សេងៗ​ដូច​ជា​លើស​ឈាម ទឹក​នោម​ផ្អែម ដាច់​សរសៃឈាម​ខួរក្បាល​ជា​ដើម។

២) ជក់​បារី​បន្ទាប់​ពី​ភ្ញាក់​ពី​គេង

4

ទម្លាប់​នៃ​ការ​ជក់​បារី គឺ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដល់​សរសៃឈាម ជា​ពិសេស​សារធាតុ​ពុល​នៅ​ក្នុង​ថ្នាំ​ជក់​អាច​ជំរុញ​ឲ្យ​មាន​ការ​កន្រា្តក់​ឬ​ការ​កកស្ទះ​សរសៃឈាម​បាន។

ទម្លាប់​មនុស្ស​មួយ​ចំនួន ងើប​មក​ភ្លាម ទាញ​បារី​ហូត​មក​ជក់​ភ្លែត នេះ​ក៏​បង្កើន​ហានិភ័យ​ទ្វេ​ដង ធៀប​នឹង​ពេល​ជក់​ផ្សេង​ទៀត។ ក៏​ដោយសារ​តែ​ជា​ធម្មតា​សរីរាង្គ​យើង នៅ​ពេល​ព្រឹក​មិន​ទាន់​បាន​បញ្ចេញ​ជាតិ​ពុល ដែល​កកកុញ​ពី​យប់​នោះ​ទេ ដូច្នេះ​បើ​បន្ថែម​ជាតិ​ពុល​នៃ​បារី​ចូល​ទៀត គឺ​កាន់​តែ​ប៉ះពាល់​ខ្លាំង។

១) ស្ទុះ​លឿនៗ​ពេក

5

នៅ​ពេល​ព្រឹក អ្នក​មិន​គួរ​ស្ទុះ​ងើប​មក​លឿនៗ​ពេក​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​មួយ​រំពេច​នោះ​បាន។ ល្អ​បំផុត​គួរ​តែ​បើក​ភ្នែក ហើយ​ផ្អៀង​ខ្លួន​ចុះ​ឡើង​ ២-៣ នាទី​ ឲ្យ​ចរន្ត​ឈាម​ដើរ​បន្តិច​សិន សឹម​ងើប​ចេញ​ពី​គ្រែ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក