ត្រូវប្រុងប្រយ័ត្ន! ចំពោះរបស់ទាំងនេះនៅក្នុងផ្ទះ មិនមែនលេងសើចឡើយ

បើនៅក្នុងផ្ទះមានរបស់ទាំង៣នេះ ត្រូវប្រញាប់បោះចោលទៅ អ្នកមានគេគ្រាន់តែមើលយល់ភ្លាម ចឹងតើបានជាពួកគេកាន់តែមានឡើងៗ។

និយាយចំពោះមនុស្សជាច្រើន បច្ចុប្បន្នកាលទិញលំនៅឋាន គឺជាគោលដៅដ៏ធំបំផុត មានផ្ទះទើបហៅថាគ្រួសារដ៏ពេញលេញ ប៉ុន្តែពេលដែលរៀបចំជួសជុល ត្រូវប្រុងប្រយ័ត្នអំពីភាពស្រស់ស្អាត និងការប្រើប្រាស់ហើយនោះ នៅត្រូវប្រុងប្រយ័ត្នអំពីហ៊ុងស៊ុយផងដែរ ហ៊ុងស៊ុយនេះ គឺមានទំនាក់ទនងនឹងជីវភាពរស់នៅរបស់យើងខ្លាំងណាស់ ហ៊ុងស៊ុយល្អអាចហៅទ្រព្យសំណាងឱ្យយើង បើផ្ទុយពីនេះវិញនឹងអាចផ្តល់ការឈឺចាប់ដល់ខ្លួនក៏ថាបានដែរ។

Upcycle_curtains_featured

១. វាំងនន

វាំងនន គឺជាគ្រឿងសង្ហារឹមប្រភេទទន់ ដែលគ្រប់គ្រួសារសុទ្ធតែមាន វាក្រៅពីអាចប្រើប្រាស់សម្រាប់តុបតែងគេហដ្ឋានហើយនោះ នៅអាចការពារបិទបាំងក្នុងផ្ទះបានទៀតផង ក៏ការពារពីធូលីដី និងពន្លឺផងដែរ។ ប៉ុន្តែពេលដែលជ្រើសរើសវាំងនន ត្រូវប្រុងប្រយ័ត្នកុំរើសវាំងននណាដែលមានកម្រាស់ក្រាស់ឱ្យសោះ ព្រោះពេលដែលព្យួរយូរទៅងាយនឹងខាំជាប់ធូលី ហើយពិបាកក្នុងការបោកសម្អាតទៀតផង។ វាំងននយល់ល្អគួរតែប្រើរាងស្តើង ឬស្រាល បែបនេះពេលដែលព្យួរក្នុងផ្ទះមើលទៅក៏មានអារម្មណ៍ថាធូរស្រាលច្រើនដែរ ចំណែកឯពណ៌វិញ កុំជ្រើសរើសពណ៌ផ្កាឈូក ក្រហម ឬពណ៌ខ្មៅឱ្យសោះ ព្រោះវាមិនអំណោយផលសម្រាប់ហ៊ុងស៊ុយនៅក្នុងផ្ទះឡើយ។

Country Estate In Wales Royalty Free Image 1583774638

២. វត្ថុតាំងក្នុងផ្ទះ ឬវត្ថុបុរាណ

អ្នកមាន តែងមានចំណូលចិត្តរបស់ខ្លួន មានអ្នកខ្លះទៀតជ្រើសរើសប្រមូលទុកវត្ថុបុរាណ ប៉ុន្តែពេលដែលប្រមូលទុកវត្ថុទាំងនេះ ត្រូវប្រុងប្រយ័ត្នបញ្ហាជាច្រើន ដូចជាវត្ថុដែលមានប្រវត្តិដែលមិនច្បាស់លាស់ ដាច់ខាតកុំប៉ះពាល់ឱ្យសោះ វត្ថុបុរាណទាំងនេះសុទ្ធតែមានព្រលឹងស្ថិតនៅ បើវត្ថុនោះមានម្ចាស់ដើមស្ថិតនៅ ហើយមានចំហាយអាក្រក់ខ្លាំងនោះ ដូច្នេះបើទុកនៅក្នុងផ្ទះងាយនឹងឱ្យអ្នកនៅក្នុងផ្ទះមានរឿងអពមង្គល សុខភាពក៏ងាយមានបញ្ហាលេចឡើងដែរ រឹតតែមិនបាច់និយាយដល់ទ្រព្យសម្បត្តិនោះទេ។ ពេលដែលជ្រើសរើសវត្ថុទាំងនេះ ត្រូវប្រុងប្រយ័ត្នរកហាងណាដែលមានផ្លាកយីហោត្រឹមត្រូវ និងប្រភពឱ្យបានច្បាស់លាស់ ចៀសវាងទិញរបស់ដែលមិនស្អាតស្អំ។

Interior De La Tienda

៣. ចានបែក

ពេលដែលយើងញុំាបាយ បើឃើញចានមានស្នាមប្រេះ ត្រូវឆាប់ៗយកទៅបោះចោល ហើយនៅត្រូវយកក្រណាត់ក្រហមមកខ្ចប់វាពីលើ បើមិនដូច្នោះទេងាយនឹងធ្វើឱ្យទ្រព្យលាភធ្លាយចេញ ព្រោះចានបាយ គឺប្រៀបដូចជាមុខរបរការងារនៅក្នុងគ្រួសារ បើចានបាយមានស្នាមប្រេះ ក៏តំណាងថាមុខរបរអាចជួបនឹងបញ្ហាដែរ នៅពេលនោះត្រូវយកចានដែលបែក ឬប្រេះនេះទៅបោះចោលឱ្យទាន់ពេល ទើបអាចចៀសវាងកុំឱ្យមុខរបរមានបញ្ហា៕

អត្ថបទ ៖ Mythical Bird / Knongsrok