ស្រ្តីត្រូវដឹង! នេះជាភាពខុសគ្នារវាងបុរសដែលស្រឡាញ់ប្រពន្ធ និង បុរសដែលស្រឡាញ់តែខ្លួនឯង

ជាទូទៅស្រ្តីគ្រប់រូបតែងតែប្រាថ្នារៀបការជាមួយស្វាមីដែលស្រឡាញ់នាងពិតប្រាកដ។ យ៉ាងនៅក្នុងជីវិតអាពាហ៍ពិពាហ៍ បុរសមិនតែងតែជាអ្នកដែលនិយាយត្រាប់តាមប្រយោគពីរបីដើម្បីបញ្ជាក់ថា គាត់ពិតជាស្រឡាញ់អ្នកទេ។ ហេតុដូចនេះ ដើម្បីដឹងថា "តើបុរសពិតជាស្រឡាញ់ប្រពន្ធរបស់គាត់ឬអត្មានិយមឬគ្រាន់តែស្រឡាញ់ខ្លួនឯង ស្ត្រីគួរតែចងចាំចំណុចខាងក្រោមនេះ៖

-បុរសម្នាក់ដែលស្រឡាញ់ប្រពន្ធ តែងតែស្វែងរកអ្វីដែលប្រពន្ធគាត់ចង់បាន។ ដោយសារតែពួកគេចង់យល់ពីប្រពន្ធឱ្យបានល្អ ជាងនេះទៅទៀត ពួកគេក៏ជឿជាក់លើប្រពន្ធរបស់ពួកគេថែមទៀតផង។ ទន្ទឹមនឹងនេះដែរ ប្រសិនបើបុរសជាប្តីចូលចិត្តមើលទូរទស្សន៍ មើលទូរស័ព្ទខណៈពេលដែលប្រពន្ថនិយាយហើយមិនស្តាប់ បង្ហាញថាពួកគេមិនគោរពប្រពន្ធទេ។

-បុរសជាប្ដីនឹងស្រឡាញ់ប្រពន្ធជាជាងខ្លាចប្រពន្ធរបស់ខ្លួន។ ប៉ុន្តែបុរសដែលគ្មានបេះដូងគឺពិតជាអយ្យកោតែងតែបង្ខំប្រពន្ធឲ្យលះបង់អ្វីគ្រប់យ៉ាង ដើម្បីខ្លួន។

-បុរសជាប្ដីដែលស្រឡាញ់ប្រពន្ធ នឹងចង់ចំណាយពេលទាំងអស់របស់ពួកគេជាមួយប្រពន្ធ។ ប៉ុន្តែបុរសអាត្មានិយមបន្ទាប់ពីធ្វើការពួកគេគ្រាន់តែចូលចិត្តដើរលេងនិងផឹកស៊ីជាមួយមិត្តភក្តិជាជាងទៅផ្ទះញ៉ាំបាយជាមួយប្រពន្ធកូន។

-បុរសដែលស្រឡាញ់ប្រពន្ធ ពួកគេតែងតែរមៀលដៃអាវដើម្បីសម្អាតផ្ទះ ធ្វើម្ហូបឱ្យប្រពន្ធនៅក្នុងផ្ទះបាយ ហើយប្រពន្ធមើលថែកូនៗ។ ប៉ុន្តែបុរសអាត្មានិយមគិតតែពីខ្លួនឯងមិនចង់ដឹងថាប្រពន្ធរបស់គេនឿយហត់ឬអត់ទេ។

-បុរសជាប្តីដែលស្រលាញ់ប្រពន្ធគេតែងតែចង់ឱ្យប្រពន្ធមានសេចក្តីសុខ។ សូម្បីតែនៅពេលដែលពួកគេត្រូវលះបង់ច្រើននិងខិតខំធ្វើការក៏ដោយក៏ពួកគេមិនត្អូញត្អែរដែរ។ ព្រោះពួកគេយល់ថា បានលះបង់ច្រើនដើម្បីគ្រួសារ។ ប៉ុន្តែ បុរសដែលស្រឡាញ់ខ្លួនឯងមិនខ្វល់ពីសុភមង្គលនិងទុក្ខលំបាករបស់ប្រពន្ធឡើយ។ អ្វីដែលពួកគេខ្វល់គឺទុក្ខលំបាកឬសុភមង្គលផ្ទាល់ខ្លួន ដោយសារតែពួកគេស្គាល់តែខ្លួនឯងមិនបានដឹងថាប្រពន្ធរបស់ពួកគេបានលះបង់អ្វីខ្លះដើម្បីគ្រួសារនោះទេ។

-បុរសជាប្តីដែលស្រឡាញ់ខ្លួនឯងមិនថាអ្នកមានឬអ្នកក្រ គ្រាន់តែដឹងថាត្រូវចាយលុយខ្លួនឯងដើម្បីអ្វី។ ពួកគេអាចទិញរបស់ថ្លៃៗ ដើម្បីធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ប៉ុន្តែមិនដែលផ្តល់ឱ្យប្រពន្ធនូវអំណោយទេ។

-បុរសជាប្តីដែលស្រឡាញ់ប្រពន្ធ តែងតែមានឆន្ទៈរីកចម្រើន។ ដោយសារតែពួកគេទទួលខុសត្រូវចំពោះគ្រួសារ ចង់ផ្តល់ឱ្យប្រពន្ធនិងកូននូវជីវិតពេញលេញ។

-បុរសជាប្តីដែលស្រឡាញ់ខ្លួនឯងគ្រាន់តែចង់មានសុភមង្គលក្នុងពេលបច្ចុប្បន្ន។ ពួកគេមិនគិតពីអ្នកដទៃទេ គ្រាន់តែគិតពីវិធីធ្វើឱ្យរាងកាយរបស់ពួកគេធូរស្រាល៕

ប្រភព៖ បរទេស

ដោយ៖ សុភាព