បើអ្នកកំពុងរកដើមឈើដាំក្នុងផ្ទះ កុំភ្លេចរុក្ខជាតិបួនប្រភេទនេះ ព្រោះជួយសម្អាតខ្យល់កង្វក់បានល្អណាស់

ប្រសិនបើអ្នកកំពុងស្វែងរកមើលរុក្ខជាតិដាំក្នុងផ្ទះ ដើម្បីសម្អាតខ្យល់អាកាសកង្វក់ នឹងធ្វើឲ្យមានសុខភាពល្អ សូមកុំព្រងើយកន្តើយនឹងរុក្ខជាតិ ៤ ប្រភេទនេះឲ្យសោះ៖

រុក្ខជាតិអាយវី

អាយវីគឺជារុក្ខជាតិដែលត្រូវបានគេបង្ហាញថា អាចកាត់បន្ថយសំណល់ខ្យល់។ លើសពីនេះទៀតអាយវីជួយកាត់បន្ថយជាតិពុលដូចជា បេនហ្សេន, ហ្វ័រដេលីដេ ដែលមានជាទូទៅនៅក្នុងផលិតផលសម្អាតឬស៊ីលលីននិងតូលូអ៊ីន។ មិនតែវប៉ុណ្ណោះ អាយវីក៏ជួយសម្រួលផ្លូវដង្ហើមរបស់អ្នក កាត់បន្ថយការផ្តាសាយ ក្អកនិងហឺត។ ការសិក្សាមួយទៀតបង្ហាញថា វល្លិនេះថែមទាំងអាចកាត់បន្ថយការលូតលាស់របស់ផ្សិតនៅក្នុងផ្ទះរបស់អ្នកទៀតផង។

ដើមអាឡូវ៉េរ៉ា

ប្រទាលកន្ទុយក្រពើត្រូវបានគេស្គាល់ថា មានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន។ ក្រៅពីព្យាបាលរបួសអាឡូវ៉េរ៉ាក៏ជួយកាត់បន្ថយការរលាកនិងបណ្តេញជាតិពុល ដូចជា ហ្វ័រម៉ីឌីអ៊ីដនិងបេនហ្សេន ដែលមាននៅក្នុងថង់ប្លាស្ទិកនិងសាប៊ូបោកខោអាវ។

លើសពីនេះប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិដែលមានឥទ្ធិពលល្អក្នុងការបន្សុទ្ធខ្យល់ ព្យាបាលរលាកនិងមានប្រសិទ្ធិភាពធ្វើឱ្យស្បែកនិងសក់របស់អ្នកស្រស់ស្អាត។ ដូច្នេះដាំអាឡូវ៉េរ៉ានៅផ្ទះរបស់អ្នកដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងពេលតែមួយ។

ដើមឈើអណ្តាតខ្លា

វាមានប្រយោជន៍ក្នុងការកំចាត់សារធាតុដែលបង្កគ្រោះថ្នាក់ដូចជាបេនហ្សេន, ហ្វ័រម៉ង់ឌីហាយនិងស៊ីលលីន ។ រុក្ខជាតិនេះក៏ងាយស្រួលដាំនិងមានអាយុវែងដែរ ព្រោះវាត្រូវការទឹកតិចតួច។ អណ្តាតខ្លាចូលចិត្តបរិយាកាសស្ងួតមានពន្លឺតិចនឹងជាជម្រើសដ៏ល្អសម្រាប់ដាំក្នុងផ្ទះសម្រាប់មនុស្សដែលមមាញឹករវល់។

ដើមឈើពីងពាង

រុក្ខជាតិពីងពាងត្រូវបានគេស្គាល់ផងដែរថា ជាស្មៅរាបស្មើដើមឈើជាប់ប្រទាក់គ្នា ប្រសិនបើអ្នកទើបតែចាប់ផ្តើមដាំដើមឈើនោះរុក្ខជាតិពីងពាងនឹងជាជម្រើសដ៏ល្អសម្រាប់អ្នក ព្រោះរុក្ខជាតិនេះងាយស្រួលដាំហើយត្រូវការពន្លឺឬម្លប់។

រុក្ខជាតិពីងពាងនឹងជួយបណ្តេញសារធាតុដូចជា ហ្វ័រម៉ុងឌី កាបូនម៉ូណូអុកស៊ីដ និងស៊ីលលីនចេញពីខ្យល់។ អ្នកអាចដាក់រុក្ខជាតិនៅក្នុងយានយន្តរបស់អ្នកដើម្បីជួយអ្នកក្នុងការច្រោះជាតិពុលពីផ្សែងរថយន្ត។

រុក្ខជាតិ Fern

fern ជាប្រភេទស្លឹកគួរឱ្យស្រឡាញ់ ក្រៅពីឥទ្ធិពលតុបតែងរបស់វា ក៏ត្រូវបានគេចាត់ទុកថា ជាម៉ាស៊ីនបន្សុទ្ធខ្យល់ធម្មជាតិផងដែរ។ Ferns ជួយរក្សាសំណើមក្នុងខ្យល់និងកំចាត់ជាតិពុលដូចជា formaldehyde និង trichlorethylene ។ រុក្ខជាតិនេះចូលចិត្តពន្លឺសំណើមខ្ពស់និងដីមានសំណើម៕

ប្រភព៖ បរទេស

ដោយ៖ សុភាព