ឡើង​បញ្ជី​ឈ្មោះ ៧ រូប​នេះ​ទៅ​លើ​ហើយ ខែ​មករា​ Man Utd ដឹង​តែ​វ៉ៃ​ចេញ ដើម្បី​យក​លុយ​ចូល​ក្លឹប

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​ផែនការណ៍​ត្រៀម​វ៉ៃ​ចេញ​កីឡាករ​ ៧ រូប​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ ព្រោះ​ដើម្បី​ប្រមូល​លុយ​មួយ​ចំនួន​ត្រលប់​មក​វិញ បន្ទាប់​ពី​ការ​ចាយវាយ​ក្រាស់ក្រែល​ទៅ​លើ​ការ​នាំ​យក Cristiano Ronaldo, Jadon Sancho និង Raphael Varane កាល​ពី​រដូវ​ក្តៅ។

1_Tottenham Hotspur V Manchester United Premier League

កំឡុង​ការ​ចាយវាយ​ដល់​ខ្ទង់​រយ​លាន​ សម្រាប់ United មិន​ទាន់​កើប​ចំណូល​មក​វិញ​បាន​នោះ​ទេ ដ្បិត​បើ​កន្លង​ទៅ​ មាន​ការ​ចាកចេញ​របស់ Sergio Romero និង Daniel James តែ​ពួក​គេ​ជា​កីឡាករ​ផុត​កុង​កុងត្រា និង​លក់​បាន​តម្លៃ​ទាប​ប៉ុណ្ណោះ។

Manchester United V Everton   Pre Season Friendly

បើ​តាម​សារព័ត៌មាន TheSun បាន​ឲ្យ​ដឹង​ថា United កំពុង​រៀប​ផែនការណ៍​ប្រមូល​លុយ​ចូល​ក្លឹប ដើម្បី​ត្រៀម​ថ្ពក់​យក​តារា​ឆ្នើម​ Declan Rice ឬ Jude Bellingham នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២។ ដូច្នេះ​នៅ​ខែ​មករា​ខាង​មុខ​ ពួក​គេ​ចង់​លក់​ចេញ​កីឡាករ ៧ រូប តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​រួម​មាន Donny van de Beek, Jesse Lingard, Diogo Dalot, Phil Jones, Eric Bailly, Anthony Martial និង​ Alex Telles ជា​ដើម។

0_Brighton And Hove Albion V Manchester United Carabao Cup Fourth Round

0_GettyImages 1235256057

ក្នុង​ចំណោម​នោះ មាន​តែ Lingard មួយ​ប៉ុណ្ណោះ ដែល​មើល​ឃើញ​ពី​ទ្រនំ​ថ្មី រាង​ជាក់ច្បាស់​ជាង​គេ ពោល​កីឡាករ​អង់គ្លេស អាច​ជា​ផ្ទេរ​ទៅ​ក្លឹប West Ham United ហើយ​បើ​បូក​តម្លៃ​ជា​រួម​នៃ​ការ​ផ្ទេរ​អ្នក​ទាំង ៧ គឺ​មិន​ក្រោម ១២០ លាន​ផោន​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក