របស់ ៣ ​គួរ​តែ​មាន​នៅ​ក្បាល​ដំណេក ព្រោះ​វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ទាំង​កណ្ដាល​យប់

ខាង​ក្រោម Knongsrok សូម​ណែនាំ​នូវ​របស់​មាន​ប្រយោជន៍​និង​សំខាន់ ៣ ដែល​មនុស្ស​គ្រប់​រូប គួរ​តែ​ទម្លាប់​មាន​នៅ​ក្បាល​ដំណេក ព្រោះ​ពេល​យប់​ព្រលប់ មាន​បញ្ហា​ជំងឺ​ឈឺថ្កាត់​ណា​ទៅ វា​អាច​ឆក់​យក​អាយុ​ជីវិត​យើង​បាន​ត្រឹម​តែ​មួយ​រំពេច តែ​បើ​មាន​របស់ ៣ នោះ​វា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បាត់បង់​ជីវិត៖

ទឹក​ ១ កែវ: ការពារ​ការ​គាំង​បេះដូង

Ice_screenshot_20211013 140927

អ្នក​ខ្លះ​គិត​ថា ជំងឺ​គួរ​ឲ្យ​ខ្លាច​បំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ជំងឺ​មហារីក តែ​ការ​ពិត​គឺ​ជំងឺ​គាំងបេះដូង​ទេ។ វា​អាច​ឆក់​យក​ជីវិត​អ្នក​ត្រឹម​តែ​រយៈ​ពេល​ខ្លី ហើយ​វិធី​សាមញ្ញ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​មាន​ជំងឺ​នោះ ការ​ជ្រើសរើស​របប​អាហារ​ដ៏​ត្រឹមត្រូវ និង​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។

ជា​ទូទៅ​កំឡុង​ពេល​រាងកាយ​បើក​ញើស​ខ្លាំង បាត់បង់​ជាតិ​ទឹក ឈាម​ក៏​មាន​ជាតិ Viscous ដែល​ពេល​វា​ឡើង​ខ្ពស់​ពេក វា​នឹង​ឈាន​ទៅ​រក​ការ​ឈឺ​ទ្រូង ឬ​វិវត្ត​ទៅ​ការ​គាំង​បេះដូង​មួយ​រំពេច។ ដូច្នេះ​ហើយ​មុន​ចូល​គេង គួរ​មាន​ទម្លាប់​ដាក់​ទឹក​មួយ​កែវ ឬ​មួយ​ដប​ក្បែរ​ក្បាល​ដំណេក ​ព្រោះ​បើ​មាន​អារម្មណ៍​មិន​ស្រួល​ត្រូវ​ប្រញាប់​ទទួល​ទាន​ទឹក​ភ្លាមៗ។

ថ្នាំ​អាស្ពីរីន ២ ​គ្រាប់: ការពារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

Univadis_23.5.2016_Su_dung_aspirin_sau_con_dot_quy_nho_phong_tranh_dot_quy_lon

យោង​តាម​វេជ្ជបណ្ឌិត​ក្រៅ​ស្រុក បង្ហាញ​ថា ចំពោះ​បុរស​និង​ស្រ្តី ការ​ទទួល​ទាន​ថ្នាំ​អាស្ពីរីន គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​មួយ​ផ្នែក។


មនុស្ស​ភាគ​ច្រើន​រមែង​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល កំឡុង​ពេល​គេង​លក់ ដោយ​មិន​ចេញ​រោគ​សញ្ញា​ជា​មុន ហើយ​ក៏​បិទ​ភ្នែក​ជា​រៀង​រហូត លែង​ភ្ញាក់​មក​វិញ។ យ៉ាង​ណា​ប្រសិន​សុខៗ​អ្នក​មាន​អារម្មណ៍​ថា ចង់​ក្អួត​ចង្អោរ និយាយ​មិន​ចេញ បន្ទាប់​មក​ឈឺ​ទ្រូង ប្រសិន​ទាល់​ខ្លាំង មិន​មាន​អ្នក​នៅ​ក្បែរ អ្នក​ត្រូវ​ប្រញាប់​យក​ថ្នាំ​អាស្ពីរីន ២ ​គ្រាប់​នោះ​មក​លេប​ភ្លាមៗ ដោយ​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​គាំង​បេះដូង ឬ​កកឈាម។

ទោះ​ជា​យ៉ាង​ណា​មិន​ចេះ​តែ​ប្រើប្រាស់​វា​រហូត​នោះ​ទេ ​បើ​យក​ល្អ​គួរ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ដោយ​ផ្ទាល់ តែ​នេះ​យើង​ណែនាំ​ក្នុង​កាលៈទេសៈ​ធ្ងន់ធ្ងរ ឬ​បន្ទាន់​ខ្លាំង​ប៉ុណ្ណោះ។

​ក្រូច ១ ផ្លែ: ការពារ​សួត

Hinh 1 1500625782

នៅ​ពេល​យើង​គេង​ សួត​វា​នៅ​តែ​ដំណើរការ ហើយ​វា​អាច​ស្រូប​យក​ធូលីដី ឬ​ក្លិន​មិន​ល្អ​ ធ្វើ​ឲ្យ​កើត​ជាតិ​ពុល​ចូល​រាងកាយ។ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​គេង អ្នក​គួរ​តែ​ដាក់​ក្រូច​មួយ​ផ្លែ​នៅ​ក្បាល​ដំណេក ដោយ​តាម​ក្បួន​វេជ្ជសាស្រ្ត​ចិន ក្លិន​ក្រូច​ពេល​វា​សាយភាយ​វា​ជំរុញ​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ធ្វើ​ឲ្យ​ស្មារតី​កាន់​តែ​ស្រស់ស្រាយ ជាមួយ​គ្នា​នេះ​វា​ក៏​បន្សុទ្ធ​ខ្យល់ បំបាត់​ភាព​កខ្វក់ ការពារ​មុខងារ​សួត​បាន​យ៉ាង​ល្អ​ទៀត​ផង។

ដូច្នេះ​អ្នក​ដែល​មាន​សួត​ខ្សោយ ជា​ញឹកញាប់​ឧស្សាហ៍​ក្អក តឹង​ទ្រូង និង​មិន​អាច​គេង​លក់​នៅ​ពេល​យប់ យក​ល្អ​គួរ​ទទួល​ទាន​ក្រូច និង​យក​ក្រូច​មក​ដាក់​នៅ​ក្បែរ មុន​ពេល​ចូល​គេង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក