កូនៗប្រាកដជាមិនដឹង! ពេលឪពុកម្ដាយចាស់ទៅនៅតែមានការភ័យខ្លាចយ៉ាងខ្លាំងនូវរឿង ៣ យ៉ាងនេះ

មនុស្សគ្រប់រូបត្រូវតែងតែមានជីវិតកើតចាស់ឈឺស្លាប់ជារឿធម្មតា។ ម្យ៉ាងទៀត ឪពុកម្តាយដែលមានវ័យចំណាស់គឺអាចបង្ហាញថា វាជារូបរាងនៃអនាគតរបស់អ្នកហើយ។ ដូច្នេះ អ្នកត្រូវរៀនស្រឡាញ់ឪពុកម្តាយរបស់អ្នក ទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីកុំឲ្យស្ដាយក្រោយ។

ភ័យខ្លាចទី ១៖ ខ្លាចកូនជួបរឿងអាក្រក់

នៅពេលក្មេងៗតែងតែគិតថា ឪពុកម្តាយជាកំពូលវីរបុរស ព្រោះដរាបណាកូនចង់បានអ្វីមួយឪពុកម្តាយអាចរកវិធីដើម្បីបំពេញតាមការស្នើសុំរបស់កូនបាន។ ប៉ុន្តែនៅពេលដែលឪពុកម្តាយកាន់តែចាស់ទៅ វាពិតជាមិនមានវិធីច្រើនដើម្បីជួយអ្នកដូចកាលពីអ្នកនៅក្មេងនោះទេ។ ពួកគេគ្រាន់តែអាចផ្តល់យោបល់ព្រួយបារម្ភអំពីអ្នកជារឿយៗសួរអំពីស្ថានភាពរបស់អ្នកជាចាំបាច់។

ភ័យខ្លាចទី ២៖ ខ្លាចរំខានកូនទោះបីឈឺក៏ដោយនឹងមិនហ៊ាននិយាយទេ

ប្រសិនបើនៅពេលដែលកូនទទួលបានដំណឹងថា ឪពុកម្តាយឈឺនោះប្រាកដណាស់ឪពុកម្តាយមានជំងឺធ្ងន់ធ្ងររួចទៅហើយ។ ប្រសិនបើជំងឺនេះស្រាលវាប្រាកដជាមិនរំខានអ្នកហើយក៏មិនប្រាប់អ្នកដែរ។ នៅពេលដែលឪពុកម្តាយចាស់ហើយទន់ខ្សោយ រាល់ពេលដែលរងទុក្ខពួកគេនឹងព្យាយាមស៊ូទ្រាំវាដោយខ្លួនឯង ព្រោះមិនចង់បង្កបញ្ហាដល់កូនៗ។

ភ័យខ្លាចទី ៣៖ ខ្លាចឃើញមុខកូនមិនសប្បាយចិត្តដូច្នេះពេលនិយាយត្រូវប្រយ័ត្នជានិច្ច

ប្រសិនបើអ្នកដឹងថាពេលណាដែលឪពុកម្តាយអ្នកឈរនៅចំពោះមុខអ្នកហើយនិយាយដោយយកចិត្តទុកដាក់នោះពួកគេមានសភាពចាស់ទៅហើយ។ នៅពេលចាស់ពួកគេនិយាយវែងឆ្ងាយច្រើនណាស់ ពេលខ្លះពួកគេមិនដឹងថាពួកគេកំពុងនិយាយអំពីអ្វីទេ គ្រាន់តែប្រាប់រឿងដដែលៗម្តងហើយម្តងទៀត។

ប្រភព៖ បរទេស