សក់ស្កូវមុនអាយុ កុំគិតថាជាដំណពូជ តែការពិតអ្នកកំពុងប្រឈមជំងឺធ្ងន់ ៣ នេះទេ

មនុស្សជាច្រើនគិតថា ការដុះសក់ស្កូវ ឬសរសៃសក់ឡើងបែកពណ៌ប្រផេះ ទាំងវ័យក្មេង គឺដោយសារតែហ្សែនពីកំណើត គិតច្រើនពេក ស្រ្តេសច្រើន តែពួកគេពុំបានដឹងច្បាស់នោះទេ ថាវាជាសញ្ញាព្រមានសុខភាពធ្ងន់ធ្ងរទាំង ៣ ខាងក្រោមទៅវិញ៖

៣) កង្វះហ្សែន

Ice_screenshot_20211024 141244

សក់ស្កូវមុនអាយុ អាចបណ្តាលមកពីកង្វះហ្សែនក្នុងការផលិតមេឡានីន។ មនុស្សជួបបញ្ហានេះ ច្រើនតែមានសក់ស្កូវតាំងពីអាយុជាង ២០។

ក្នុងករណីខ្លះ អាចបណ្តាលមកពីឬសសក់របស់ពួកគេរងការបំផ្លាញ ដែលយូរទៅអាចវិវត្តទៅជាជំងឺក្រិនសរសៃឈាម។

២) ជំងឺសរសៃប្រសាទ

Toc Bac Som

ស្ថានភាពតានតឹង សរសៃប្រសាទខ្លាំង ការគេងមិនគ្រប់គ្រាន់ របួសផ្លូវចិត្ត ក៏ជាមូលហេតុនាំឲ្យដុះសក់ស្កូវមុនអាយុ។ ក្នុងស្ថានភាពនេះ melanocytes ត្រូវបានផលិតនៅក្នុងរាងកាយ នាំឲ្យរំខានដល់សំយោគនៃ Melanin ធ្វើឲ្យសក់បែកចេញពណ៌ប្រផេះលឿន។

១) ជំងឺក្រពេញទីរ៉ូអ៊ីត

Ice_screenshot_20211024 141249

អ្នកដែលកើតជំងឺខាងលើ ក៏ជាមូលហេតុចម្បងនាំឲ្យការផលិតអ័រម៉ូនខុសប្រក្រតីក្នុងរាងកាយរបស់ពួកគេផងដែរ ទើបនាំឲ្យឡើងសក់ស្កូវមុនអាយុ។ លើសពីនេះ វាក៏ថែមទាំងនាំឲ្យសក់ស្ងួត ផុយ និងបែកចុងថែមទៀតផង៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក