AFF Suzuki Cup2020: ជម្រើសជាតិឥណ្ឌូនេស៊ីបោះជុំរំហ្វឹកហាត់​នៅប្រទេស​ទួរគីត្រៀមជួបកម្ពុជា វៀតណាមខែក្រោយ

លោក Shin Tae-yong គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ីបានកោះហៅកីឡាករចំនួន 26 នាក់សម្រាប់ជំរុំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 នៅខែក្រោយ។

FDhLHGYVcAMUtlF 768x960

ក្រុមនេះនឹងចាប់ផ្តើមហ្វឹកហាត់នៅទីក្រុងហ្សាកាតានៅថ្ងៃច័ន្ទ មុនពេលចាកចេញទៅកាន់ប្រទេសទួរគីបីថ្ងៃក្រោយមក។ លោក Mochamad Iriawan ប្រធាន FA នៃប្រទេសឥណ្ឌូនេស៊ី (PSSI) បាននិយាយថា៖ "ក្រុមនឹងហ្វឹកហាត់នៅទីក្រុងហ្សាកាតាមុននឹងចាកចេញទៅប្រទេសទួរគីនៅសប្តាហ៍ក្រោយ ដែលជាផ្នែកនៃការរៀបចំរបស់ក្រុមសម្រាប់ពានរង្វាន់ AFF Suzuki Cup 2020 នៅខែធ្នូ" ។

FDhLHnnVkAcThtE 768x960

ក្រុមនេះគឺជាការបញ្ចូលគ្នានៃកីឡាករដែលមានបទពិសោធន៍ដូចជា Evan Dimas និង Ryuji Utomo រួមជាមួយកីឡាករវ័យក្មេង Alfeandra Dewangga និង Witan Sulaeman ។ នៅប្រទេសទួរគី ក្រុមនេះត្រូវបានបញ្ជាក់ថានឹងប្រកួតជាមួយអាហ្វហ្គានីស្ថាន (ថ្ងៃទី ១៦ ខែវិច្ឆិកា) និងមីយ៉ាន់ម៉ា (២៥ វិច្ឆិកា)"។

Garuda

លោក Mochamad បានបន្ថែមថា៖ “កីឡាករត្រូវតែតស៊ូ ត្រូវតែមានវិន័យ និងផ្តោតអារម្មណ៍សម្រាប់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅពេលពួកគេត្រៀមសម្រាប់ពានរង្វាន់ AFF Suzuki Cup 2020”។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN