ងាយៗ​តែ​ពិបាក​ឆ្លើយ! គេង​ប្រើ​ខ្នើយ​ខ្ពស់​ឬ​ខ្នើយ​ទាប ទើប​ល្អ​ចំពោះ​សុខភាព?

របៀប​នៃ​ការ​ជ្រើសរើស​ខ្នើយ​គេង គឺ​ជះ​ឥទ្ធិពល​ដល់​ដំណេក​របស់​អ្នក​បាន ហើយ​ការ​ជ្រើសរើស​ខុស ​វា​មិន​បាន​នាំ​ប្រយោជន៍​សុខភាព​សម្រាប់​អ្នក​នោះ​ទេ ផ្ទុយ​ទៅ​វិញ មាន​តែ​ផល​ប៉ះពាល់​ដល់​ឆ្អឹងឆ្អែង​និង​សរីរាង្គ​មួយ​ចំនួន​ទៀត​ផង។

Ice_screenshot_20211114 152041

សំណួរ​សួរ​ថា តើ​ការ​ជ្រើសរើស​ខ្នើយ​ទាប ឬ​ខ្នើយ​ខ្ពស់ ដែល​ល្អ​ចំពោះ​សុខភាព? ចម្លើយ​សាមញ្ញ​បំផុត៖ គឺ​កុំ​យក​ខ្នើយ​ខ្ពស់​ពេក ហើយ​កុំ​យក​ទាប​ពេក ជា​រួម​គឺ​នៅ​កម្ពស់​ល្មម ចន្លោះ​ពី ១០ ទៅ ១៥ សង់ទីម៉ែត្រ។

១) ផល​ប៉ះពាល់​នៃ​ការ​គេង​ខ្នើយ​ខ្ពស់​ពេក

Bestie Ngu Ke Cao Goi 20170324094251

មនុស្ស​ជា​ច្រើន​គិត​ថា ការ​ប្រើ​ខ្នើយ​ខ្ពស់​ពេក អាច​ធ្វើ​ឲ្យ​គេង​លក់​ស្រួល តែ​ការ​ពិត វា​ជះ​ផល​អាក្រក់​ទៅ​វិញ​ទេ ដោយ​វា​ងាយ​ធ្វើ​ឲ្យ​រង​ការ​ឈឺចាប់​ត្រង់​ផ្នែក​ឆ្អឹង​ក និង​សាច់ដុំ​មួយ​ចំនួន​នៅ​តំបន់​ក រហូត​ដល់​ជួនកាល​អាច​រហែក​សាច់ដុំ​ ពេល​យើង​កំពុង​គេង​ក៏​មាន។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ វា​ក៏​ធ្វើ​ឲ្យ​ចរន្ត​ឈាម​បញ្ជូន​ទៅ​កាន់​ខួរក្បាល រត់​មិន​បាន​ល្អ ខ្វះ​អុកស៊ីហ្សែន​ ងាយ​ប៉ះពាល់​ដល់​បេះដូង ផ្លូវ​ដង្ហើម បណ្តាល​ឲ្យ​គេង​មិន​លក់ និង​អាច​វិល​មុខ ឈឺក្បាល​ក្រោយ​ក្រោក​ពី​ដំណេក។

ជា​ពិសេស​ខ្នើយ​ខ្ពស់ មិន​សក្តិសម​សម្រាប់​អ្នក​គេង​ចំហៀង និង​មនុស្ស​ចាស់​នោះ​ទេ ហើយ​បើ​អ្នក​គេង​ផ្អៀង ការ​ជ្រើសរើស​ខ្នើយ​ខ្ពស់​ពេក អាច​យូរ​ទៅ​ធ្វើ​ឲ្យ​កោង​ខ្នង​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ដូច​ការ​ណែនាំ​ពី​ខាង​លើ កម្ពស់​ខ្នើយ​ល្អ​បំផុត​គឺ ១០ ទៅ ១៥ សង់ទីម៉ែត្រ។

២) ផល​ប៉ះពាល់​នៃ​ការ​គេង​ខ្នើយ​ទាប​ពេក

Photo 1 16153933869261476959372

គេង​ខ្នើយ​ខ្ពស់​ពេក នាំ​ឲ្យ​កើត​មាន​ផល​ប៉ះពាល់​ដល់​សុខភាព តែ​ក៏​មិន​មាន​ន័យ​ថា ជ្រើសរើស​ខ្នើយ​ទាប ល្អ​ទាំង​អស់​នោះ​ទេ។ តាម​ការ​ណែនាំ​សម្រប​ពី​ខាង​លើ ការ​ជ្រើសរើស​ខ្នើយ​ក្រោម ៨ សង់ទីម៉ែត្រ គឺ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ។

ខ្នើយ​ទាប​ពេក ធ្វើ​ឲ្យ​លំហូរ​ឈាម​បញ្ជូន​ទៅ​កាន់​ខួរក្បាល​ច្រើន​ពេក នាំ​ឲ្យ​ប្រឈម​នឹង​ការ​កកស្ទះ​សរសៃ​ឈាម ធ្វើ​ឲ្យ​មុខ​ហើម ត្របក​ភ្នែក​ឡើង​ហើម ឬ​ឈឺ​ក្បាល​ក្រោយ​ភ្ញាក់​ពី​គេង។ ការ​គេង​ប្រើ​ខ្នើយ​ទាប​នេះ​សោត ក៏​ប្រឈម​ខ្ពស់​នៃ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ថែម​ទៀត។

ហេតុផល​សំខាន់​ទី​ពីរ គឺ​អាច​បណ្តាល​ឲ្យ​ឈឺ​ក សាច់​ដុំ​ក​ចុះ​ខ្សោយ និង​មាន​បញ្ហា​ឆ្អឹង​កោង​ខ្នង​កើត​ឡើង។ ទី​បី គឺ​បណ្តាល​ឲ្យ​អ្នក​គេង​មិន​លក់ ឬ​វិល​មុខ​ភ្លាមៗ​មុន​ពេល​គេង​លក់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក