ទទួល​ទាន​បាយ​រួច ចេញ​សញ្ញា ៥ នេះ ​មិន​ថា​បុរស​ឬ​ស្រ្តី​ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់

ប្រសិន​ក្រោយ​ពី​ពេល​ទទួល​ទាន​អាហារ​រួច រាងកាយ​ចេញ​សញ្ញា​ទាំង​ ៥ ខាង​ក្រោម​នេះ​មក នោះ​អ្នក​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន ហើយ​គួរ​ឆ្លៀត​ពេល​ទៅ​ជួប​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​សុខភាព ព្រោះ​វា​ជា​សញ្ញា​មិន​ល្អ​ទេ៖

៥) តឹង​ទ្រូង ដង្ហើម​ខ្លី

Nong Rat Vung Thuong Vi La Benh Gi 1

បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច អ្នក​ចេញ​អាការៈ​ថប់​ទ្រូង ដក​ដង្ហើម​មិន​ចង់​ដល់​គ្នា នោះ​អាច​ជា​សញ្ញា​ព្រមាន​នៃ​ដំណាក់​កាល​ដំបូង ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង។ បើ​វា​នៅ​បន្ត​រំលេចចេញ​មក​ជាប់​លាប់​ជា​បន្តបន្ទាប់ នោះ​អ្នក​មិន​ត្រូវ​បណ្ដែតបណ្ដោយ​យូរ​ឡើយ។

៤) ឈឺ​ពោះ

Kho Tho Sau An 1 1547311456570762264261

ប្រសិន​ទទួល​ទាន​អាហារ​ចូល​ពោះ​ហើយ ចេះ​តែ​មាន​អាការៈ​ចុក​សៀត​ពោះ ឈឺ​ពោះ នោះ​ជា​បញ្ហា​ពោះ​វៀន។ អ្នក​ទទួល​ទាន​ស្រា​ញឹកញាប់ មិន​សូវ​លូក​អាហារ ក៏​អាច​ប្រឈម​អាការៈ​នេះ​ញឹកញាប់​ដែរ។ យូរ​ទៅ​វា​ក៏​អាច​វិវត្ត​ទៅ​ជា​ជំងឺ​គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ រលាក​លំពែង​រ៉ាំរ៉ៃ​ក៏​មាន។

៣) រាគ

បើ​អ្នក​ឧស្សាហ៍​រាគ ក្រោយ​ទទួល​ទាន​អាហារ​រួច អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ជំងឺ​ក្រពះ និង​ពោះវៀន ហើយ​ក៏​អាច​ជា​រោគ​សញ្ញា​ជំងឺ​រលាក​ខ្នែង​ពោះវៀន។ នេះ​វា​រំខាន​ដល់​ការ​ស្រូប​ចូល​ក្នុង​ពោះ​វៀន​តូច ទើប​បណ្តាល​ឲ្យ​ចេះ​តែ​រាគ បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច។

២) ហើម​ពោះ

20210417_103420_501316_4.max 1800x1800

ហើម​ពោះ​ញឹកញាប់ បន្ទាប់​ពី​ទទួល​ទាន​អាហារ មិន​ថា​តែ​ក្នុង​កម្រិត​មធ្យម ឬ​ទទួល​ទាន​អាហារ​ច្រើន នោះ​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ដំបៅ​ក្រពះ ឬ​មហារីក​ក្រពះ​ដំណាក់​កាល​ដំបូង។ នៅ​ពេល​ដែល​មេរោគ​ជ្រៀត​ចូល​ខ្លួន​កាន់​តែ​ច្រើន នោះ​អ្នក​ជំងឺ​តែ​មាន​អារម្មណ៍​ឈឺ​ចាប់ ហើម​ពោះ ចង់​ក្អួត​ចង្អោរ ក្រោយ​ពី​ទទួល​ទាន​អ្វី​មួយ​រួចរាល់។

១) ក្រហាយ​ទ្រូង

Hơi Thở Nông Là Gì? Nguyên Nhân, Triệu Chứng, Cách điều Trị

បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច អ្នក​ដែល​តែងតែ​មាន​អាការៈ​ក្រហាយ​ទ្រូង (ការ​ច្រាល​អាស៊ីដ) គឺ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​មហារីក វា​ក៏​លាយឡំ​នឹង​អាការៈ​ឈឺចាប់​ផ្នែក​បំពង់​ក។ យក​ល្អ​អាការៈ​ទាំង​អស់​ខាង​លើ បើ​អ្នក​ជួប​ប្រទះ​ញឹកញាប់ ត្រូវ​តែ​ប្រញាប់​ទៅ​ទទួល​រក​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក