គ្រូបង្វឹក​ម៉ាឡេស៊ីបង្ហាញថា​ក្រុមកីឡាកររបស់​លោក​មាន​តុល្យភាពទាំងកីឡាករវ័យចាស់​និង​យុវជនត្រៀម Suzuki Cup 2020

លោក Tan Cheng Hoe គ្រូ​បង្វឹក​សញ្ជាតិ​ម៉ាឡេស៊ី​បានបង្ហាញឈ្មោះ​ក្រុម​កីឡាករដែល​មាន​តុល្យភាព​មុន​ការ​ប្រកួត AFF Suzuki Cup 2020 នៅ​ខែ​ក្រោយ។

Cheng Hoe Mas Training 2

លោក Cheng Hoe បាន​និយាយក្នុងវេបសាយរបស់ ASEAN Football ថា៖ “ប្រសិនបើយើងក្រឡេកមើលវាទាំងមូល ខ្ញុំជឿថាយើងមានកីឡាករវ័យចំណាស់ជាច្រើនដូចជា Aidil Zafuan (Abdul Radzak), Khairul Fahmi (Che Mat) និង Baddrol (Bakhtiar) ដែលអាចណែនាំកីឡាករវ័យក្មេងឱ្យ​មាន​ឈ្មោះ​ល្បីបាន"។

Hero_malaysia

"ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា យើង​អាច​រៀបចំ​យុទ្ធនាការ​ដ៏​ល្អ​មួយ​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup»។

ដោយមានកីឡាករមួយចំនួនផ្សេងទៀតបានរងរបួស ក្រុមជើងឯកម៉ាឡេស៊ី Johor Darul Ta’zim មានកីឡាករចំនួន 7 នាក់ត្រូវបានកោះហៅទៅកាន់ក្រុមជម្រើសជាតិ ហើយពួកគេរួមមាន Guilherme de Paula, Shahrul Saad, Syafiq Ahmad, Mohamadou Sumareh, Safawi Rasid, Aidil Zafuan Radzak និង Akhyar Rashid ។

Untitled 1

បញ្ជីឈ្មោះកីឡាករចំនួន 28 នាក់ នឹងត្រូវកាត់មកត្រឹម 24 នាក់ មុនពេលក្រុមចេញដំណើរទៅកាន់ប្រទេសសិង្ហបុរី នៅថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2021៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN