Ronaldo រក​បាន ៦ គ្រាប់ តែ​នៅ​ចាញ់​កីឡាករ ៣ រូប​នេះ នៅ​បញ្ជី Top Scorer ពាន UCL

ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League នៅ​រដូវ​កាល ២០២១/២២ យើង​ឃើញ​ថា​ មាន​ការ​ប្រកៀកប្រកិត​គ្នា​ខ្លាំង សម្រាប់​លំដាប់​ពិន្ទុ​ក្រុម​មួយ​ចំនួន​ ហើយ​សូម្បី​តែ Top Scorer ​បញ្ជី​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត ក៏​កំពុង​មាន​ការ​ប្រជែង​គ្នា​ផង​ដែរ។

1355360186.0

សម្រាប់​រដូវ​កាល​នេះ មិន​ទាន់​ទាំង​ចប់​វគ្គ​ចែក​ពូល​ផង កីឡាករ​មួយ​ចំនួន​កៀក​នឹង​រក​បាន ១០ គ្រាប់​ទៅ​ហើយ ពោល​ស្ថិតិ​ជា​មធ្យម លើស​ពី ១ គ្រាប់/ប្រកួត​ថែម​ទៀត។ រី​ឯ Cristiano Ronaldo សម្រាប់​ការ​ផ្ទេរ​មក​ក្លឹប​ថ្មី ក៏​នៅ​តែ​អាច​រក​បាន​គ្រាប់​បាល់​ក្នុង​កម្រិត​ដ៏​ល្អ​មួយ​ដដែល ពោល​គឺ ៥ ប្រកួត ៦ គ្រាប់​ឲ្យ Man Utd។ យ៉ាង​ណា CR7 នៅ​ចាញ់ ៣ រូប​ទៀត ក្នុង​បញ្ជី Top Scorer គិត​ត្រឹម​ជុំ​ទី ៥ វគ្គ​ចែក​ពូល៖

Sebastien Haller Ajax Goal Record Ucl

Cristiano Ronaldo Man Utd 2 0 Villarreal

៥) Mohamed Salah ក្លឹប Liverpool ៦ គ្រាប់

៤) Cristiano Ronaldo ក្លឹប Man Utd ៦ គ្រាប់

៣) Christopher Nkunkuក្លឹប RB Leipzig ៧ គ្រាប់

២) Sebastien Haller ក្លឹប Ajax ៩ គ្រាប់

១) Robert Lewandowski ក្លឹប Bayern Munich ៩ គ្រាប់

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក