ទឹក ៤ ប្រភេទ បងប្អូន​ខ្លះ​និយម​ទទួល​ទាន​ណាស់ តែ​អត់​ដឹង​ប្រឈម​មុខ​ជំងឺ​ជា​ច្រើន

ប្រភេទ​ទាំង ៤ ប្រភេទ​ខាង​ក្រោម គឺ​ពេញ​និយម​ណាស់​សម្រាប់​បងប្អូន​យើង​មួយ​ចំនួន ដោយ​ពួក​គាត់​មិន​បាន​ស្វែងយល់​ស៊ី​ជម្រៅ ដែល​ការ​ពិត​ទៅ​គឺ​ប្រឈម​ហានិភ័យ​ខ្ពស់​អាច​កើត​មាន​ជំងឺ​ជា​ច្រើន៖

៤) ទឹក​ក្តៅ ឬ​ត្រជាក់​ពេក

Ice_screenshot_20211129 125125

ទឹក​ក្តៅ ងាយ​រលាក​មាត់ បំពង់​អាហារ និង​ស្រទាប់​ក្រពះ ដូច្នេះ​ការ​ទទួល​ទាន​ទឹកក្តៅ​ពេក ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ដើម​ចម បង្ក​ទៅ​ជា​មហារីក​ពោះវៀន​ធំ​ផង​ដែរ។ យក​ល្អ​មិន​ត្រូវ​ឲ្យ​សីតុណ្ហភាព​ទឹក​នោះ លើស​ពី ៦៥ អង្សា​សេ​ឡើយ។

ទន្ទឹម​នោះ​ដែរ ទឹក​ត្រជាក់​ពេក ក៏​អាច​បណ្តាល​ឲ្យ​រលាក​ក្រពះ ពោះវៀន​ដូច​គ្នា​ដែរ។ ជា​រួម​ទៅ គឺ​អ្នក​គួរ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ដែល​មាន​សីតុណ្ហភាព​ចន្លោះ​ពី ៣០ ទៅ ៤៥ អង្សា​សេ។

៣) ទឹក​ឆៅ

Ice_screenshot_20211129 125128

ទឹក​ឆៅ ដែល​បង្ហូរ​ចេញ​ពី​ទុយយោ គឺ​អាច​មាន​សារធាតុ​ក្លរីន បាក់តេរី សត្វល្អិត និង​សារធាតុ​សេសសល់​ដក់​ជាប់​ទុយយោ​ជា​ច្រើន ដែល​យើង​មើល​មិន​ឃើញ ហើយ​វា​អាច​គំរាមកំហែង​ដល់​សុខភាព​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​ពេល​ខាង​មុខ។

២) ទឹក​អំបិល

111 KGAF (1)

បងប្អូន​ភាគ​ច្រើន​និយម​ណាស់ ការ​ប្រើប្រាស់​ទឹក​ មក​លាយ​អំបិល​គ្រួស ហើយ​ទុក​ឲ្យ​រលាយ​រួច​លើក​មក​ប្រើប្រាស់។ ត្រឹម​ការ​ខ្ពុរ​មាត់​ហើយ​ខ្ជាក់​ចេញ​វិញ គឺ​អត់​អី​ទេ រួច​ក៏​ត្រូវ​ស្តោះ​ទឹក​មាត់​ឲ្យ​អស់​ជាតិ​នោះ​ដែរ តែ​បើ​យក​វា​មក​ទទួល​ទាន គឺ​ប្រឈម​ខ្ពស់​ណាស់ ដោយ​អាច​បង្កើន​សម្ពាធ​ឈាម ធ្វើ​ឲ្យ​រលាក​ស្រទាប់​ក្រពះ​ជា​ដើម។

១) ទឹក​ក្នុង​ដប​លើស​ពី ៧ ​ថ្ងៃ

Ice_screenshot_20211129 125135

បងប្អូន​ខ្លះ​ទទួល​ទាន​ទឹក​ក្នុង​ដប ឬ​ទឹក​ដាក់​ក្នុង​ធុង​ធំ ប្រសិន​ឆ្លង​កាត់​ការ​ចម្រុះ​ត្រឹមត្រូវ​មិន​អី​ទេ តែ​បើ​ទទួល​ទាន​វា​សុទ្ធសាធ​តែ​ម្តង ជា​ទូទៅ​គេ​មិន​ឲ្យ​លើស​ពី ៧ ​ថ្ងៃ ឬ​ ១ អាទិត្យ​នោះ​ទេ ដោយ​អាយុកាល​របស់​វា គឺ​មាន​ក្រោម​ប៉ុណ្ណឹង ទើប​នៅ​មាន​គុណភាព ឬ​មិន​មាន​ការ​ឆ្លង​នូវ​បាក់តេរី​មក​ចូល​រាងកាយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក