តោះ មកស្គាល់ហាងកាហ្វេជាយក្រុង ដែលកំពុងតែល្បីថាកាហ្វេក៏ឆ្ងាញ់ ឯទេសភាពស្អាតថតរូបបានមួយកប់

ឱ្យតែដល់ពេលសម្រាកពីការងារ និងថ្ងៃចុងសប្តាហ៍ មនុស្សម្នាតែងតែរកកន្លែងសម្រាកលំហែកាយ ដោយហាងកាហ្វេជាទីកន្លែងពិសេសមិនត្រឹមតែអាចភ្លក់រសជាតិកាហ្វេឆ្ងាញ់ៗ តែអាចបណ្តែតអារម្មណ៍ឱ្យធូរស្រាលពីការងារផង ឬអាចជាកន្លែងជួបផងដែរ។ តែបច្ចុប្បន្ននេះ ហាងកាហ្វេនៅជាយក្រុងដែលមានបរិយាកាសបែបធម្មជាតិ និងខ្យល់អាកាសល្អបានក្លាយជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញអ្នកទៅកម្សាន្តជាងគេ។

តោះមកស្គាល់ហាងកាហ្វេល្បីៗជាយក្រុងម្តុំច្បារអំពៅ បឹងស្នោរ និងព្រែកឯង ទាំង ៣កន្លែងដូចខាងក្រោមនេះ ៖

១. បុត្រកាហ្វេ

បុត្រកាហ្វេ ជាហាងកាហ្វេនៅម្តុំព្រែកឯង ល្បីថាមិនត្រឹមតែមានកាហ្វេឆ្ងាញ់ តែការរៀបចំហាងស្រស់ស្អាតខ្លាំងដូចត្រលប់ទៅកាន់អតីតកាលក្នុងទស្សវត្ស ៧០ ៨០ ដែរ។ ហាង « បុត្រកាហ្វេ » ឬ BOTR Cafe & Eatery មានទីតាំងស្ថិតនៅ ផ្ទះលេខ ២៥២ ផ្លូវ ទួលតាចន្ទ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ អាចមើលតាមរយៈផែនទី https://goo.gl/maps/pG6hVc3q4HMDynFt5​ ឬអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ 078 887 799 ។

234526765_234804435312266_8797091307394861071_n

269764116_330355485757160_9209026922915432927_n

233918623_235059865286723_6292119299907156966_n

២. តាំក្រះធើយបឹងស្នោរ

តាំក្រះធើយ ធ្លាប់តែល្បីថាបុកល្ហុងឆ្ងាញ់ និងម្ហូបបែបថៃឦសានរសជាតិជាប់ចិត្ត តែក្រោយពីបើកដំណើរការបន្ថែមអាហារពេលព្រឹកឆ្ងាញ់ៗបែបថៃ តាំក្រះធើយក៏បានបន្ថែមភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខពិសេសៗដូចជា កាហ្វេខ្ទើយ កាហ្វេពិសេស ទឹកអាន់ឆាន់ ម្ជូរព្រឹក និងភេសជ្ជៈឆ្ងាញ់ៗជាច្រើនទៀត។ មិនត្រឹមតែមានភេសជ្ជៈ និងម្ហូបឆ្ងាញ់ៗ តាំក្រះធើយ មានការរៀបចំហាងបែបធម្មជាតិរុក្ខជាតិខៀវស្រងាត់ និងមានខ្យល់អាកាសបរិសុទ្ធត្រជាក់ស្រួលក្នុងការទទួលទាន រួមទាំងការជួបជុំមិត្តភក្តិទៀតផង។

« តាំក្រះធើយ សាខាបឹងស្នោរ » មានទីតាំង នៅលើផ្លូវជាតិលេខ១ ហួសផ្លូវចូលពេទ្យជោរៃ ៥០ម៉ែត្រ ( ជិះពីស្ពានច្បារអំពៅ ) ឬតាមរយៈ Google Map: https://maps.app.goo.gl/kmvtQQ5Kyxgq443X7 ដោយអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 085 619 619 (Telegram) ។

259056784_10209626168967263_4161688041843289579_n

260177882_10209626175767433_7144241713185995417_n

268259216_1535204533522454_364340378266694854_n

267858219_3168897166766890_8442987648319331713_n

261778705_3157687831221157_3918860509540405828_n

269835118_3174222982900975_245886188964497356_n

263434078_3162636404059633_7083314322822700609_n

269511484_3174222956234311_3017438193537189849_n

៣. ប្លុក ៧៨

ប្លុក៧៨ ជាហាងកាហ្វេមួយដែលមានទីតាំងស្ថិតនៅផ្លូវកៀនស្វាយក្រៅ ។ នៅទីនេះមានបរិយាកាសល្អសាកសមក្នុងការមកសម្រាកលម្ហែកាយញាំកាហ្វេឆ្ងាញ់ៗថតរូបស្អាតៗការរចនារបស់ហាងត្រូវបានរចនា និងតុបតែងយ៉ាងល្អដើម្បីធ្វើឱ្យអតិថិជនមានអារម្មណ៍ស្រស់ស្រាយ។ ផែនទី៖ https://goo.gl/maps/YSS6iBMVMruq1yie7 លេខទូរស័ព្ទ៖ 012624398 ៕

240594309_980944299395162_7354182168761553188_n

240584611_980945522728373_384030995923067863_n

241014302_980946076061651_4396054396240693856_n

240504756_315003670375127_5892866160626885132_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers