អ្នកជំងឺលើសឈាម គួរទទួលទានអាហារ ៤ ប្រភេទនេះ មានសមត្ថភាពជួយបានច្រើនណាស់!

ខាងក្រោមនេះជាប្រភេទអាហារដែលអ្នកគួរតែទទួលទានឲ្យបានច្រើន ព្រោះវាមានឥទ្ធិពលជួយធ្វើឲ្យសុខភាពល្អអាចកាត់បន្ថយកម្រិតសម្ពាធឈាម និងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង៖

ត្រីសាម៉ុងនិងខ្លាញ់ត្រី

ត្រីសាម៉ុនគឺជាប្រភពដ៏ល្អនៃខ្លាញ់អូមេហ្គា ៣ ដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពបេះដូង។ ខ្លាញ់​ទាំងនេះ​អាច​ជួយ​បន្ថយ​កម្រិត​សម្ពាធ​ឈាម​កាត់​បន្ថយ​ការ​រលាក និង​បន្ថយ​កម្រិត​នៃ​សមាសធាតុ​ ទប់ស្កាត់​សរសៃឈាម​ដែល​ហៅថា oxylipins ។ ដូច្នោះការទទួលទានត្រីដែលមានខ្លាញ់អូមេហ្គា ៣ កាន់តែច្រើននឹងធ្វើឲ្យកម្រិតសម្ពាធឈាមទាប។

ការ៉ុត

ការ៉ុត​មាន​រសជាតិ​ផ្អែម និង​មាន​ជីវជាតិ ជា​បន្លែ​សំខាន់​ក្នុង​របប​អាហារ​មនុស្ស​ជា​ច្រើន។ ការ៉ុតមានសមាសធាតុ phenolic ខ្ពស់ដូចជា chlorogenic, p-coumaric និងអាស៊ីត caffeic ដែលជួយបន្ធូរសរសៃឈាម និងកាត់បន្ថយការរលាក ឬជួយបន្ថយកម្រិតសម្ពាធឈាម។ យ៉ាងណា ការបរិភោគការ៉ុត​ឆៅអាចមានប្រយោជន៍ជាងក្នុងការកាត់បន្ថយសម្ពាធឈាមខ្ពស់។

Celery

Celery គឺជាបន្លែដ៏ពេញនិយមដែលអាចមានឥទ្ធិពលវិជ្ជមានទៅលើសម្ពាធឈាម មានផ្ទុកសារធាតុ phthalides ដែលអាចជួយសម្រួលសរសៃឈាម និងបន្ថយកម្រិតសម្ពាធឈាម។

ប្រូខូលី

ប្រូខូលីមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព រួមទាំងសុខភាពនៃប្រព័ន្ធឈាមរត់របស់អ្នកផងដែរ។ ការបន្ថែមបន្លែ cruciferous នេះទៅក្នុងរបបអាហាររបស់អ្នកអាចជាមធ្យោបាយដ៏ឆ្លាតវៃក្នុងការបន្ថយសម្ពាធឈាម។ ប្រូខូលី មានសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid ខ្ពស់ ដែលអាចជួយកាត់បន្ថយសម្ពាធឈាមដោយការជំរុញមុខងារសរសៃឈាម និងបង្កើនកម្រិតនីទ្រីកអុកស៊ីតនៅក្នុងខ្លួនរបស់អ្នក។

ប្រភព៖ បររទេស