សញ្ញា​ព្រមាន​ធម្មតា​ចំនួន​ ៣​ បង្ហាញពីជំងឺមហារីក​មាត់ស្បូន ដែល​ស្ត្រី​ត្រូវ​ដឹងដើម្បី​ពិនិត្យ​ឱ្យ​បាន​ឆាប់​

បច្ចុប្បន្ននេះ ករណីភាគច្រើននៃជំងឺមហារីកមាត់ស្បូន គឺបណ្តាលមកពីការឆ្លងមេរោគ HPV ។ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ HPV និងការពារសុខភាពមាត់ស្បូន ស្ត្រីត្រូវទៅពិនិត្យរោគស្ត្រីឱ្យបានទៀងទាត់។

ជំងឺមហារីកមាត់ស្បូន គឺជាជំងឺមហារីកដែលលូតលាស់យឺត ដោយធម្មតាបង្កឡើងដោយវីរុស HPV ឆ្លងតាមរយៈទំនាក់ទំនងផ្លូវភេទ។ ម្យ៉ាងទៀត សញ្ញាដំបូងនៃជំងឺមហារីកមាត់ស្បូនមានភាពមិនច្បាស់លាស់ ឬស្ទើរតែគ្មានរោគសញ្ញា។

យោងតាមអង្គការសុខភាពពិភពលោក (WHO) ជំងឺមហារីកនៅដំណាក់កាលដំបូង ប្រសិនបើព្យាបាលបានទាន់ពេលវេលា អត្រារស់រានមានជីវិតរយៈពេល ៥ ឆ្នាំគឺ ៩៥% ។ ផ្ទុយទៅវិញ ប្រសិនបើនៅដំណាក់កាលចុងក្រោយ នៅពេលដែលមហារីកបានរាលដាល អត្រារស់រានមានជីវិតក្រោយ ៥ ឆ្នាំគឺត្រឹមតែ ១០% ប៉ុណ្ណោះ។ នេះគឺជាសញ្ញាចំនួន ៣ ដែលបង្ហាញថា អ្នកកំពុងមានជំងឺមហារីកមាត់ស្បូនខ្ពស់ណាស់។

ឈឺពោះធ្ងន់ធ្ងរ

នៅពេលដែលជាលិកាមាត់ស្បូនខូចខាត អាចប៉ះពាល់ដល់សរីរាង្គអាងត្រគាក និងបង្រួមសរសៃប្រសាទ។ ដូច្នេះប្រសិនបើស្ត្រីកត់សម្គាល់ការឈឺចាប់ធ្ងន់ធ្ងរនៅក្នុងពោះអស់រយៈពេលយូរ នោះមានន័យថា មានបញ្ហាជាមួយនឹងមាត់ស្បូនហើយ។ ដូច្នោះ អ្នកត្រូវទៅមន្ទីរពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា។

ហូរឈាមអំឡុងពេលរួមភេទ

ជាធម្មតា ស្ត្រី​មាន​ឈាម​តែ​ក្នុង​តំបន់​ទ្វារមាស​ប៉ុណ្ណោះ​នៅពេល​មក​រដូវ ​«​ពន្លឺ​ក្រហម​» ប៉ុន្តែ​ប្រសិនបើ​មាន​ការ​ហូរ​ឈាម​ក្នុងពេល​រួមភេទ វា​មិនមែនជា​បាតុភូត​ធម្មតា​ឡើយ​។ ការហូរឈាមតាមទំនាក់ទំនងមួយនេះអាចបង្ហាញថា អ្នកអាចមានបញ្ហាប្រឈមជំងឺមហារីកមាត់ស្បូន។ បន្ទាប់ពីចូលទៅក្នុងដំណាក់កាលធ្ងន់ធ្ងរបរិមាណនៃការហូរឈាមនឹងកើនឡើងបន្តិចម្តងៗ ឬបណ្តាលឱ្យស្លាប់ដោយសារតែការបំផ្លាញសរសៃឈាមធំៗបាន។

ការហូរទឹករំអិលមិនធម្មតា

ជាធម្មតា ទឹករំអិល​ទ្វារមាស​នឹង​មាន​ពណ៌​ស ឬ​ពណ៌​លឿង​ស្លេក ដោយ​មិនមាន​ក្លិន​ជាក់ស្តែង​។ ប៉ុន្តែប្រសិនបើទឹករំអិលមានដុំពក មានក្លិនមិនល្អ អ្នកគួរតែប្រយ័ត្ន ព្រោះហានិភ័យនៃជំងឺមហារីកមាត់ស្បូនគឺខ្ពស់ណាស់។ ដើម្បីការពារជំងឺមហារីកមាត់ស្បូន គ្រូពេទ្យណែនាំឱ្យចាក់វ៉ាក់សាំង HPV (សម្រាប់ក្មេងស្រីអាយុពី ៩ ទៅ ២៦ ឆ្នាំដែលមិនទាន់បានរួមភេទ)។

ប្រភព៖ បរទេស