គួរប្រយ័ត្ន! សញ្ញាសម្គាល់ ៥ នេះ ​បង្ហាញថា ផ្ទះរបស់អ្នកកំពុងមានសត្វល្អិតច្រើន​ប្រភេទ ដែលពិបាកកម្ចាត់ណាស់

ការសិក្សាមួយបានរកឃើញថា មានសត្វល្អិតរហូតដល់ ១០០ ប្រភេទរស់នៅក្នុងផ្ទះរបស់យើង។ ពួកវាភាគច្រើនគ្មានបង្កគ្រោះថ្នាក់ទាំងស្រុង និងមានទំហំតូចខ្លាំងពេក ស្ទើរតែមិនអាចមើលឃើញ ប៉ុន្តែក៏មានសត្វល្អិតដែលផ្ទុកជំងឺជាច្រើនដែលបានលាក់ទុកនៅកន្លែងដែលអ្នកមិនស្គាល់ផងដែរ។

១. ផ្ទះមានក្លិន

នៅកន្លែងដែលកន្លាតរស់នៅ តែងតែមានក្លិនស្អុយ ហើយពួកវាក៏បានបន្សល់នូវស្នាមពណ៌ត្នោតក្រហមផងដែរ។ ដូច្នេះ ប្រសិនបើអ្នករកឃើញសញ្ញាទាំងនេះ អ្នកអាចកម្ចាត់វាបានដោយប្រើប្រាស់ baking soda, boric acid, mint ឬប្រេងស្លឹកគ្រៃ។

២. សំឡេងចម្លែក

ជាធម្មតាអ្នកអាចឮសំឡេងចម្លែកៗចេញពីជញ្ជាំង ឬតាមជាន់នីមួយៗ ជាពិសេសនៅពេលយប់។ សញ្ញាមួយទៀតដែលអាចរកឃើញសត្វកណ្តៀរ ខណៈពេលដែលអ្នកបានគោះផ្ទៃឈើប្រហោងៗ។

៣. សំលៀកបំពាក់ដែលមានស្នាមរន្ធ

ប្រសិនបើអ្នករកឃើញស្នាមរន្ធលើសម្លៀកបំពាក់ នោះក្នុងផ្ទះរបស់អ្នកប្រហែលជាមានសត្វ caterpillar ។ សត្វល្អិតទាំងនេះភាគច្រើនចូលចិត្តរស់នៅក្នុងទូ ជាមួយសរសៃធម្មជាតិ (រោមចៀម សូត្រ) ព្រោះជាប្រភពអាហាររបស់វា។ ដើម្បីកម្ចាត់សត្វល្អិតនេះ សូមបោកខោអាវរបស់អ្នកទាំងអស់ បន្ទាប់មកបូមធូលីក្នុងផ្ទះ ជាពិសេសកំរាលព្រំ។

៤. ដំណាំមានបញ្ហា

មានសត្វល្អិតជាច្រើនប្រភេទដែលអាចបំផ្លាញរុក្ខជាតិ។ ដើម្បី​កម្ចាត់​វា អ្នក​អាច​ជូត​វា​ដោយ​ក្រណាត់​សើម បាញ់អាល់កុល ប្រេងបន្លែ ឬបាញ់ជាមួយសាប៊ូសម្លាប់សត្វល្អិតក៏អាចបណ្តេញសត្វល្អិតបានដែរ។

៥. ស្នាមប្រឡាក់ពណ៌លឿងនៅលើក្រដាស

ប្រសិនបើអ្នកឃើញស្នាមប្រឡាក់ពណ៌លឿងដែលបន្សល់ទុកលើសៀវភៅ ឯកសារ ផ្ទាំងរូបភាព គ្រាន់តែសាកល្បងវិធីធម្មជាតិដូចជា ដើមតាត្រៅ cinnamon ជាការស្រេច។

ប្រភព៖ បរទេស