ឆ្នាំទាំង ៨ នេះនឹងមានលាភធំនៅក្នុងឆ្នាំ ២០២២ បើធ្វើតាមវីធីលើករាសីទាំងនេះនឹងឆាប់ដល់គោលដៅកាន់តែលឿន

ឆ្នាំ ២០២១ កំពុងជិតដាច់ទៅ ហើយឆ្នាំ ២០២២ ក៏នឹងខិតជិតដល់ឆាប់ៗនេះដែរ ។ នៅឆ្នាំថ្មី ២០២២ នឹងឈានចូលឆ្នាំខាល ជារៀងរាល់ឆ្នាំនឹងមានការអាប់ដេតនៃឆ្នាំដែលយីអ៊ុនកំពុងឡើង និងធ្លាក់ប្រចាំឆ្នាំ ។

2022 Year Of The Tiger Emblem Pw C0098746bdfa3e5e0d80215bf2d56bbf85bbb112c78e505cfa9574247463a885

ថ្ងៃនេះគេហទំព័រ Knongsrok យើងខ្ញុំនឹងអត្ថបទហោរាសាស្ត្រឆ្នាំថ្មី ទាក់ទិននឹងឆ្នាំសត្វណាខ្លះដែលយីអ៊ុនកំពុងឡើង ព្រមទាំងវិធីលើករាសីឲ្យបានឆាប់ដល់គោលដៅលឿនបំផុត មកចែកជូនបងប្អូនតាមដានទាំងអស់គ្នា ។

លំដាប់ទី ១ ឆ្នាំរោង ឬ ឆ្នាំសត្វនាគ

Cartoon Zodiac Silhouette On The Red Background

ក្នុងឆ្នាំ ២០២២ នេះ អ្នកដែលកើតក្នុងឆ្នាំរោង ត្រៀមរង់ចាំទទួលដំណឹងល្អ អ្នកនឹងមានឱកាសល្អក្នុងការចូលមក រហូតធ្វើឱ្យជីវិតអ្នកផ្លាស់ប្តូរពីបាតដៃទៅខ្នងដៃ រាល់កិច្ចការងារនិងការវិនិយោគគឺជាពេលវេលាដ៏ល្អ ស័ក្តិសមសម្រាប់ការចាប់ផ្តើមដ៏ល្អ ហើយភាពជោគជ័យគឺនៅខាងមុខ ។

វិធីលើករាសី៖ ធ្វើបុណ្យឲ្យបាន ៩ វត្ត / ក្រាបថ្វាយបង្គំឪពុកម្ដាយ ឬអ្នកមានគុណ/ ហូបបួសវានឹងជួយឱ្យសម្រេចបានលទ្ធផលលឿនជាងមុន ។

លំដាប់ទី ២ ឆ្នាំជូត ឬ ឆ្នាំសត្វកណ្តុរ

Cartoon Zodiac Silhouette On The Red Background

ឆ្នាំ ២០២២ គឺជាឆ្នាំនាំសំណាងដល់អ្នក មានឱកាសត្រូវរង្វាន់ធំ ឆ្នាំ​នេះ​អ្នកនឹងមានញាណលឿន​ជាង​ធម្មតា​ ច្រើនតែឲ្យហេតុដឹងមុន អ្នក​កើត​ឆ្នាំ​ជូតមានឱកាស​ទទួលបាន​លាភ​សំណាង​ធំ ។

វិធីលើករាសី៖ ចូលពិច័យសាងសង់ព្រះវិហារឬកុដិ/ ជួយជនក្រីក្រ/ បន្តការអធិស្ឋានវានឹងធ្វើឲ្យអ្នកសម្រេចបំណងបានកាន់តែលឿន។

លំដាប់ទី ៣ ឆ្នាំឆ្លូវ ឬ ឆ្នាំសត្វគោ

Cartoon Zodiac Silhouette On The Red Background

នៅឆ្នាំ ២០២២ នឹងលេចធ្លោរឿងស្នេហា និងការត្រូវបានគេឧបត្ថម្ភ ឆ្នាំ​ថ្មីនេះ​នឹង​មាន​មនុស្ស​​ជួយជ្រោមជ្រែង បញ្ហាដែលកើតឡើងកន្លងមកនឹងរលាយបាត់ដោយសារមានមនុស្សចូលមកជួយ សម្រាប់អ្នកនៅលីវនឹងជួបមនុស្សត្រូវចិត្ត សម្រាប់អ្នកដែលរៀបការហើយនឹងមានសុភមង្គលជាងមុន ។

វិធីលើករាសី៖ ប្រគេនទៀនព្រះវស្សា / ជួយចាស់ជរា / ធ្វើបុណ្យនៅមន្ទីរពេទ្យ នឹងជួយឱ្យអ្នកមានសុភមង្គល និងមានសេចក្ដីសុខផ្លូវចិត្ត ។

លំដាប់ទី ៤ ឆ្នាំ​ថោះ ឬ​ឆ្នាំ​សត្វទន្សាយ

Cartoon Zodiac Silhouette On The Red Background

នៅឆ្នាំ ២០២២ មនុស្សដែលកើតក្នុងឆ្នាំទន្សាយទាក់ទងនឹងសុខភាពគ្រប់យ៉ាងនឹងប្រសើរឡើង មុននេះអាចមានរោគ​សញ្ញា​នៃជំងឺ តែវានឹង​ធូរស្រាល​រហូត​ដល់​បាត់​ទាំងស្រុង​ បន្ថែម​ពី​លើ​នេះ រាសីអ្នកក៏នឹងល្អប្រសើរឡើងដែរ រាល់បញ្ហាដែលកើតមានឡើងនឹងត្រូវបានដោះស្រាយ ។

វិធីលើករាសី៖ ប្រគេនចង្ហាន់ព្រះសង្ឃ  / ធ្វើបុណ្យ ឬ ចូលពិច័យសាងសង់ / ធ្វើបុណ្យនៅមន្ទីរពេទ្យ វា​នឹង​ជួយ​ឲ្យសុខភាព​អ្នក​កាន់​តែ​ប្រសើរឡើង ។

លំដាប់ទី ៥ ឆ្នាំ​រកា ឬ​ឆ្នាំ​សត្វមាន់

Cartoon Zodiac Silhouette On The Red Background

ឆ្នាំ ២០២២ មនុស្ស​កើត​ឆ្នាំ​រកា​ នឹងមានឱកាសដើរតាមក្តីសុបិន មានសេរីភាព​ធ្វើ​តាម​អ្វីដែល​អ្នកចង់​ធ្វើ​ជា​យូរ​មក​ហើយ ភាពតានតឹងនិងសម្ពាធដែលកើតឡើងនឹងត្រូវបានកាត់បន្ថយ អ្នកនឹងមានទំនុកចិត្ត និងភាពក្លាហានកាន់តែច្រើនក្នុងការសម្រេចចិត្ត។

វិធីលើករាសី៖ បោសសម្អាតព្រះវិហារ / ជូតសម្អាតអាសនៈនៅក្នុងផ្ទះ / ជួយកុមារកំព្រា ឬកុមារក្រីក្រ នឹងជួយពង្រឹងអំណាចនៅក្នុងខ្លួន ។

លំដាប់ទី ៦ ឆ្នាំច ឬ ឆ្នាំសត្វសុនខ

Cartoon Zodiac Silhouette On The Red Background

នៅឆ្នាំ ២០២១ រាសីខ្ពស់ត្រដែតរឿងស្នេហា អ្នកនៅលីវមាន​ឱកាស​ជួបដៃគូជីវិតហើយរីករាយ អ្នកមានគ្រួសារ​អាច​មាន​កូនតាមភេទ​ដែល​ចង់​បាន ហើយគ្រួសារនឹងកាន់តែល្អឥតខ្ចោះ។

វិធីលើករាសី៖ សូត្រមន្តថ្វាយបង្គំព្រះ / ជួយសត្វអនាថា / ព្រលែងត្រីនឹងជួយអ្នកឱ្យទទួលបានអ្វីដែលអ្នកចង់បានលឿនជាងមុន។

លំដាប់ទី ៧ ឆ្នាំ​មមែ ឬ​ឆ្នាំ​សត្វពពែ

Cartoon Zodiac Silhouette On The Red Background

នៅឆ្នាំ ២០២២ នឹងមានឱកាសផ្លាស់ប្តូរការងារតាមការរំពឹងទុក មានកែប្រែ ឬផ្លាស់ប្តូរក្នុងទិសដៅប្រសើរជាងមុន ថែមទាំងមានដំណឹងល្អអំពីការងារ លើស​ពី​នេះ​ទៅ​ទៀត​នឹង​មាន​ឱកាស​ជួប​មិត្ត​ល្អ​ៗផង​ដែរ ។

វិធីលើករាសី៖ ចូលរួមសាងសង់រូបសំណាក់ព្រះ / អហោសិកម្មអ្នកដែលធ្លាប់ខឹងស្អប់ ។

លំដាប់ទី ៨ ឆ្នាំមមី ឬ ឆ្នាំសត្វសេះ

Cartoon Zodiac Silhouette On The Red Background

ឆ្នាំ​ ២០២២ ​អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​នេះនឹង​មាន​លាភ​សំណាង​ល្អបង្គួរ និង​មាន​ឱកាស​បំពេញ​បំណង​ប្រាថ្នា​របស់​ខ្លួន​ក្នុង​អ្វី​ដែល​ខ្លួន​បាន​សង្ឃឹម  អ្នក​ឆ្នាំ​សេះ​នឹង​ទទួល​បាន​ទ្រព្យ​សម្បត្តិ​បន្ថែម​ដូច​ជា ផ្ទះ ឡាន គ្រឿង​សង្ហារិម​ជាដើម ៕

ប្រភព៖ Knongsrok