ដប់ថ្ងៃ ១០-២០ មិនា ជោគវាសនា​ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​មាន​ព្រះ​មហា​សំណាង​តាម​ជួយ

តាម​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​ថា នៅ​រយៈ​ពេល ១០ ថ្ងៃ ចំថ្ងៃទី ១០ ដល់ ២០ មិនាខាងមុខ សម្រាប់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដូច​ជាន់​ប៉ះ​កំណប់​ទ្រព្យ ជាប់​លាភ​សំណាង​ជា​ច្រើន​រាប់​មិន​អស់៖

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

1

ជា​មនុស្ស​ដែល​មាន​ចរិត​ស្លូតបូត ឧស្សាហ៍​ព្យាយាម ហើយ​រមែង​ជា​មនុស្ស​ដែល​មាន​ចក្ខុវិស័យ​រយៈ​ពេល​យូរ សម្លឹង​ឃើញ​រឿង​វែងឆ្ងាយ​ទៅ​មុខ មិន​គិត​ខ្លី ឬ​សម្រេច​ចិត្ត​លឿនៗ​ពេក​នោះ​ទេ ទោះ​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ។

កាល​ពី​ដើមឆ្នាំ​ អ្នក​កើត​ឆ្នាំ​ថោះ ដូច​បាន​ប៉ះ​ផ្កាយ​ព្រះ​គ្រោះ ជួប​រឿង​មិន​ល្អ​ច្រើន​ តែ​យ៉ាង​ណា​ចូល​មក​ដល់​ពាក់កណ្តាលទំព័រធំទី ៣ រាប់​នៅ​រយៈ​ពេល ១០ ថ្ងៃចន្លោះថ្ងៃដូចបានរៀបរាប់ យីអ៊ុន​របស់​ពួក​គេ គឺ​អណ្តែត​ឡើង​វិញ​ហើយ នេះ​ក៏​អរគុណ​ការ​ខិតខំ​ប្រឹងប្រែង​ ដែល​មិន​បោះបង់ គួបផ្សំ​នឹង​សំណាង​ខ្លះ​ផង។

ចំណុច​របត់​ដ៏​ធំ​មួយ​ក្នុង​ជីវិត នឹង​កើត​មាន​ក្នុង​ពេល​ខាង​មុខ ជួយ​ឲ្យ​រាសី​ម្ចាស់​ឆ្នាំ​ថោះ​ឡើង​ខ្ពស់ មាន​គេ​ស្រលាញ់ គោរព​រាប់អាន​ជុំ​ទិស។ បើ​ប្រកប​របរ​រកស៊ី មុខ​ជំនួញ​តូច​ធំ ក៏​នឹង​រីក​ចម្រើន​ កើត​ជា​ផ្លែផ្កា។ ជា​រួម​ពេលវេលានេះ អ្នក​ចង់​ចាប់ផ្តើម​ធ្វើ​រឿង​អ្វី​មួយ គឺ​គួរ​តែ​ធ្វើ វា​ជា​ពេល​ល្អ​បំផុត​ហើយ។

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

2

ជា​មនុស្ស​ស្មោះត្រង់ តែងតែ​ចាប់​អារម្មណ៍​ការ​ជួយ​យក​អាសារ​អ្នក​ដទៃ ដោយ​មិន​ចង់​បាន​ផល​តបស្នង​ត្រលប់​មក​វិញ។ មនុស្ស​នេះ​ជឿ​លើ​ជំនឿ​ខ្លាំង​ណាស់ ហើយ​ធ្វើ​អ្វី គឺ​ប្រកាន់​សេចក្តី​ថ្លៃថ្នូរ​ជាប់​ខ្លួន​ជានិច្ច។

នៅ​កន្លែង​ធ្វើ​ការ មនុស្ស​កើត​ឆ្នាំ​ជូត រមែង​ឧស្សាហ៍​ជាង​ឆ្នាំ​ដទៃ​ទៀត តែ​សោកស្តាយ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ពួក​គេ​ជួប​ការ​ខាតបង់​ប្រាក់​មួយ​ចំនួន ជា​រួម​ចំណូល​ទទួល​បាន​មិន​កើត​មាន​ដូច​ការ​រំពឹង​ទុក​ទេ។ យ៉ាង​ណា​ព្រះ​មហា​សំណាង ក៏​បាន​មក​ជួយ​បុគ្គល​កើត​ឆ្នាំ​ជូត នៅរយៈកាល ១០ ថ្ងៃនេះឡើងវិញ ពោល​នឹង​បង្កើត​ឱកាស​ល្អៗ​ច្រើន​សម្រាប់​ពួក​គេ បើ​ក្នុង​ការងារ មាន​ការ​កើនឡើង​ប្រាក់​ខែ បើ​ក្នុង​ការ​រកស៊ី មាន​ការ​កើន​ឡើង​ចំណូល​ខុស​ពី​ពេល​មុន។

អ្នក​កើត​ឆ្នាំ​វក – ស្វា

3

ជា​មនុស្ស​ដែល​ឈ្លាសវៃ មាន IQ ខ្ពស់ ហើយ​ចំណោម​មនុស្ស​កើត​ឆ្នាំ​ស្វា ក៏​រមែង​មាន​ឆន្ទៈ​ធំធេង​ណាស់​ដែរ ដោយ​ពួក​គេ​តែង​រីករាយ​នឹង​ជីវិត​បច្ចុប្បន្នភាព​ ជាង​ការ​សៅហ្មង​ខ្លាំង​ពី​អនាគតកាល។

យ៉ាង​ណា​មិនមែន​ថា​មនុស្ស​នេះ​មិន​ខំ​នោះ​ទេ គឺ​ពួក​គេ​ខំ​ណាស់ គ្រាន់​ថា​បើ​ដួល​មនុស្ស​នេះ ក៏​ពូកែ​ខាង​លើក​ទឹកចិត្ត​ខ្លួន​ឯង​ដូច​គ្នា។ ជោគជតារាសី​អ្នក​កើត​ឆ្នាំ​ស្វា រយៈកាលចន្លោះថ្ងៃទី ១០ ដល់ ២០ មិនា ក៏​នឹង​ទទួល​បាន​ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ មិន​ធ្លាក់​ទេ គឺ​មាន​តែ​ឡើង រួច​និយាយ​ពី​ផល​ចំណេញ គឺ​អាច​ទទួល​បាន​ហួស​ការ​រំពឹង​ទុក​ក៏​មាន​នៅ​ខែ​ខ្លះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក