​នេះ​ថ្ងៃ​ទាំង ៣ និង​ម៉ោង​មាស​ ដែល​ម្ចាស់​ឆ្នាំ​នីមួយៗ គួរ​សម្អាត​អាសនៈ ដើម្បី​បាន​លាភ​សំណាង​គុណ

ជិត​ដល់​ថ្ងៃ​សែន​ដក​ជើង​ធូប​ហើយ ដោយ​ផ្ទះ​ខ្លះ​គេ​រើស​យក​ថ្ងៃ យក​ម៉ោង​ហុងស៊ុយ​ដើម្បី​សម្អាត ព្រោះ​ជឿ​ថា វា​ពិត​ជា​អាច​នាំ​លាភ​សំណាង​គុណ ឬ​ទ្វេ​ដង​ដល់​ពួក​គេ។ ក្នុង​អត្ថបទ​នេះ Knongsrok ចែករំលែក​នូវ​ថ្ងៃ​និង​ម៉ោង​មាស ៣ ផ្អែក​ទៅ​តាម​ឆ្នាំ​ម្ចាស់​ផ្ទះ​ថែម​ទៀត ដែល​អ្នក​គួរ​តែ​ដឹង៖

3 Ngay Dai Loc Nen Lau Don Ban Tho Tia Chan Nhang Khien Be Tren Ung Bung Gia Chu Khong Lo Vat Va 122455

​ថ្ងៃ​ទី ២៦ ​មករា ឆ្នាំ ២០២២ ជា​ថ្ងៃ​ល្អ​បំផុត​ ដែល​អ្នក​គួរ​តែ​សម្អាត​អាសនៈ សម្រាប់​ស្វាគមន៍​ឆ្នាំ​ថ្មី ក៏​ដូច​ជា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ។ ពេលវេលា​ល្អ​សម្រាប់​អ្នក​កើត​ឆ្នាំ​រោង ចន្លោះ​ម៉ោង ៧-៩ ព្រឹក, អ្នក​កើត​ឆ្នាំ​ម្សាញ់ ចន្លោះ​ម៉ោង ៩-១១ ព្រឹក រី​ឯ​អ្នក​កើត​ឆ្នាំ​មមែ ចន្លោះ​ម៉ោង ១៣-១៥ រសៀល។

ថ្ងៃ​ទី ៣០ ​មករា ឆ្នាំ ២០២២ ក៏​ជា​ថ្ងៃ​ល្អ​មួយ​ដែរ បើ​អ្នក​រំលង​មិន​បាន​ធ្វើ​នៅ​ថ្ងៃ​ទី ២៦ ដោយ​ម៉ោង​មាស គឺ​សម្រាប់​អ្នក​កើត​ឆ្នាំ​ថោះ ចន្លោះ​ម៉ោង ៥-៧ ព្រឹក, អ្នក​កើត​ឆ្នាំ​ខាល ចន្លោះ​ម៉ោង ៩-១១ ព្រឹក, អ្នក​កើត​ឆ្នាំ​វក ចន្លោះ​ម៉ោង ១៥-១ រសៀល និង​អ្នក​កើត​ឆ្នាំ​ច ចន្លោះ​ម៉ោង ១៩-២០ យប់។

​ថ្ងៃ​ទី ៣១ មករា ឆ្នាំ ២០២២ ជា​ថ្ងៃ​ចុង​ក្រោយ ដែល​អ្នក​មិន​អាច​រំលង​ក្នុង​ការ​សម្អាត​អាសនៈ ដោយ​ម្ចាស់​ផ្ទះ គួរ​តែ​ត្រូវ​ធ្វើ​ថ្ងៃ​នេះ មិន​ត្រូវ​ហួស​ទៅ​ថ្ងៃ​បន្ទាប់​ទៀត​ទេ។ ម៉ោង​មាស​ល្អ​បំផុត សម្រាប់​ឆ្នាំ​រោង គឺ​ចន្លោះ​ម៉ោង ៧-៩ ព្រឹក រី​ឯ​ឆ្នាំ​ម្សាញ់ ចន្លោះ​ម៉ោង ៩-១១ ព្រឹក។

Cach Hoa Rut Tia Va Hoa Chan Huong Chuan Bi Tet Nham Dan 2022 Khong Pham Dai Ky Nhieu Nguoi Khong Biet 180638

​យើង​សង្ឃឹម​ថា​រាល់​អត្ថបទ​ណែនាំ​ពី​ក្បួន​ហុងស៊ុយ​ទាំង​អស់​ចេញ​ពី Knongsrok នឹង​អាច​ចូលរួម​ចំណែក​ជួយ​លើក​លាភ លើក​យីអ៊ុន​របស់​ប្រិយមិត្ត​រាល់​គ្នា សម្រាប់​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ។ កុំ​ភ្លេច​ចែករំលែក​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​ផង!!

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក