លែង​លំបាក​ទៀត​ហើយ ចាប់​ពី​ថ្ងៃ ០៨/០៣/២៤ ម្ចាស់​ឆ្នាំ​ទាំង ៣ ក៏​នឹង​ដល់​ពេលវេលា​សោយសុខ

រឿងរ៉ាវ​ដែល​ពិបាក​កាល​ពី​មុន ចូល​មក​ដល់​ក្រោយ​ដើមខែថ្មីថ្មោង ថ្ងៃ​ទី ០៨ មិនា ឆ្នាំ ២០២៤ ឬ ០៨/០៣/២៤ នេះតទៅ នឹង​ដល់​ពេល​ដែល​អ្នក​ត្រូវ​ប្រែ​មក​សោយសុខ​វិញ​ហើយ។ តាម​ហោរាសាស្ត្រ គឺ​មើល​ឃើញ​ជោគវាសនា​ឆ្នាំ​ទាំង ៣ ដូច​ខាង​ក្រោម៖

អ្នក​កើត​ឆ្នាំ​វក – ស្វា

1

ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​ខ្ពស់ ​តែ​យ៉ាង​ណា​ជួន​ខ្លះ​ពួក​គេ​ខ្វះខាត​ឆន្ទៈ​ក្នុង​ការ​ព្យាយាម​បន្តិច ទើប​ជា​ហេតុ​នាំ​ឲ្យ​ការ​ក្លាយ​ជា​អ្នក​មាន ត្រូវ​បាន​រាំងស្ទះ​ដោយ​ដំណើរ​មួយ​ចំនួន​ក្នុង​ជីវិត។

សំណាង​ល្អ ព្រះ​នៃ​មហា​សំណាង​តែងតែ​នៅ​ក្បែរ​ម្ចាស់​ឆ្នាំ​វក​នេះ​ជានិច្ច ទើប​នាំ​ឲ្យ​ជីវិត​របស់​ពួក​គេ តែងតែ​រស់នៅ​ដោយ​ភាព​សុខសាន្ត មិន​ងាយ​នឹង​ជួប​រឿង​លំបាក​ឡើយ។ ឆ្នាំ ២០២៣ មិនមែន​ជា​ឆ្នាំ​ល្អ​សម្រាប់​ម្ចាស់​ឆ្នាំ​វក​ទេ តែ​ចូល​មក​ដល់​ឆ្នាំ ២០២៤ រាប់​ពី​ដើមខែមិនានេះ​ត​ទៅ អ្នក​ចាំ​មើល​ចុះ ក្នុង​កាបូប​នឹង​មិន​ដែល​អស់​លុយ​ទេ ពោល​ផល​ចំណេញ​កើត​មាន​ជាប់​រហូត រី​ឯ​អ្នក​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ ក៏​នឹង​មាន​ឱកាស​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត ឬ​ប្រាក់​ឡើង​តំណែង​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​ម្សាញ់ - ពស់

2

តែងតែ​ជា​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ល្អ​នៅ​ក្នុង​សង្គម ហើយ​តាំង​ពី​ក្មេង​មក​មនុស្ស​នេះ​ឈ្លាសវៃ​ណាស់ មាន​ទេពកោសល្យ​ណាស់ ដ្បិត​បើ​មិន​សូវ​ពូកែ តែ​ពួក​គេ​មិន​បញ្ឈប់​ការ​ខិតខំ​នោះ​ទេ ក្នុង​ជីវិត។

តាម​ហោរាសាស្រ្ត​ដំណាល​មក​ថា ចាប់​ពី​ថ្ងៃ​ ០៨ មិនា​ត​ទៅ​ ម្ចាស់​ឆ្នាំ​ម្សាញ់ មិន​ត្រឹម​តែ​សំណាង​ក្នុង​អាជីព​ការងារ ការ​រកស៊ី​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក្នុង​ជីវិត​ស្នេហា ក៏​នឹង​រុងរឿង​ មាន​សុភមង្គល​យ៉ាង​ផ្អែមល្ហែម​ដូច​គ្នា។

​អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

33

ជា​មនុស្ស​ដែល​មិន​ខ្លាច​នឹង​ប្រឈម​ការ​លំបាក ហើយ​ធ្វើ​អ្វី​ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​អត់ធ្មត់ អត់ធន់​ខ្ពស់​ខ្លាំង​ណាស់។ ចាប់​ពី​ថ្ងៃទី ០៨ ០៣ ២០២៤ ត​ទៅ តាម​ហោរាសាស្រ្ត​ទស្សន៍ទាយ​មក​ថា អ្នក​កើត​ឆ្នាំ​ជូត នឹង​បាន​ជួប​សំណាង​ក្នុង​ជីវិត​ធំ​មួយ។

តាម​រយៈ​ការ​ទទួល​បាន​សំណាង​សារ​នេះ ក៏​បំផុស​ចិត្ត​គំនិត​ឲ្យ​ពួក​គេ យក​លាភ​នោះ​ទៅ​បង្កើត​លាភ​ថ្មី​កាន់​តែ​ធំ។​ មនុស្ស​នេះ​មាន​ឆន្ទៈ​ខ្ពស់ មហិច្ឆតា​ធំ ដូច្នេះ​បើ​បាន​លាភ​មួយ​ហើយ​គឺ​មិន​ស្កប់​ទេ ដោយ​ពួក​គេ​នឹង​ឆ្លៀត​ឱកាស​សារ​នេះ បង្កើត​ផែនការណ៍​ត្រៀម​ទទួល​យក​លុយ​ធំ​មួយ​តង់​ផ្សេង​ទៀត​នៅ​ពេល​បន្ទាប់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក