អាហារ ៥ ដល់​ថ្នាក់​អង្គការ​សុខភាព​ពិភពលោក ដាក់​ចូល​បញ្ជី​ខ្មៅ ព្រោះ​ប៉ះពាល់​សុខភាព​ខ្លាំង​ណាស់

អាហារ​ដែល​អ្នក​ទទួល​ទាន​រាល់​ថ្ងៃ មិន​សុទ្ធ​តែ​ល្អ​ទាំង​អស់​នោះ​ទេ ក៏​មាន​អាហារ​ខ្លះ ដែល​វា​ឆ្ងាញ់​រសជាតិ តែ​និយាយ​ពី​ប្រយោជន៍​មក​កាន់​រាងកាយ គឺ​គ្មាន​សោះ ផ្ទុយ​ទៅ​វិញ មាន​តែ​ដាក់​បន្ទុក​មក​លើ​រាងកាយ​របស់​អ្នក នាំ​ឲ្យ​ខូច​សុខភាព​ ឬ​យូរ​ទៅ​វិវត្ត​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ដោយ​មិន​ដឹង​ខ្លួន។

ខាង​ក្រោម យើង​បង្ហាញ​អាហារ​ទាំង ៥ ប្រភេទ ដល់​ថ្នាក់​អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់ WHO ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា បញ្ចៀស​ក្នុង​ការ​ទទួល​ទាន៖

៥) ប្រភេទ​ត្រី​ដុត​អំបិល

Ice_screenshot_20220114 133858

ត្រី​ដុត​អំបិល មាន​រសជាតិ​ប្រៃ​ឆ្ងាញ់ តែ​យ៉ាង​ណា វា​មាន​កំហាប់​អំបិល​ខ្ពស់​ណាស់ រួច​ប្រសិន​ជា​អាហារ​នោះ ត្រូវ​បាន​គេ​រក្សា​ទុក​យូរ ទើប​លើក​មក​ទទួល​ទាន​ទៀត វា​នឹង​ដាក់​បន្ទុក​មក​លើ​រាងកាយ​កាន់​តែ​ធ្ងន់ធ្ងរ។

ការ​សិក្សា​មួយ​រក​ឃើញ​ថា ការ​ទទួល​ទាន​ប្រភេទ​អំបិល​ជាប់​នឹង​សាច់​ឬ ស្បែក​ត្រី​នោះ​ច្រើន​ពេក យូរ​ទៅ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​លើស​ឈាម ដាក់​បន្ទុក​លើ​បេះដូង និង​ក្រលៀន ធ្វើ​ឲ្យ​រលាក​ទង​សួត និង​ប្រឈម​ជំងឺ​ខូច​បំពង់​អាហារ​ជា​ដើម...។

៤) អាហារ​ចៀន​និង​ដុត​ ដែល​ជាប់​កម្លោចមិន​ថា​អាហារ​ចៀន ឬ​ដុត ដែល​ឆ្លង​កាត់​សីតុណ្ហភាព​ខ្ពស់​ពេក ជួន​ខ្លះ​វា​បាន​បំផ្លាញ​អាហារូបត្ថម្ភ​រួច​បាត់​ទៅ​ហើយ ជាង​នេះ​នៅ​ពេល​ដែល​វា​ឡើង​កម្លោច នោះ​សារធាតុ Benzopyrene ក៏​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ក្នុង​រាងកាយ​មនុស្ស។

៣) អាហារ​ដុះ​ផ្សិត

Ice_screenshot_20220114 133851

អាហារ​ជាប់​ជាតិ​ផ្សិត ឬ​ដុះ​ផ្សិត វា​មាន​ផលិត​ជាតិ Aflatoxin ច្រើន ដែល​វា​ប្រៀប​បាន​ដូច​ជា​សារធាតុ​ពុល អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​មុខងារ​ថ្លើម​យ៉ាង​ធ្ងន់ធ្ងរ។ យូរ​ទៅ អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ថ្លើម។

២) ភេសជ្ជៈ​ក្តៅ​ពេក

Ice_screenshot_20220114 133848

នៅ​រដូវ​រងា មនុស្ស​និយម​ទទួល​ទាន​ទឹកក្តៅ ឬ​ភេសជ្ជៈ​ក្តៅ ដូច​ជា​កាហ្វេ តែ​យ៉ាង​ណា​ មិន​ណែនាំ​ឲ្យ​លើស​ពី ៦៥ អង្សា​សេ​ទេ បើ​លើស​នោះ វា​អាច​នាំ​ឲ្យ​ខូច​ស្រទាប់​ខាង​ក្នុង​នៃ​មាត់ ក៏​ដូច​ជា​បំពង់​អាហារ ដែល​ធន់​នឹង​កម្តៅ​ខ្លាំង​ជ្រុល។

យូរ​ទៅ​វា​អាច​នាំ​ឲ្យ​មនុស្ស​ប្រឈម​នឹង​ជំងឺ​រលាក​បំពង់​អាហារ រលាក​បំពង់​ក និង​ជំងឺ​រ៉ាំរ៉ៃ​នៅ​ត្រង់​ផ្នែក​មាត់​ជា​ដើម។

១) ផ្សិត​ត្រចៀក​កណ្តុរ​ត្រាំ​ទឹក​យូរផ្សិត​ត្រចៀក​កណ្តុរ ជា​អាហារ​មាន​ជីវជាតិ ទោះ​ជា​យ៉ាង​ណា វិធី​នៃ​ការ​ចម្អិន បើ​អ្នក​អនុវត្ត​ខុស ក៏​អាច​បង្ក​គ្រោះថ្នាក់​មក​ដល់​សុខភាព​ទៅ​វិញ។ អ្នក​ត្រូវ​ប្រាកដ​ថា នឹង​មិន​ត្រាំ​វា​ក្នុង​ទឹក​ហួស​ពី ២០ នាទី​ឡើយ ព្រោះ​ការ​ដែល​ត្រាំ​យូរ​ពេក វា​អាច​បង្កើត​ជាតិ​ពុល Aflatoxin និង​អាស៊ី Mycolic ដែល​បង្ក​គ្រោះថ្នាក់​មក​ដល់​រាងកាយ​ទៅ​វិញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក