ព្រោះថា​ ស្នេហា ការស្រឡាញ់ មិនគួរត្រូវមានពាក្យថាត្រៀមចិត្តទុកមុន ឬត្រៀមចិត្តសម្រាប់បែកនោះទេមែនទេ!

ការពិតទៅឱកាសដែលពួកយេីងបាននៅក្បែរគ្នា វាមានមិនច្រើនទេ ខ្ញុំដឹងថាគង់តែដល់ពេលមួយដែលយើង​នឹងបែកគ្នា ថ្ងៃណាមួយខ្ញុំនឹងបាត់បង់អ្នក ដូច្នេះហើយទើបខ្ញុំប្រឹងព្យាយាមរក្សាពេលវេលាដែលយើងនៅក្បែរគ្នាឱ្យបានល្អ និងមានន័យបំផុត ។

ខ្ញុំអាចមាននិស្ស័យ បានជួបអ្នក ស្គាល់អ្នក ស្និទ្ធស្នាលនឹងអ្នក ក្បែរអ្នក សាងអនុស្សាល្អៗជាមួយអ្នកបានច្រើន តែខ្ញុំគ្មានសំណាង បានអ្នកមកមើលថែពេញមួយជីវិតទេ។

កាន់តែក្បែរ ក៏រឹតតែស្រឡាញ់ ខ្ញុំដឹងថាខ្ញុំ គ្មានថ្ងៃនឹងអាចបំភ្លេច ឬកាត់ចិត្តពីអ្នកបានទេ តែគ្រប់ពេល ខ្ញុំត្រៀមខ្លួនជានិច្ច សម្រាប់ថ្ងៃបែកគ្នារបស់ពួកយើង ។

ពិតហើយ ខ្ញុំធុញទ្រាន់នឹងអារម្មណ៍នេះណាស់ ខ្ញុំធុញនឹងការស្រឡាញ់បណ្ដើរ ត្រៀមចិត្តសម្រាប់បែកគ្នាបណ្ដើៗដោយគ្មានអនាគតច្បាស់លាស់បែបនេះណាស់!

ព្រោះថា​ ស្នេហា ការស្រឡាញ់ មិនគួរត្រូវមានពាក្យថាត្រៀមចិត្តទុកមុន ឬត្រៀមចិត្តសម្រាប់បែកនោះទេមែនទេ.....តែព្រោះខ្ញុំដឹងថា ខ្ញុំមិនមានសំណាងបានអ្នកជាគូ ខ្ញុំអាចបានត្រឹមតែតស៊ូរង់ចាំអ្នកតែប៉ុណ្ណោះ​ ហេីយក៏សង្ឃឹមថាមានអភូតហេតុណាមួយអាចឱ្យយេីងបាននៅជាមួយគ្នាបាន ។

តែអ្វីដែលខ្ញុំចង់ដឹងដែរថា​ ចុះប្រសិនបើថ្ងៃមួយ យើងបែកគ្នាទៅ តើអ្នកនៅចងចាំខ្ញុំទេ? អ្នកនឹងនឹកខ្ញុំទេ? អ្នកនឹងរក្សាអនុស្សារបស់យើងទាំងពីរទេ ?

កុំបំភ្លេចខ្ញុំណា កុំលុបអនុស្សារបស់យើងចោលអី ខ្ញុំនៅតែនឹក ហើយក៏នៅតែស្រឡាញ់អ្នកតែម្នាក់គត់រហូតទៅ​ ....ទោះបីជាយេីងគ្មានថ្ងៃបានជួបគ្នាក៏ដោយ៕ 😥😥😥

#Panha

កែសម្រួល៖​ #ចែធំ​ #កវីលាក់ស្នេហ៍ប្រលោមលោក

រូបភាព៖​ សេឡាលីន-Celaline