ចាប់កាតមួយសន្លឹក ដើម្បីដឹងថា មនុស្សដែលនៅក្បែរខ្លួនអ្នកពេលនេះ អាចទុកចិត្តបានដែរទេ?

កាតដែលអ្នកជ្រើសរើស វានឹងបង្ហាញឱ្យអ្នកបានដឹងថា មនុស្សដែលអ្នកកំពុងតែស្និទ្ធស្នាល និងជឿជាក់ខ្លាំងនៅពេលនេះ តើពួកគេអាចជាមនុស្សដែលទុកចិត្តបានដែរឬទេ?

New Copy

A.​ កាតសន្លឹក A

កាតដំបូងគេ ដែលអ្នកបានជ្រើសរើសបង្ហាញឱ្យឃើញថា អ្នកជាមនុស្សដែលមិនសូវជាឆ្លាតប៉ុន្មានទេ មិនថាស្ថិតក្នុងទំនាក់ទំនងមិត្តភាព ឬស្នេហានោះឡើយ។ អ្នកជាមនុស្សទៀងត្រង់ ងាយនឹងជឿជាក់លើមនុស្សក្បែរខ្លួន ស្មោះចំពោះគេអស់ពីចិត្តពីថ្លើម ប៉ុន្តែពួកគេទាំងនោះ មិនមែនសុទ្ធតែគិតដូចអ្នកនោះឡើយ។

សូមចងចាំថា​ សេចក្ដីសប្បុរស សេចក្ដីទាំងត្រង់របស់អ្នក គួរតែមានចំពោះមនុស្សដែលមានក្ដីស្រឡាញ់ពិតចំពោះអ្នកបានហើយ។ អ្នកអាចធ្វើល្អចំពោះមនុស្សគ្រប់គ្នា តែមិនត្រូវឆាប់ជឿជាក់ និងទុកចិត្តមនុស្សទាំងអស់ពេកនោះឡើយ។

B.​ កាតសន្លឹក B

កាត ​​B ដែលអ្នកបានជ្រើសរើសកំពុងតែប្រាប់អ្នកថា ក្នុងទំនាក់ទំនងមិត្តភាពរបស់អ្នកនៅក្នុងពេលបច្ចុប្បន្ននេះ មានមិត្តខ្លះអ្នកមិនគួរទុកចិត្តពេកទេ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះមនុស្សមួយចំនួន។

អ្នកជាមនុស្សដែលមានមិត្តភក្តិច្រើន ងាយនឹងបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សថ្មីៗ ប៉ុន្តែទំនាក់ទំនងរបស់អ្នក ជាមួយនឹងមនុស្សមួយចំនួន គឺហាក់ដូចជាគ្មានប្រយោជន៍ទាល់តែសោះ។ មនុស្សខ្លះ ចូលមករាប់អានអ្នកដើម្បីតែផលប្រយោជន៍ មនុស្សខ្លះសម្ដីផ្អែម អែបអប ដើម្បីទាញយកផលចំណេញពីអ្នកតែប៉ុណ្ណោះ។

យ៉ាងណាមិញ អ្នកគួរតែគិតគូរឡើងវិញជាថ្មី ជាមួយនឹងមនុស្សមួយចំនួន គួរតែកាត់ផ្ដាច់ទំនាក់ទំនងជាមួយពួកគេទៅ ព្រោះបើបន្តនៅ អ្នកអាចនឹងមានគ្រោះថ្នាក់ បង់ខាតព្រោះតែពួកគេមិនខាន។ ចូរសង្កេតមើលឱ្យច្បាស់ មនុស្សខ្លះ គឺពិតជាមិនមានគំនិតល្អចំពោះអ្នកសោះឡើយ។

C.​ កាតសន្លឹក C

កាតនេះបង្ហាញថា មិត្តរបស់អ្នកភាគច្រើនជាមនុស្សស្មោះត្រង់ ចិត្តល្អ ហើយក៏ចូលចិត្តនិយាយត្រង់ដូចជាអ្នកដែរ។ ពួកគេជាមិត្តពិតប្រាកដ គេមិនខ្លាចនឹងនិយាយណែនាំ និងផ្ដល់មតិយោបល់ល្អៗ ដើម្បីកែប្រែអ្នកនោះឡើយ។ ដ្បិតថា មានមិត្តខ្លះសម្ដីពួកគេអាចនឹងមិនពីរោះដូចដែលអ្នកចង់បាន តែយ៉ាងណា គឺសុទ្ធតែជាពាក្យសម្ដីដែលអាចទុកចិត្តបាន ដូច្នេះបើអ្នកស្ដាប់ពួកគេ អ្នកនឹងបានល្អប្រសើរច្រើនមិនខាន។

D.​ កាតសន្លឹក D

សន្លឹកកាតចុងក្រោយនេះ​បង្ហាញឱ្យឃើញថា អ្នកបានរកឃើញទំនាក់ទំនងដ៏អស្ចារ្យយ៉ាងពិតប្រាកដ ព្រោះមិត្តរបស់អ្នកគឺសុទ្ធតែជាមនុស្សដែលអាចជឿជាក់ និងទុកចិត្តបាន ពួកគេសុទ្ធតែរាប់អានអ្នកដោយស្មោះអស់ពីចិត្តពីថ្លើម គេតែងតែហ៊ានលះបង់គ្រប់យ៉ាងដើម្បីអ្នកដោយគ្មានល័ក្ខខណ្ឌអ្វីឡើយ ដូច្នេះហើយ អ្នកអាចសប្បាយចិត្តបាន មិនថាស្ថិតក្នុងស្ថានភាពបែបណាទេ​ មិត្តរបស់អ្នកនឹងគ្មានថ្ងៃចោលអ្នកនោះឡើយ៕

ប្រភព ៖ Eva / knongsrok