ទប់ទឹកភ្នែកមិនបាន! ម្តាយចំណាស់ មើលថែកូនប្រុសដែលសន្លប់មិនដឹងខ្លួនទាំងយប់ទាំងថ្ងៃ ១២ឆ្នាំក្រោយ កូនប្រុសក៏បានដឹងខ្លួនវិញ!

Wang Shubao បានធ្លាក់ទៅក្នុងភាពសន្លប់បន្ទាប់ពីគាត់បានជួបឧបទ្ទវហេតុក្រឡាប់រថយន្តមកាលពីឆ្នាំ 2006 ។ 12 ឆ្នាំក្រោយមកគាត់ក៏បានភ្ញាក់ឡើង។

រឿងដំបូងដែលគាត់បានឃើញនៅពេលគាត់បានដឹងខ្លួនពីសន្លប់នោះគឺម្តាយរបស់គាត់អាយុ 75 ឆ្នាំដែលស្រក់ទឹកភ្នែកនៅចំពោះមុខរបស់គាត់។

ម្តាយរបស់គាត់គឺអ្នកស្រី វៃ មីងយីង (Wei Mingying) បានចំណាយប្រាក់សន្សំទាំងអស់របស់គាត់ហើយចំណាយពេល១០ឆ្នាំដើម្បីមើលថែរក្សាកូនប្រុសរបស់គាត់ដែលសន្លប់នៅគ្រែទាំងថ្ងៃនិងយប់។

លោក Wang Shubao បានសន្លប់បន្ទាប់ពីមានការបុកទង្គិចនៅខេត្ត Shandong ភាគខាងកើតប្រទេសចិន។ គាត់មានអាយុ 36 ឆ្នាំនៅពេលគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង។

នៅពេលដែលឪពុករបស់គាត់បានទទួលមរណភាពតាំងពីគាត់នៅក្មេងមកម្ដាយរបស់គាត់បានដើរតួជាអ្នកផ្គត់ផ្គង់តែមួយគត់នៅក្នុងគ្រួសារ។

អ្នកស្រីវៃ យីមីងយីង បានចំណាយទ្រព្យសម្បត្តិទាំងអស់របស់គាត់ចំណាយលើថ្លៃព្យាបាលកូនប្រុសរបស់គាត់។

អ្នកស្រីក៏បានជំពាក់បំណុលគេ 120.000 យ័នផងដែរ (17.248 ដុល្លារអាមេរិក) ។ យោងតាមបទសម្ភាសន៍ដែលគាត់បានផ្តល់ឱ្យអ្នកយកព័ត៌មានរបស់ Dailly Mail បានឱ្យដឹងថាគាត់មានជីវភាពក្រីក្រពេកដែលនៅពេលមួយគាត់មិនបានញ៉ាំអាហារអស់រយៈពេលមួយខែ។

"មាត់របស់ខ្ញុំអណ្តាតរបស់ខ្ញុំស្ងួតអស់ហើយ។ ខ្ញុំបានត្រឺមតែផឹកទឹកតែប៉ុណ្ណោះ"។ ម្តាយវ័យចំណាស់នេះបានធ្លាក់ក្នុងសភាពស្គមស្គាំងស្រក់ទម្ងន់អស់ដល់ទៅ 20 គីឡូក្រាមក្នុងរយៈពេលប៉ុន្មានឆ្នាំហើយឥឡូវនេះគាត់មានទម្ងន់ត្រឹមតែ 30 គីឡូក្រាមតែប៉ុណ្ណោះ។

ជារៀងរាល់ថ្ងៃគាត់គ្រោកនៅម៉ោង 5 ព្រឹកមុនពេលគាត់សម្អាតមុខនិងខ្លួនកូនប្រុសរបស់របស់គាត់, មើលថែរក្សា, ម៉ាស្សានិងធ្វើចលនារាងកាយ និងការបន្ទោបង់របស់កូនគាត់។

អរគុណណាស់បន្ទាប់ពីរយៈពេល 12 ឆ្នាំដែលសន្លប់កូនប្រុសររបស់លោកស្រីវៃ បានដឹងខ្លួនឡើងវិញចំពោះគ្រប់យ៉ាងដែលគាត់បានលះបង់ដើម្បីកូនរបស់គាត់។

លោកវ៉ាងនៅតែមិនអាចនិយាយនិងផ្លាស់ទីបានប៉ុន្តែគាត់អាចឆ្លើយតបដោយស្នាមញញឹមនិងសំលេងទៅកាន់ម្តាយគាត់។

ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំសង្ឃឹមថាគាត់នឹងទទួលបានការធូរស្រាលឡើងវិញ។ ខ្ញុំនឹងមិនបោះបង់គាត់ឡើយ។

អ្នកស្រីវៃបាននិយាយទាំងទឹកភ្នែកថា ខ្ញុំសង្ឃឹមថាគាត់អាចហៅខ្ញុំថា" ម្ដាយ "ម្តងទៀត។

ឱកាសមួយសម្រាប់ភ្ញាក់ពីសន្លប់មួយអាស្រ័យទៅនឹងភាពធ្ងន់ធ្ងរនិងមូលហេតុនៃការគ្រោះថ្នាក់ខួរក្បាលរបស់ពួកគេ។

 

ដោយៈ វីរៈ

ប្រភព: Daily Mail