ទេវតា​ទ្រព្យ​ចារ​រួច​ហើយ ម្ចាស់​ឆ្នាំ​ទាំង ៣ នឹង​ដើរ​បុក​មាស បុក​ប្រាក់ ពេញ ១៨០ ​ថ្ងៃ​បន្ទាប់

តាម​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​ឃើញ​ថា នៅ​កំឡុង​ពេល ១៨០ ​ថ្ងៃ​បន្ទាប់ ឬ​រយៈ​ពេល ៦ ខែ​ខាង​មុខ​នេះ សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដូច​គេ​ជប់​មាស ជប់​ប្រាក់​ឲ្យ​កើត​ឡើង​នៅ​នឹង​មុខ មិន​ហត់​ទៅ​រក​នៅ​ឯ​ណា​ឆ្ងាយ។ សូម​ទៅ​ផ្ទៀងផ្ទាត់​មើល ថា​តើ​មាន​ប៉ះ​ឆ្នាំ​របស់​លោក​អ្នក​ដែរ​ឬ​ទេ ឬ​ក៏​ប៉ះ​ឆ្នាំ​មនុស្ស​ដែល​អ្នក​ស្គាល់ កុំ​ភ្លេច​ចែករំលែក​ទៅ​កាន់​ពួក​គាត់​ផង៖

អ្នក​កើត​ឆ្នាំ​កុរ (ជ្រូក)

1

តាម​ហោរាសាស្រ្ត​បាន​ទាយ​មក​ថា នៅ​រយៈ​ពេល ១៨០ ​ថ្ងៃ​ទៅ​មុខ អ្នក​កើត​ឆ្នាំ​កុរ នឹង​មាន​លាភ​សំណាង​ល្អ មាន​ឱកាស​បង្កើន​ទ្រព្យ​រីក​ធំ ក្នុង​អាជីព​ការងារ​ និង​ការ​រកស៊ី​ទាំង​ឡាយ។ តែ​យ៉ាង​ណា​ បើ​អ្នក​ជា​មនុស្ស​ត្រៀម​នឹង​ចាប់​អាជីព​ថ្មី ក៏​សុំ​ប្រុងប្រយ័ត្ន​បន្តិច​ផង ព្រោះ​មុន​ជួប​លាភ​ធំ គឺ​ត្រូវ​ឆ្លង​កាត់​គ្រោះ​បន្តិច។

មិន​ត្រឹម​តែ​សំណាង​ផ្នែក​ទ្រព្យ​ប៉ុណ្ណោះ​ទេ ទៀត​សោត​ទាំង​កេរ​ឈ្មោះ ក៏​រីក​សាយ​ខ្លាំង​ដែរ ដូច​គ្នា​ទៅ​នឹង​រឿងរ៉ាវ​ស្នេហា ដែល​ជួប​ការ​លំបាក ជួប​ឧបសគ្គ​ពេល​កន្លង​មក ឥឡូវ​ប្រែ​មក​ស្រស់ស្រាយ ប្រៀប​ដូច​ជា​មេឃ​ទើប​ស្រឡះ ក្រោយ​ភ្លៀង​មួយ​មេ​ធំ។

អ្នក​កើត​ឆ្នាំ​ច (ឆ្កែ)

2

ក្នុង​រយៈ​ពេល ១៨០ ​ថ្ងៃ​ខាង​មុខ លាភ​សំណាង​នឹង​ចូល​មក​ច្រើន​ដល់​ម្ចាស់​ឆ្នាំ​ច។ នៅ​ក្រោម​ការ​បង្ហាញ​ទិស ការ​ការពារ​ពី​ទេវតា​ទ្រព្យ ម្ចាស់​ឆ្នាំ​ច នឹង​សាយភាយ​គ្រាប់​ខ្សាច់​នៃ​ទ្រព្យ​ចូល​មក​ក្នុង​ជីវិត នាំ​ឲ្យ​កើត​ជា​ផល ជា​ផ្កា​រាប់​មិន​អស់។

ជីវភាព​ពី​លំបាក ប្រែ​ក្លាយ​ជា​មធ្យម ពី​មធ្យម​ប្រែ​ក្លាយ​ជា​មាន អាច​រស់​ស្រួល​ក្នុង​រយៈ​ពេល ៣ ខែ​ទៅ​មុខ។ កិច្ច​សន្យា​ប្រាក់​រាប់​ពាន់​រាប់​មុឺន​ដុល្លារ នឹង​ចូល​មក​ដល់​សម្រាប់​អ្នក​រក​ស៊ី​ជំនួញ​ធំ រី​ឯ​អ្នក​បម្រើ​អាជីព​ការងារ ក៏​ត្រៀម​នឹង​ទទួល​បាន​មុខ​តំណែង​ថ្មី ហើយ​ក៏​មិនមាន​អ្នក​ច្រណែន​តាម​បៀតបៀន​នោះ​ដែរ។

អ្នក​កើត​ឆ្នាំ​មមែ (ពពែ)

3

ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​មក​ថា អ្នក​កើត​ឆ្នាំ​មមែ នៅ​រយៈ​ពេល ១៨០ ​ថ្ងៃ​ទៅ​មុខ ពួក​គេ​នឹង​ជៀស​អស់​បញ្ហា ជៀស​អស់​គ្រោះ ហើយ​ចូល​មក​វិញ​តែ​លាភ តែ​សំណាង ជា​ពេលវេលា​រាសី​ចក្រ​រុញ​ឲ្យ​ឡើង​ខ្ពស់​ត្រដែត។

បើ​មនុស្ស​នៅ​លីវ នឹង​ជោគជ័យ​ខ្លាំង ហើយ​ថែម​ទាំង​រក​បាន​គូ​គាប់​ក្នុង​ជីវិត រី​ឯ​អ្នក​មាន​គូ មាន​គ្រួសារ ក៏​នឹង​ផ្តុំ​ទៅ​ដោយ​សុភមង្គល​ ភាព​កក់ក្ដៅ ហើយ​មាន​ពេលវេលា​សម្រាក​ជួបជុំ​គ្នា ដោយ​មិន​ខ្វល់​រឿងរ៉ាវ​អាក្រក់​ទាំង​ឡាយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក