១៦,១៧,១៨ មិនា ឲ្យ​គេ​មើល​ងាយ​ចុះ ទេវតា​នឹង​កាន់​តែ​ប្រោស​ទ្រព្យ​ដល់​ម្ចាស់​ឆ្នាំ​ទាំង ៣

ចូលដល់ពាក់កណ្តាលខែមិនា ហើយក៏ជាពេលវេលានាំលាភ និងការមានរាសីខ្ពស់ត្រដែតសម្រាប់អ្នកកើតឆ្នាំទាំង ៣ នៅរយៈពេល ៣ ថ្ងៃបន្ទាប់នេះផងដែរ ចាំទុកគឺថ្ងៃ ១៦ ១៧ និង ១៨៖

អ្នកកើតឆ្នាំមមី - សេះ

1

ជាពេលវេលាផ្លាស់ប្តូរជោគវាសនារបស់អ្នក ដោយក្នុងកំឡុងពាក់កណ្តាលចូលចុងសប្តាហ៍ នៃខែមិនានេះ អ្នកនឹងលែងសូវខ្វល់ពីរឿងប្រាក់កាក់ហើយ ពោលគឺអ្នកនឹងឃើញឱកាសថ្មីក្នុងការទទួលបានផលចំណេញ ឬជាប្រភពចំណូលថ្មីសម្រាប់អ្នកលើសពីការរកបាននៅពេលបច្ចុប្បន្ន។

អ្នកកើតឆ្នាំមមី ជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយរមែងទទួលបានការស្រលាញ់រាប់អាន និងជឿទុកចិត្តពីដៃគូសហការ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន ដែលមួយជីវិតនេះរមែងជួយឲ្យពួកគេមានលាភឡើងច្រើនជាងចុះ។

អ្នកកើតឆ្នាំច - ឆ្កែ

2

១៦,១៧ និង ១៨ មិនា គឺជាពេលអំណោយផលសម្រាប់អាជីវកម្មនិងការងាររបស់អ្នកកើតឆ្នាំច។ អ្នកអាចនឹងត្រូវបានដំឡើងឋានៈមុខងារ ក៏ដោយសារតែការខិតខំរបស់អ្នកកន្លងមក។ ថ្នាក់លើរបស់អ្នកក៏បានមើលឃើញពីទេពកោសល្យនិងសមត្ថភាពពិតរបស់អ្នក។

ជាងនេះនៅកំឡុងពេល ៣ ថ្ងៃ សម្រាប់ទំនាក់ទំនងស្នេហាអ្នកអាចមានការទាស់ពាក្យ ទាស់សម្តីនឹងដៃគូបន្តិច តែត្រូវចាំអ្នកត្រូវមានការអត់ធ្មត់ អត់ធន់ឲ្យបានខ្ពស់ ព្រោះដៃគូរបស់អ្នកបច្ចុប្បន្ន ជាមនុស្សដែលពិបាកនឹងរកបាន។

អ្នកកើតឆ្នាំវក - ស្វា

3

ជាពេលវេលាជោគជ័យសម្រាប់អ្នកកើតឆ្នាំវក ហើយភាគច្រើនពួកគេជាមនុស្សស្ងាត់ស្ងៀម តែជ័យជម្នះក្នុងជីវិតបានរំលេចមកក្នុងពេលនេះហើយ។

តាមក្បួនហោរាសាស្រ្តក៏បានទស្សន៍ទាយមកថា អ្នកកើតឆ្នាំវកពេលចុងក្រោយនេះហាក់ដូចជាមានវិញ្ញាណល្អ តាមចាំជួយគ្រប់ពេលគ្រប់វេលា ជាហេតុនាំឲ្យគេបញ្ចៀសរឿងអាក្រក់ ហើយជួបតែរឿងល្អច្រើន។ ជោគជតារាសីសម្រាប់ ៣ ថ្ងៃដូចបានរៀបរាប់ នៃអ្នកកើតឆ្នាំវក អាចធានាបាននឹងប្រមូលលុយបានច្រើន ហើយការវិយោគនានាកន្លងមកក៏ដល់ពេលកើបផលចំណេញហើយដែរ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក