៤ យ៉ាងងាយៗ លុបបំបាត់ចំណុចខ្មៅក្រោមភ្នែក គ្មានស្នាមជ្រីវជ្រួញ យ៉ាងមានប្រសិទ្ធភាពបំផុត

តើអ្នកមានបញ្ហាក្រោមភ្នែកខ្មៅដែរឬទេ? សូមអនុវត្តវិធីព្យាបាលស្នាមខ្មៅដូចខាងក្រោមនេះនៅផ្ទះដោយខ្លួនឯង តើនឹងឃើញលទ្ធផលគួរឲ្យចាប់អារម្មណ៍បែបណា?

១. ប្រើសេរ៉ូមភ្នែកដែលមានវីតាមីន C

សេរ៉ូមវីតាមីន C ជួយអោយស្បែកភ្លឺថ្លា ទប់ស្កាត់ភាពចាស់ បង្កើន collagen យ៉ាងមានប្រសិទ្ធភាព។  មិនតែប៉ុណ្ណោះ នឹងជួយឲ្យសភាពក្រោមភ្នែកភ្លឺថ្លា កាន់តែតឹងណែនជាងមុន ហើយប្រសិនបើអ្នកបានប្រើក្នុងរយៈពេលវែង ក៏ជួយការពារភាពចាស់ និងកាត់បន្ថយភាពជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាពផងដែរ។

២. ពេលចូលគេងត្រូវតែគេងឲ្យត្រង់ខ្លួន

ការ​គេង​ផ្អៀងឬផ្កាប់មុខ ​​អាច​ធ្វើ​ឱ្យ​ស្បែក​ក្រោម​ភ្នែក​​បង្រួម រក្សា​ជាតិ​ទឹកច្រើនរហូត​ប្រែ​ទៅ​ជា​ហើម និង​ខ្មៅងងឹតយ៉ាងងាយ​។ ដូច្នេះ ដើម្បីកុំឲ្យជួបបញ្ហានេះ អ្នកគួរតែហាត់ដេកលើខ្នងឲ្យបានខ្ជាប់ខ្ជួន ព្រោះវាមានសមត្ថភាពខ្ពស់អាចជួយជៀសវាងការបង្ហាប់ និងស្នាមជ្រួញនៅលើស្បែក។

៣. ប្រើ rollers ត្រជាក់

ការរចនាបែបម៉ាស្សាបែបរំកិលបន្តិចម្ដងៗនឹងជួយសម្រួលដល់ស្បែកក្រោមភ្នែក ធ្វើអោយឈាមរត់បានស្រួល កាត់បន្ថយការហើម។ យ៉ាងណាក៏ដោយ ផលិតផលនេះមិននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់ទេ ប្រសិនបើអ្នកប្រើវាពីរបីដង ដោយមិនមានការព្យាយាម។ វិធីមួយទៀត អ្នកអាចយកទឹកកកមករុំកន្សែងស្តើង ដើម្បីម៉ាស្សាស្បែកនៅក្រោមភ្នែកក៏បានដែរ។

៤. ផឹកទឹកឱ្យបានច្រើន

សារការទទួលទានគ្រឿងស្រវឹងច្រើនក៏អាចធ្វើឱ្យរាងកាយខ្សោះជាតិទឹក រហូតបណ្ដាលឲ្យស្ថានភាពនៃរង្វង់ភ្នែកខ្មៅ និងហើមកាន់តែច្បាស់។ ដើម្បីកាត់បន្ថយបញ្ហានេះ អ្នកត្រូវ​ទទួលទាន​ទឹក​ឱ្យបាន ២ លីត្រ​ក្នុង​មួយថ្ងៃ ដើម្បី​ផ្តល់​ជាតិ​ទឹក​គ្រប់គ្រាន់​សម្រាប់​រាងកាយ និង​ស្បែកកាន់តែភ្លឺថ្លា​។

ប្រភព៖ បរទេស