រូបទេវតាទ្រព្យដែលអ្នកបានជ្រើសរើស នឹងបង្ហាញអ្នកពីពេលវេលា និងវ័យដែលអ្នកនឹងអាចរកលុយបានច្រើនបំផុត និងអាចសល់ទ្រព្យស្ដុកស្ដម្ភក្លាយជាអ្នកមាន។
ក. ចាប់ពីអាយុ ៥០ ឆ្នាំទៅ
អ្នកមានសមត្ថភាពល្អ ចេះប្រើសម្ថភាពពិសេសដើម្បីរកលុយ។ ប៉ុន្តែអ្នកជាមនុស្សមានចិត្តឆេវឆាវ ចិត្តក្ដៅ ងាយនឹងសម្រេចចិត្តល្ងង់ខ្លៅក្នុងការវិនិយោគ ឬចំណាយលុយកាក់ ដូច្នេះហើយងាយនឹងបរាជ័យ ឬខ្ជះខ្ជាយ ពិបាកប្រមូលទ្រព្យនៅវ័យក្មេងណាស់។
បន្ទាប់ពីវ័យកណ្តាល អ្នកពិតជាមានទិសដៅត្រឹមត្រូវសម្រាប់ខ្លួនអ្នក លែងចូលទៅក្នុងអាជីវកម្មប្រថុយប្រថាន និងឆ្កួតៗទៀតហើយ មានបទពិសោធន៍គ្រប់គ្រាន់ដើម្បីចៀសវាងកំហុស។
ខ. ចាប់ពីអាយុ ៣៥-៤០ ឆ្នាំ
អ្នកមានសមត្ថភាពរកលុយបានល្អណាស់ ចេះចាប់យកឱកាស។ គ្រាន់តែស្តាប់ព័ត៌មាន ធ្វើបច្ចុប្បន្នភាពស្ថានភាពអ្នកអាចរកចំណូលបានច្រើនយ៉ាងច្រើន។ ឱកាសរកលុយមិនច្រើនទេ តែចាយមិនស្តាយក្រោយ ពិបាករក្សាទ្រព្យខ្លួនឯង។ នៅពេលអ្នកឈានដល់អាយុពេញវ័យ អ្នកនឹងដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក និងប្រមូលលុយ។
គ. ពី ២៤ ទៅ ៣៣ ឆ្នាំ
អាកប្បកិរិយារបស់អ្នកចំពោះបញ្ហាលុយ គឺមានភាពប្រាកដនិយមណាស់ អ្នកមិនហ៊ានប្រថុយនឹងការវិនិយោគនោះទេ វាតែងតែមានសុវត្ថិភាពក្នុងការរកលុយ។ តាំងពីក្មេងមកអ្នកដឹងពីរបៀបសន្សំប្រាក់ក៏ដូចជា "រកលុយ" ដោយកម្លាំងផ្ទាល់ខ្លួនរបស់អ្នក។
អ្នកស័ក្តិសមណាស់សម្រាប់ការងារវិភាគហិរញ្ញវត្ថុ ឬរឿងដែលត្រូវប្រើខួរក្បាលច្រើន។ ពេលដែលអ្នកសន្សំបានគ្រប់គ្រាន់ហើយ ចូរគិតពីការកាន់កាប់អចលនទ្រព្យ វិនិយោគដើម្បីពង្រីកអាជីព។
ឃ. ៣០ ទៅ ៣៥ ឆ្នាំ
អ្នកក៏ចង់បានប្រាក់ច្រើនដែរ ប៉ុន្តែចំណង់មិនខ្លាំងទេ។ អ្នកចូលចិត្តសន្សំជាជាងវិនិយោគ។ មិនត្រឹមតែប៉ុណ្ណោះ រាល់ពេលដែលអ្នកមានបំណងចង់ចំណាយលើអាជីវកម្មណាមួយ អ្នកងាយនឹងយល់ច្រលំនឹងគំនិតរបស់អ្នកដទៃ ដូច្នេះហើយអ្នកតែងតែបោះបង់ពាក់កណ្តាលផ្លូវ។
ប៉ុន្តែចាប់ពីអាយុ ៣០ ឡើងទៅ អ្នកកាន់តែឆ្លាតជាងមុន មានគំនិត និងគោលជំហររឹងមាំជាងមុន និងមិនអនុញ្ញាតឱ្យខ្លួនអ្នករងឥទ្ធិពលពីអ្នកដទៃទៀតទេ។ ជាលទ្ធផល ហិរញ្ញវត្ថុរបស់អ្នកក៏រីកចម្រើនខ្លាំងផងដែរ៕
ប្រភព ៖ បរទេស / Knongsrok