បើតាមហោរាសាស្រ្តបានទស្សន៍ទាយមកថា នៅកំឡុងរយៈពេល ៩៩ ថ្ងៃបន្ទាប់ អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែត រាប់ចូលបានជាកំពូលឆ្នាំរីកទ្រព្យ ដែលមានលុយហូរចូលឥតឈប់៖
អ្នកកើតឆ្នាំមមែ - ពពែ
ជាមនុស្សដែលមានទេពកោសល្យ ឈ្លាសវៃ និងមានពូកែខាងបង្កើតទំនាក់ទំនងក្នុងសង្គម។ មនុស្សនេះ ងាយនឹងមានផ្លូវបង្កើនទ្រព្យសម្បត្តិលឿនណាស់ ពោលអាចកសាងជីវិតជោគជ័យទាំងនៅវ័យក្មេង ល្មមអាចឲ្យអ្នករាល់គ្នា នៅជុំវិញគោរពឲ្យតម្លៃខ្ពស់។
ហោរាសាស្ត្ររយៈពេល ៩៩ ថ្ងៃខាងមុខ រាប់ចាប់ពីចុងខែឧសភានេះតទៅ អ្នកកើតឆ្នាំមមែ នឹងទទួលបានលាភសំណាង រាល់បញ្ហាការលំបាកទាំងឡាយ នឹងត្រូវបានលាភមកបាំងជិត។ ការបង្កើនចំណូលក៏នឹងកើតមានជាប់ថ្ងៃ ហើយដូចមានអ្វីមួយមកជំរុញ ឲ្យអ្នកគិតរហ័ស ឃើញលទ្ធផលរហ័ស រីឯជីវិតស្នេហាក៏នឹងពោរពេញទៅដោយសុភមង្គលផងដែរ។
អ្នកកើតឆ្នាំកុរ – ជ្រូក
សញ្ញារាសីចក្ររយៈពេល ៩៩ ថ្ងៃ ជីវិតម្ចាស់ឆ្នាំកុរ នឹងមានការប្រែប្រួលពោរពេញទៅដោយភាពវិជ្ជមាន។ មនុស្សនេះតែងតែឧស្សាហ៍ព្យាយាម ខិតខំធ្វើការងារតាំងតែពីដើមមក ហើយពេលទៅមុខ ក៏នឹងធានាអាចមានលុយយូរចូលយ៉ាងច្រើន។
វាឆ្លើយតបទៅនឹងសមិទ្ធផល កើតចេញពីការតស៊ូអំណត់កន្លងមក ហើយពេលទៅមុខ ទោះត្រូវប្រលូកក្នុងសមរភូមិថ្មី មានការប្រកួតប្រជែងខ្ពស់ប៉ុណ្ណា ក៏ម្ចាស់ឆ្នាំកុរ មិនចាញ់ប្រៀបគេដែរ ពោលនឹងសង្ឃឹមអាចប្រជែងយកឈ្នះ ជម្នះអស់រាល់ឧបសគ្គទាំងឡាយ កើតជាផ្លែជាផ្កាចូលក្នុងជីវិតបាន។
អ្នកកើតឆ្នាំខាល – ខ្លា
រមែងមានចរិតមាំមួន មានភាពជាអ្នកដឹកនាំតាំងពីកំណើត ហើយម្ចាស់ឆ្នាំខាល ប្រឈមបញ្ហាច្រើនណាស់ក្នុងជីវិត តែពួកគេតែងលើកទឹកចិត្តខ្លួនឯងជាប់ជានិច្ច។ ក៏អរគុណចំពោះការជឿជាក់ និងឆន្ទៈដែលមានតាំងតែពីដើមមក។
យ៉ាងណានៅរយៈពេល ៩៩ ថ្ងៃទៅមុខ អ្នកកើតឆ្នាំខ្លា នឹងទទួលបានការមើលឃើញ ការជ្រោមជ្រែងពីមនុស្សដែលមានបុណ្យ មានឋានៈខ្ពស់ជាងខ្លួន អាចជួយស្រោចស្រង់ឲ្យគេទទួលបានជោគជ័យក្នុងជីវិត។ លាភធំនឹងហូរចូលមកដល់ ចូលអ្នកចាំតែមើលចុះ ពោលជីវិតនឹងឃើញមានភាពល្អប្រសើរឡើងខ្លាំង ធៀបនឹងកាលពី ៣ ខែដំបូងនៃឆ្នាំ ២០២២ ដែលលំបាកខ្លាំង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក