លែងជាបញ្ហាទៀតហើយ!​ ចង់បានរោមភ្នែកវែងស្អាត ទាំងនេះជាវិធីសាមញ្ញៗ ដើម្បីបណ្តុះរោមភ្នែក

អ្នក​តែងតែ​លាក់បាំង​រោមភ្នែក​ខ្លីៗ​របស់​អ្នក​ដោយ​ការពាក់​រោមភ្នែក​ក្លែងក្លាយ ឬ​លាប​ម៉ាស្ការ៉ា ប៉ុន្តែ​ជា​ការពិតណាស់ របស់​អស់​នេះ​នឹង​ប៉ះពាល់​ដល់​ភ្នែក​ក៏​ដូចជា​ការលូតលាស់​តាម​ធម្មជាតិ​របស់​រោម​ភ្នែក។ ដូចនេះ ដើម្បី​ចិញ្ចឹម​រោមភ្នែក​ឱ្យ​ឆាប់​ដុះវែង​ខ្មៅ​ស្អាត ធ្វើ​តាម​វិធី​សាមញ្ញ ហើយ​ងាយៗ​ខាងក្រោម៖

១. ប្រើ​ប្រេង

-​ ប្រេងដូង​សម្បូរ​វីតាមីន E, C និង​សារធាតុខនិជ​ច្រើន​ជួយ​ចិញ្ចឹម​រោមភ្នែក​បាន​យ៉ាងល្អ ការពារ​ពី​ការជ្រុះ

- ប្រេងអូលីវ​ជួយ​បណ្តុះ​រោមភ្នែក​ឱ្យ​វែង ហើយ​ក្រាស់។

- ប្រេង​អាល់ម៉ុង​សម្បូរ​វីតាមីន E ជួយ​ឱ្យ​រោមភ្នែក​ខ្លី​ទៅជា​វែង​បាន។

- អ្នក​គ្រាន់តែ​ត្រូវ​លាង​សម្អាត​តំបន់​ភ្នែក​ឱ្យ​ស្អាត រួច​ជ្រលក់​សំឡី​ចូល​ប្រេង​បន្តិច​លាប​លើ​រោមភ្នែក និង​រក្សាទុក​មួយ​យប់ និង​លាង​ចេញ​នៅព្រឹក​ស្អែក។

Lashes 1524254965

 

២. ប្រើ​វ៉ាសេលីន

វ៉ាសេលីន​មិន​ត្រឹមតែ​ផ្តល់​សំណើម​ដល់​ស្បែក​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ជួយ​ជម្រុញ​ដល់​ការលូតលាស់​របស់​រោមភ្នែក​ទៀត​ផង។ យក​សំឡី​ជ្រលក់​ចូល​វ៉ាសេលីន​បន្តិច លាប​ពី​គល់​ដល់​ចុង​រោម​ភ្នែក។

Untitled 1

 

៣. វីតាមីន E

វីតាមីន E មិន​ប៉ះពាល់​ភ្នែក​ទេ។ អ្នក​ច្របាច់​យក​ទឹក​ពី​ក្នុង​ថ្នាំ រួច​លាប​លើ​ទាំង​រោមភ្នែក​លើ និង​ក្រោម។

Step 1 Prepare A Mix Of Castor Oil Coconut Oil And Vitamin E Oil To Get Thicker Eyelashes

 

៤. វិធីផ្សំ

វិធី​នេះ​នឹង​ជួយ​ឱ្យ​រោមភ្នែក​ឆាប់​ដុះ​វែង​លឿន​រហ័ស​ក្នុង​រយៈពេល​ខ្លី ដោយ​អ្នក​គ្រាន់តែ​លាយ​ប្រេងដូង ១ស្លាបព្រាកាហ្វេ គ្រាប់​ថ្នាំ​វីតាមីន E ១ + វ៉ាសេលីន ១/៣ស្លាបព្រាកាហ្វេ​ច្របល់​ឱ្យ​សព្វ​ចូលគ្នា។ ដាក់​ចូល​ក្នុង​ក្រឡ​ស្អាត​មួយ​គ្រប​ឱ្យ​ជិត។ ប្រើ​សំឡី ឬ​ច្រាស់​ម៉ាស្ការ៉ា​ជ្រលក់​វា​លាប​លើ​រោម​ភ្នែក៕

Natural Remedies To Get Beautifully Long Eyelashes