#ធ្វើជាមនុស្សប្រុសគួរតែដឹង តើមនុស្សស្រីត្រូវការអ្វីពីគូស្នេហ៍របស់នាង?

#មនុស្សប្រុសដឹងទេ?​

កាលពីក្មេងនារីៗស្រឡាញ់ឪពុកម្ដាយនាងជាងគេគ្មានអ្នកជំនួសបាន ពេលនាងធំបន្តិចនាងចាប់ផ្ដើមមានមិត្តភក្ដិស្និទ្ធស្នាលរួមសុខរួមទុក្ខ បន្ទាប់មកទៀតនាងក៏បានស្គាល់អ្នក នៅពេលដែលនាងព្រមទទួលក្ដីស្រឡាញ់ពីអ្នក គឺមិនមែនព្រោះនាងចង់បានអ្វីពីអ្នកនោះទេ គឺនាងបានលះបង់របស់ជាច្រើនដើម្បីក្ដីស្រឡាញ់មួយនោះ ព្រោះតែនាងស្រឡាញ់អ្នកខ្លាំង ចង់បង្កើតគ្រួសារមួយជាមួយអ្នក ៖

-នាងត្រូវឃ្លាតឆ្ងាយពីការមើលថែរបស់ឪពុកម្ដាយរបស់នាង

-នាងត្រូវខានបានជួបជុំបងប្អូនមិត្តភក្ដិនាងញឹកញាប់ដូចមុន

-នាងត្រូវធ្វើការងារផ្ទះទ្វេដង​ឬលើសនេះទៀតផង

-នាងត្រូវមើលថែអ្នកផង មើលថែកូនផង(បើមាន) នាងពុំសូវបានមើលថែខ្លួនឯងដូចមុនទេ

-នាងត្រូវលះបង់ពេលវេលាថែរក្សាសម្ផស្សនិងសុខភាពរបស់នាង

-នាងត្រូវមើលថែឪពុកម្ដាយរបស់អ្នកផង ឪពុកម្ដាយរបស់នាងផង

-នាងត្រូវរៀបចំខ្លួនឲ្យសមរម្យសម្រាប់អ្នកផង សម្រាប់សាច់ញាតិអ្នកផង សម្រាប់មិត្តភក្ដិអ្នកផង នាងមិនហ៊ានធ្វើអ្វីប្រហែសតាមតែនឹកឃើញដូចពីមុនទេ

ពេលខ្លះនាងមិនមែនមិនដឹងថាអ្នកស្រឡាញ់នាងទេ តែជាមនុស្សស្រី ទោះរឹងមាំប៉ុនណា ក៏គង់ចង់បានការថ្នាក់ថ្នមយកចិត្តទុកដាក់ឲ្យបានច្រើនពីមនុស្សដែលនាងស្រឡាញ់ ការស្រឡាញ់ក្នុងចិត្តរបស់អ្នកគឺវាមានតម្លៃពិតមែន តែភាពកក់ក្ដៅដែលអ្នកផ្ដល់ឲ្យតាមរយៈកាយវិការខាងក្រៅគឺវាសំខាន់ណាស់ដែរ។

មនុស្សស្រីឯណានឹងសប្បាយចិត្តបើអ្នករវល់នឹងការងារភ្លេចនាង មិនរវល់នឹងនាងសោះនោះ បើអ្នកទៅជួបតែមិត្តភក្ដិអ្នក ទុកគាត់ចោល បម្រើតែឪពុកម្ដាយអ្នក មិនបានបម្រើឪពុកម្ដាយនាង ទុកឲ្យនាងនៅតែម្នាក់ឯងញឹកញាប់ មិនដែលឮពាក្យស្រឡាញ់ពីមនុស្សដែលនាងស្រឡាញ់ ពេលឈឺអ្នកមិនសូវខ្វល់ ពេលចង់បានអីក៏អ្នកមិនដែលស្ដាប់នាង ពេលចង់ធ្វើអ្វីក៏អ្នកមិនយកចិត្តទុកដាក់ជាមួយនាង តើឲ្យមនុស្សស្រីណានឹងមិនអន់ចិត្តនឹងអ្នកបានទៅ?

ចង់ឲ្យប្រពន្ធគោរពស្រឡាញ់អ្នកមិនអន់ចិត្តរករឿងអ្នកមិនពិបាកទេ

-ស្រឡាញ់នាងឲ្យបានច្រើន

-និយាយថាស្រឡាញ់នាងឲ្យបានច្រើន

-យកចិត្តទុកដាក់នឹងនាងឲ្យបានច្រើន

-ពេលនាងមានបញ្ហាត្រូវធ្វើជាអ្នកដោះស្រាយបញ្ហា

-ពេលនាងឈឺត្រូវធ្វើជាអ្នកមើលថែនាងឲ្យបានល្អបំផុត

-ពេលនាងហត់នឿយនឹងការងារគ្រប់យ៉ាងត្រូវឱបនាងហើយប្រាប់នាងថា "អូនហត់មែន? សម្រាកចុះទុកការងារហ្នឹងឲ្យបងធ្វើ" (ប្រពន្ធណាទៅហ៊ានឲ្យប្ដីធ្វើការងារហ្នឹងបើផ្អែមយ៉ាងហ្នឹង ដឹងតែផឹកទឹកឃ្មុំឲ្យស្រឡះខ្លួនហើយមកធ្វើការហ្នឹងទៀតមិនខាន😂)

-ឧស្សាហ៍នាំនាងដើរលេងនៅកន្លែងដែលនាងប្រាថ្នា ជាពិសេសគឺទៅលេងឪពុកម្ដាយនាង

-ទិញអំណោយសម្រាប់ថ្ងៃពិសេសឲ្យនាង ឬមិនមែនថ្ងៃពិសេសក៏កាន់តែប្រសើរ

នៅមានរឿងសាមញ្ញៗជាច្រើនទៀតដែលអ្នកអាចធ្វើបាន ពេលខ្លះគ្រាន់តែចងសក់លាបក្រេមឲ្យនាងក៏នឹងធ្វើឲ្យនាងសប្បាយចិត្តណាស់ដែរ ។

(មិនដឹងសរសេរហ្នឹងត្រូវឬអត់ទេ😂​សង្ឃឹមថាត្រូវចុះ

តែសំខាន់អ្នកសរសេរហ្នឹងដោយសារអ៊ីចឹងបាននៅកំលោះអូឡាក់ហ្ស៊ីនដល់ឥឡូវ 😂សុំខ្លាចហើយ🙏)

-ស្ដេចស្វា៕៚-

Credit: ស្តេចស្វា