ចរិតមិនល្អរបស់តារានិករទាំង១២ ដែលអ្នកគួរតែដឹង!

ធម្មតាអ្នកដឹងហើយថាតារានិករគឺអាចបង្ហាញពីចរិតលក្ខណៈពិតរបស់មនុស្សម្នាក់ៗបាន ដោយក្នុងនោះគេបែងចែកតារានិករទៅតាមថ្ងៃខែដែលយើងកើត នោះអ្នកនឹងដឹងថាអ្នកស្ថិតនៅក្នុងក្រុមតារានិករមួយណា។ ហើយថ្ងៃនេះ ក្នុងស្រុក នឹងបង្ហាញអ្នកពីចរិត ឬ ចំណុចមិនល្អរបស់តារានិករទាំង១២៖

1

១.ក្រុមធាតុខ្យល់ (Gemini, Libra, Aquarius)

ចរិតមិនល្អរបស់ក្រុមនេះគឺជាគោលការណ៍ហួសហេតុរបស់ពួកគេ។ ពេលខ្លះពួកគេតែងតែគិតថាខ្លួន ល្អបំផុត មានចំណេះដឹងបំផុត ហើយចាត់ទុកអ្នកដទៃទៀតគឺជាមនុស្សល្ងង់។ ពួកគេតែងតែមើលងាយអ្នកដទៃ ហើយធ្វើតែអ្វីដែលគេចង់បានប៉ុណ្ណោះ ដោយមិនខ្វល់ពីអារម្មណ៍អ្នកដទៃឡើយ។

2

២.ក្រុមធាតុភ្លើង (Aries, Leo, Sagittarius)

តារានិករទាំងនេះភាគច្រើនតែងតែមានអារម្មណ៍ពោរពេញដោយភាពរីករាយ ស្រឡាញ់យុត្តិធម៌ មានការគោរពខ្លួនឯងខ្លាំង និងសីលធម៌ខ្ពស់។ តែពេលខ្លះពួកគេមានចរិតឆេវឆាវ ឈាមក្តៅ និងនិយាយដោយមិនគិតក៏មាន។ នោះហើយជាមូលហេតុដែលពេលខ្លះពួកគេតែងតែស្តាយក្រោយ បន្ទាប់ពីធ្វើអ្វីភ្លាមៗដោយមិនគិតមុខក្រោយ។

3

៣.ក្រុមធាតុទឹក (មហារីក, Scorpio, Pisces)

ដំបូងឡើយពេលជួបមនុស្សក្រុមទាំងនេះ អ្នកឆ្ងល់ថាហេតុអ្វីបានជាគេស្លូតបូតគួរឱ្យស្រលាញ់ ចេះយកចិត្តទុកដាក់យ៉ាងនេះ…។ តែនៅពេលដែលអ្នកនៅជិត អ្នកនឹងឃើញថាពួកគេកាចណាស់។ ពួកគេតែងតែច្រឡោត នៅពេលអ្វីៗមិនដំណើរការតាមអ្វីដែលគ្រោងទុក។ ពួកគេក៏ឈ្លើយណាស់ដែរ ដោយជួនកាលហ៊ាននិយាយពាក្យគំរោះគំរើយ ធ្វើឱ្យអ្នកដទៃឈឺចាប់។

4

៤.ក្រុមធាតុដី (Taurus, Virgo, Capricorn)

ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ភាពរឹងរូស និងឈាមត្រជាក់ គឺជាលក្ខណៈនៃតារានិករទាំង៣នេះ។ ហើយជាធម្មតាពួកគេរឹងរូសណាស់ ប្រសិនបើឈ្លោះគ្នាវិញពួកគេមិនដែលចាញ់គេឡើយ គឺឈ្លោះរហូតទាល់តែឈ្នះអ្នកដទៃទើបសុខចិត្ត។ អាកប្បកិរិយារបស់ពួកគេអាចធ្វើឱ្យអ្នកដទៃកោតខ្លាច និងភ័យជាដើម៕

5

ប្រភព ៖ បរទេស