កប់ខ្លាំង! Pub ថ្មី នៅទួលគោក WIP Zone ទើបតែបើកទេ តែការតុបតែង និងបរិយាកាសវិញប្លែកញាក់តែម្តង

ភ្នំពេញ៖ អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា ដោយសារតែសម្ពាធការងារ មនុស្សជាច្រើនតែងតែរកកន្លែងណាមួយដែលអាចបន្ធូរអារម្មណ៍ និងជួបជុំមិត្តភក្តិ ដើម្បីជជែកគ្នាលេង។ ក្នុងនោះយើងសង្កេតឃើញថា មាន Pub ជាច្រើន បានបើករីកដូចផ្សិត ដើម្បីបម្រើអារម្មណ៍ និងតម្រូវការរបស់មនុស្សទូទៅ។ តែថ្មីៗនេះ យើងសង្កេតឃើញថា នៅតំបន់ទួលគោកមាន Pub មួយកន្លែង ដែលគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន ដោយសារតែ Pub WIP Zone (Work in process) មួយនេះ មានការតុបតែងខុសដាច់ពីគេតែម្តង ដែលជា Concept ដូចស្ទាយ៍បែបអគារ ឬ ទីតាំងដែលមិនទាន់សាងសង់រួចអញ្ចឹង។

1

2

Photo_2022 12 26_15 16 08

ក្រៅពីមានការរៀបចំដ៏គួរឲ្យទាក់ទាញហើយ WIP Zone មាន Vibe បែបយុវវ័យសម័យថ្មី រួមជាមួយនឹងទីតាំងធំទូលាយ សាកសមបំផុតសម្រាប់ អ្នកដែលចង់ទៅរំសាយអារម្មណ៍ Cheers ជាមួយអាហារឆ្ងាញ់ៗជាច្រើនមុខ និងការជួបជុំ មិនថាជាលក្ខណៈគ្រួសារ ឬ មិត្តភក្តិ អមជាមួយតន្រ្តីពិរោះៗរន្តំ ពីសំណាក់ក្រុម Band ដែលញុំាងអោយបរិយាកាសកាន់តែសប្បាយរីករាយ។

4

5

បើនិយាយពីរសជាតិម្ហូបវិញ ឃើញថាឆ្ងាញ់គ្រប់មុខតែម្តង (បើមិនជឿអេតមីនទេ អាចទៅសាកខ្លួនឯងបាន) ត្រឹមម្ហូបឆ្ងាញ់ក៏មិនទាន់គ្រប់គ្រាន់ដែរ ព្រោះតម្លៃវិញក៏សមរម្យអាចទទួលយកបាន។ តែ admin សុំផ្តាំមួយថា បើអ្នកទាំងអស់គ្នាទៅ កុំភ្លេចយក Cameraman ទៅផង បើមិនចង់ស្តាយក្រោយ ព្រោះលក្ខណៈពិសេសខ្លាំងនៃ WIP Zone គឺថាគ្រប់ជ្រុងណាក៏ថតរូបស្អាតដែរ។

6

7

8

តោះ កុំភ្លេចទៅសាកអារម្មណ៍បែបថ្មី ជាមួយ WIP Zone ទាំងអស់គ្នា! ដែលមានទីតាំងនៅទីតាំង អគារ ១២ ផ្លូវ ៥៦៦ ទួលគោក។

Google map : https://maps.app.goo.gl/kesLcDoWzzqvdrLp8 បើសិនជាចង់សាកសួរពត៌មានបន្ថែម ឬ ចង់កក់តុ អាចទំនាក់ទំនងតាម លេខទូរស័ព្ទ: 061 885 188 / 087 885 188 ៕

9

10

11

12

13

Photo_2022 12 26_18 04 31

14